ទេសភាពស្អាតគ្មានទាស់….ប្រាសាទអង្គរវត្តប្រែមុខមាត់ថ្មីត្រៀមស្វាគមន៍ភ្ញៀវទេសចរគ្រប់ទិសទី

ប្រាសាទអង្គរវត្តប្រែមុខមាត់កាន់តែស្រស់ស្អាតជាមួយទេសភាពនិងសួនច្បារពណ៌បៃតងខ្ចី អមនឹងដើមឈើខ្ពស់ត្រដែត រួមជាមួយនឹងសួនផ្កាលម្អសមខាង ក្លាយជាទស្សនិយភាពប្លែកភ្នែកដ៏អស្ចារ្យ។

ភ្ញៀវទេសចរអាចអញ្ជើញមកកាន់រមណីយដ្ឋានប្រវត្តិសាស្រ្ត អង្គរវត្ត នឹងបានឃើញពីទិដ្ឋភាពថ្មី ដែលខុសប្លែកកាលពីអតីតកាល នាំអារម្មណ៍ឱ្យឈានជើងចូលទៅក្នុងឋានតុសិត។

អាជ្ញាធរអប្សរាបានអភិវឌ្ឍដោយរៀបចំសួនច្បារទាំងនេះ ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពតំបន់អង្គរ រៀបចំសណ្តាប់ធ្នាប់ឱ្យមានរបៀបរបប ងាយស្រួលឱ្យភ្ញៀវទេសចរដើរកម្សាន្ត ដោយអារម្មណ៍ស្រស់ថ្លា និងមានផាសុកភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងរៀបចំសួនច្បារនៅមុខប្រាសាទអង្គរវត្តនេះបានចាប់ផ្តើមពីដើមឆ្នាំ ២០២០ ជាមួយនឹង ការរុះរើសំណង់តូបលក់ដូរប្រមាណ ១៥០ ខ្នង។ អាជ្ញាធរបានបញ្ជាក់ថា អាជីវករដែលបានរុះរើតូបខ្លួនរួចរាល់ ហើយ នឹងចាប់ផ្តើមដំណើរការលក់ដូរឡើងវិញចាប់ពីដើមខែកញ្ញា ឆ្នាំ ២០២០ នេះតទៅនៅក្នុងបរិវេណនៃបណ្តុំអគារ ទីលាន បដិសណ្ឋារកិច្ច ដែលជាសំណង់ថ្មីស្អាត ងាយស្រួល និងមានអនាម័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here