រដ្ឋាភិបាលគ្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ ពីព្រលានយន្តហោះថ្មីខេត្តសៀមរាប ទៅក្រុងសៀមរាប

ដោយ៖ សុផារី

សៀមរាប៖ រដ្ឋាភិបាលគ្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ ចាប់ពីចំណុចប្រសព្វរវាងផ្លូវជាតិលេខ៦ ជាមួយនឹងផ្លូវចូលព្រលានយន្តហោះថ្មីខេត្តសៀមរាប ទៅក្រុងសៀមរាប។

កិច្ចប្រជុំពិភាក្សាស្តីពីគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ ចាប់ពីចំណុចប្រសព្វរវាងផ្លូវជាតិលេខ៦ ជាមួយនឹងផ្លូវចូលព្រលានយន្តហោះថ្មី ខេត្តសៀមរាបទៅក្រុងសៀមរាប ដឹកនាំដោយលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។

បើតាមការប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងថា គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ គ្រោងនឹងចាប់ពីចំណុចប្រសព្វរវាងផ្លូវជាតិលេខ៦ ជាមួយនឹងផ្លូវចូលព្រលានយន្តហោះថ្មីខេត្តសៀមរាប ទៅក្រុងសៀមរាប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងពង្រីកផ្លូវនេះក៏មានចូលរួមធ្វើបទបង្ហាញពីតំណាងក្រុមហ៊ុនសំណង់សៀងហៃ(SCG)ទាក់ទងនឹងរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាពដំបូង និងរបាយការណ៍សិក្សាបច្ចេកទេសបឋម ក្នុងគោលបំណង ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ក៏ដូចជាដើម្បីផ្តល់មតិយោបល់ និងធាតុចូលសំខាន់ៗបន្ថែមទៀត សំដៅធ្វើយ៉ាងណាឱ្យការសិក្សាគម្រោងនេះកាន់តែមានភាពប្រសើរឡើងមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចដំណើរការបានស្របតាមនីតិវិធី បទដ្ឋានបច្ចេកទេស និងចំណាយថវិកាតិច៕

LEAVE A REPLY

Please enter your comment!
Please enter your name here