ស្បែកជើងពណ៌សពិបាកថែ? សាកល្បងវិធីសាស្រ្តអស់លុយតិចមិនចំណាយពេលយូរ

អ្នកដែលពាក់ស្បែកជើងឃ្លប់ពណ៌សតែងតែជួបការលំបាកនៅពេលដែលស្បែកជើងឆាប់ប្រឡាក់ដី ពិបាកសម្អាតណាស់ម្តងៗ។ បើសិនជាស្បែកជើងប្រឡាក់ហើយ ត្រូវចំណាយពេលនិងកម្លាំងដុសរហូតទាល់តែអស់កម្លាំងពីខ្លួនក៏មិនទាន់ជ្រះទៀត។

១.វិធីសាស្រ្តនេះប្រើសម្រាប់ការប្រញាប់ឬបន្ទាន់ ក្នុងករណីស្បែកជើងមានស្នាមប្រឡាក់ ដែលជាការរំខានភ្នែក និងបំបាត់សោភ័ណភាព។ សូមច្របាច់ថ្នាំដុសធ្មេញ និងយកច្រាសដុសធ្មេញ ដុសលើស្នាមប្រឡាក់នោះ ផ្អាប់ទុក ១៥នាទី យកកន្សែងឬក្រណាត់មកជូតពពុះ វានឹងជ្រុះបាត់ដូចគេបេះ លទ្ធផលស្បែកជើងនឹងសដូចថ្មីតែម្តង។

២.ចង់កម្ចាត់ស្នាមប្រឡះ បំបាត់ក្លិនមិនល្អនៅស្បែកជើង ងាយមែនទែនជាមួយការប្រើប្រាស់ក្រូចឆ្មារតែមួយផ្លែប៉ុណ្ណោះ។ ជាធម្មតាពេលស្បែកជើងពាក់យូរ ពណ៌សចាប់ផ្តើមប្រែទៅជាពណ៌ដី កុំចាំយូរយកក្រូចឆ្មារពាក់កណ្តាលផ្លែ លាយជាមួយទឹកប្រមាណ ១ភាគ៣ ហើយត្រដុសជាមួយនឹងស្នាមប្រឡាក់នោះ។ សូមព្យាយាមដុសឱ្យខ្លាំងបន្តិច និងហាលឱ្យស្ងួតទើបឃើញលទ្ធផលពិតៗ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here