ធនាគារវិនិយោគសកលកំពុងប្រឈមនឹងការដាំក្បាលចុះដោយសារបញ្ហាវិបត្តិសេដ្ឋកិច្ច

ដោយ:លាងហួរ

ពិភពលោក: ការធ្លាក់ចុះនៃតម្លៃភាគហ៊ុន និងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចពិភពលោក កំពុងធ្វើឱ្យមានចក្ខុវិស័យ សម្រាប់ប្រាក់ចំណូលនៅធនាគារវិនិយោគពិភពលោកដាំក្បាលចុះខាងខ្លាំង។

បញ្ហានេះកើតមានឡើង បន្ទាប់ពីការចំណាយប្រាក់ទៅលើការទប់ស្កាត់ជំងឺរាតត្បាតដោយរដ្ឋាភិបាល និងធនាគារកណ្តាលបានជំរុញឱ្យមានការធ្លាក់ចុះនៅឆ្នាំ២០២១។

សង្គ្រាមនៅអ៊ុយក្រែន និងការរឹតបន្តឹងរូបិយវត្ថុ បាននាំឱ្យមានការប្រែប្រួលនៅក្នុងទីផ្សារហិរញ្ញវត្ថុនៅឆ្នាំ២០២២នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទិន្នន័យពីDealogicបានបង្ហាញថា ប្រាក់ចំណូលសុទ្ធរបស់ធនាគារវិនិយោគសកល បានធ្លាក់ចុះដល់៣៥,៦ពាន់លានដុល្លារ ពីមួយឆ្នាំទៅមួយឆ្នាំ ពោលគឺធ្លាក់ចុះជិត៣៨% ពី៥៧,៤ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

សម្រាប់ឆ្នាំ២០២១ បើគិតជាចំណូលសុទ្ធ របស់ធនាគារវិនិយោគសកលមានចំនួន១៣២ពាន់លានដុល្លារ។
ធនាគារ Credit Suisse បានព្រមានកាលពីថ្ងៃពុធថា ស្ថានភាពទីផ្សារដ៏លំបាក កម្រិតទាបនៃការចេញទីផ្សារមូលធន និងការបន្តបញ្ចេញឥណទាន បាននាំឱ្យដំណើរការហិរញ្ញវត្ថុ នៃផ្នែកវិនិយោគរបស់ខ្លួនបរាជ័យ។

ធនាគារ Credit Suisse បានព្រមានពីការខាតបង់ ក្នុងត្រីមាសទីពីរឆ្នាំ២០២២ ដោយសារធនាគារនេះ បានខាតបង់ប្រាក់រាប់ពាន់លានដុល្លារក្នុងឆ្នាំ២០២១ តាមរយៈការវិនិយោគបរាជ័យ បូករួមទាំងផលប៉ះពាល់នៃករណីផ្លូវច្បាប់ជាច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here