រដ្ឋាភិបាលបានដាក់ចេញវិធានការបន្ថែម ដើម្បីជួយលើកកម្ពស់វិស័យ SME

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំរុញការអនុវត្ដគោលនយោបាយអភិវឌ្ឍន៍សហគ្រាស ធុនតូច និងមធ្យម (SME) ឱ្យចំគោលដៅ និងមានប្រសិទ្ធភាព ដើម្បីដើម្បីលើកស្ទួយវិស័យ SME។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ សកម្មភាពគោលនយោបាយលើកស្ទួយសហគ្រាសធុនតូច និងមធ្យម (គ.ស.ស.) បានដឹកនាំ “កិច្ច ប្រជុំគណៈកម្មាធិការ សកម្មភាពគោលនយោបាយលើកស្ទួយសហគ្រាសធុនតូច និងមធ្យម លើកទី ២” កាលពីរសៀលថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២០, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលនយោបាយ បានធ្វើឡើង ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តវិធានការដែលបានអនុម័តក្នុងកិច្ចប្រជុំគណៈកម្មាធិការ លើកទី ១ កន្លងមក ព្រមទាំងពិនិត្យ និងអនុម័ត លើ សំណើ វិធានការបន្ថែម ដើម្បីលើកស្ទួយសហគ្រាសធុនតូច និងមធ្យម (Small and Medium Enterprises – SMEs)។

កិច្ចប្រជុំ មានការអញ្ជើញចូលរួមពីលោករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកនៃ គណៈកម្មាធិការ ដើម្បីលើកស្ទួយសហគ្រាសធុនតូច និងមធ្យម។

កិច្ចប្រជុំលើកទី ២ នេះ គណៈកម្មាធិការ បាន ពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖

១.វឌ្ឍនភាពនៃការអនុវត្តវិធានការដែលបានអនុម័តក្នុងកិច្ចប្រជុំលើកទី១៖

២.វិធានការស្នើសុំការពិនិត្យ និងសម្រេច៖ ក. ការកំណត់់និយមន័យសហគ្រាសធុនតូច និងមធ្យម (SMEs) ឡើងវិញ៖
ដើម្បីឱ្យមានសង្គតិភាពរវាងក្រសួង-ស្ថាប័ន ពាក់ព័ន្ធ សម្រាប់ការអនុវត្ដគោលនយោបាយអភិវឌ្ឍន៍សហគ្រាស ធុនតូច និងមធ្យម ឱ្យចំគោលដៅ និងមានប្រសិទ្ធភាព, ជាថ្មីម្តងទៀត, អង្គប្រជុំបានពិភាក្សាអំពីនិយមន័យសហគ្រាស ធុនតូច និងមធ្យម ដែលត្រូវបានកំណត់ដោយផ្អែក តាម លក្ខខណ្ឌ ចំនួន ២ គឺ៖ ១. ចំនួនបុគ្គលិក និង ២. ផលរបរ ប្រចាំឆ្នាំ ឬទ្រព្យសកម្ម ដោយបែងចែកតាមវិស័យ ចំនួន ៣ គឺ វិស័យកសិកម្ម ឧស្សាហកម្ម និង សេវាកម្ម និងពាណិជ្ជកម្ម ។

២. ការលុបបំបាត់ និងការកែសម្រួលការផ្ដល់អាជ្ញាបណ្ណ ឬវិញ្ញាបនបត្រដែលត្រួតគ្នា៖

អង្គប្រជុំ ក៏បានពិភាក្សាអំពីការលុបបំបាត់ និងការកែសម្រួលការផ្ដល់អាជ្ញាបណ្ណ ឬវិញ្ញាបនបត្រដែលត្រួតគ្នា ។ អាជ្ញាបណ្ណ ឬវិញ្ញាបនបត្រដែលផ្ដល់ត្រួតគ្នារវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវលុបបំបាត់ និងការកែសម្រួល ដោយផ្អែក លើអភិក្រមតម្លៃបន្ថែម និងវិចារណកម្ម (rationalization) និងដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ។ វិស័យ ពាក់ព័ន្ធសំខាន់ៗ ក្នុងការលុបបំបាត់ និងការកែសម្រួលការផ្ដល់អាជ្ញាបណ្ណ ឬវិញ្ញាបនបត្រដែលត្រួតគ្នានេះ រួមមាន វិស័យទេស ចរណ៍ និងធុរកិច្ចផលិតចំណីអាហារពីកសិដ្ឋានផលិត រហូតដល់តុបរិភោគ ។ អង្គប្រជុំ ក៏បានជំរុញឱ្យ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិនិត្យ លទ្ធភាព ក្នុងការការសម្រួល ពន្លឿននីតិវិធីរដ្ឋបាល និងភ្ជាប់ការផ្ដល់អាជ្ញាបណ្ណ ឬ វិញ្ញាបនបត្រពាក់ព័ន្ធផ្សេងៗ ទៅក្នុងថ្នាលអនឡាញ CamDX ដែលរាជរដ្ឋាភិបាលបានដាក់ឲ្យដំណើរការក្នុងពេលថ្មីៗ កន្លងមកនេះ ។

៣. កែសម្រួលមុខងារអធិការកិច្ចដែលត្រួតគ្នារវាងក្រសួងស្ថាប័ន៖

ផ្អែកលើគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ នាយក រដ្ឋមន្រ្តី កាលពីខែ មីនា ឆ្នាំ ២០១៩ កន្លង មក, អធិការកិច្ចដែលត្រួតគ្នារវាងក្រសួង-ស្ថាប័ន ត្រូវកែសម្រួលដោយបញ្ចូលបន្ថែមនូវក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការ ធ្វើអធិការកិច្ចចម្រុះរួមគ្នា ដោយឆែកតែមួយលើក ដោយបែង ចែកមុខងារក្រសួង-ស្ថាប័នចុះអធិការកិច្ច ទៅតាមបញ្ហា ឬ បណ្ដឹង និងទៅតាមសមត្ថកិច្ចក្រសួង-ស្ថាប័នក្នុងការចុះអធិការកិច្ច ក៏ដូចជាតាមដំណាក់កាលនៃច្រវាក់ផ្គង់ផ្គង់ ជាអាទិ៍ ដំណាក់កាល ផលិត កម្ម, កែច្នៃ និងលើទីផ្សារ ជាដើម ។

៤. សំណើវិធានការបន្ថែម៖

អង្គប្រជុំ ក៏បានស្នើឱ្យក្រុមអធិការកិច្ច ត្រូវគោរពតាមនីតិវិធីនៃការចុះអធិការកិច្ច និង ត្រូវបញ្ជាក់ឲ្យបានច្បាស់អំពីសិទ្ធិ បស់ម្ចាស់សហគ្រាសជូនម្ចាស់សហគ្រាសធុនតូច និងមធ្យម ក្នុងពេលចុះធ្វើអធិការកិច្ច ផងដែរ ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ប្រធានអង្គប្រជុំ បានគូសបញ្ជាក់ថា ការលើក កម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្តវិធានការដែលបានអនុម័ត និងជំរុញការងារបន្តក្នុងការជួយលើកស្ទួយសហគ្រាស ធុនតូច និងមធ្យម គឺត្រូវការការសម្របសម្រួល និងកិច្ចសហការអន្តរក្រសួង-ស្ថាប័ន ជាអន្តរវិស័យ ក្នុងការតាមដាន និងអនុវត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here