ដោយ៖ សហការី
ភ្នំពេញ (អគារ Morgan) ៖ ក្រុុមហ៊ុន Realestate.com.kh នឹងនាំយកមកវិញនូវការតាំងពិព័រណ៍អចលនទ្រព្យដ៏ពេញនិយមរបស់ខ្លួន ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី02-03 ខែកក្កដាខាងមុខនេះ នៅសាលពិព័រណ៍ ដឹ ព្រេមៀរ សេនធ័រ សែនសុខ។
កម្មវិធីតាំងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ2022នេះ (Real Estate EXPO 2022) គឺជាព្រឹត្តិការណ៍ពិសេសមួយ ដែលរៀបចំឡើងដោយ Realestate.com.kh ដើម្បីជំរុញវិស័យអចលនទ្រព្យ និងឧស្សាហកម្មពាក់ព័ន្ធផ្សេងៗ ឱ្យឈានដល់កម្រិតមួយថ្មី និងផ្តល់ជូននូវការទិញលក់ផ្តាច់មុខ និងសេវាកម្មសំខាន់ៗទាំងអស់នៅកន្លែងតែមួយ សម្រាប់បំពេញតម្រូវការទីផ្សារកម្ពុជា ដែលកំពុងតែរីកចម្រើន ។
ពិព័រណ៍អចលនទ្រព្យនេះ គឺជាការផ្តួចផ្តើមគំនិតជាបន្តបន្ទាប់ ដែលបង្កើតឡើងដោយលោក ម៉ឹក ចិន្តា ស្ថាបនិកនៃ Realestate.com.kh និង លោក Thomas O’Sullivan នាយកប្រតិបត្តិក្រុមហ៊ុន ជាមួយនឹងចក្ខុវិស័យ ដើម្បីធានាដល់អតិថិជន ដែលមានបំណង និងកំពុងស្វែងរកលំនៅឋាន យានយន្ត និងការទិញលក់ផលិតផលផ្សេងៗជាច្រើនទៀត ទទួលបាននូវអ្វី ដែលពួកគេត្រូវការប្រកបដោយទំនុកចិត្ត ទាំងអតិថិជនក្នុងស្រុក និងអតិថិជនបរទេស ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា ជាដើម។
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗនៅទូទាំងប្រទេសកម្ពុជា នឹងដាក់តាំងបង្ហាញ រួមមាន OCIC, Orkide Development, Chip Mong Land, Borey The Flora, Golden Cambodia Century, Morgan Group, Prince Real Estate, Borey Kasen, Borey Bosba, Borey Arey Ksat, Coastal City និងជាច្រើនទៀត។
ដើម្បីបំពេញបន្ថែមសម្រាប់ការសម្រេចចិត្តទិញផ្ទះ ក្នុងនោះវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រង ក៏នឹងចូលរួម ដើម្បីពិគ្រោះយោបល់សម្រាប់លោកអ្នក ដែលកំពុងស្វែងរកទិញផ្ទះផងដែរ ដោយមានដូចជា CBRE Cambodia, Cambodia Properties Limited, GC Realty, Pointer Property និងអ្នកជំនាញប្រឹក្សាទិញលក់អចលនទ្រព្យ Fazwaz Cambodia ជាដើម ។
ចុះឈ្មោះសម្រាប់ចូលរួម ឬសាកសួរកក់ស្តង់តាំងពិព័រណ៍
មានឱកាសឈ្នះរង្វាន់ធំ
ក្រៅពីការធានាបាននូវកិច្ចព្រមព្រៀងទិញលក់ដ៏ល្អបំផុតនៅក្នុងអចលនទ្រព្យ និងទំនិញផ្សេងៗទៀតហើយ អ្នកចូលរួមទាំងអស់នឹងមានឱកាសក្នុងការចាប់រង្វាន់ ដើម្បីឈ្នះរង្វាន់ដ៏ធំបំផុតមួយចំនួន ដែលមិនធ្លាប់បានឃើញនៅក្នុងព្រឹត្តិការណ៍ស្រដៀងគ្នានេះ រួមមាន គ្រឿងអលង្ការពី Princess Alanka នាឡិកាពី Watch Empire គ្រឿងបរិក្ខារពី Seara Sports Systems សំបុត្រកុនពីរោងភាពយន្ត Legend គ្រឿងប្រើប្រាស់ពី Fotile Mitsubishi និងជាច្រើនទៀត។
អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងអ្នកតាំងពិព័រណ៍នឹងផ្តល់ជូននូវការលើកទឹកចិត្ត ដល់អ្នកទិញជាច្រើន ក្នុងអំឡុងពេលពីរថ្ងៃនេះ រួមទាំងការបញ្ចុះតម្លៃដ៏ច្រើន និងការបង្ហាញសម្រាប់តែអ្នកទិញ ដែលមានសំណាង រួមទាំងគម្រោងថ្មីៗ និងរថយន្តផងដែរ !
តើកម្មវិធីនេះប្រារព្ធធ្វើឡើងនៅពេលណា? ទីកន្លែងណា?
ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ2022 នឹងប្រព្រឹត្តទៅនៅសាលពិព័រណ៍ ដឹ ព្រេមៀរ សេនធ័រ សែនសុខ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី02-03 ខែកក្កដា ចាប់ពីវេលាម៉ោង09:00ព្រឹក រហតូដល់ម៉ោង06:00ល្ងាច ។
អចលនទ្រព្យកម្ពុជាលើសពីការតាំងបង្ហាញអចលនទ្រព្យ និងសេវាកម្ម
Thomas O’Sullivan នាយកប្រតិបត្តិ Realestate.com.kh បានថ្លែងថា “ចាប់តាំងពីបានបំបែកកំណត់ត្រាតាំងពិព័រណ៍ក្នុងឆ្នាំ2019មក យើងបានខកខានប្រារព្ធកម្មវិធីនេះជាបន្តបន្ទាប់ ដោយសារជំងឺរាតត្បាត។ ប៉ុន្តែខណៈនេះអ្វី ដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺយើងពិតជាមានការភ្ញាក់ផ្អើល ជាមួយនឹងការចុះឈ្មោះចូលរួមពីអ្នកតាំងពិព័រណ៍ទាំងពីរប្រភេទ ដែលចូលរួមក្នុងការតាំងពិព័រណ៍នេះ។ នេះគឺសញ្ញាល្អណាស់ពីអ្នកចូលរួម ដែលមានចំនួនជាង5000 ដោយអ្នកទាំងនោះបានចុះឈ្មោះចូលរួមព្រឹត្តិការណ៍នេះរួចហើយ””។
លោក Thomas O’Sullivan បានបន្តថា “ជាចុងក្រោយ គោលដៅរបស់យើងគឺផ្តល់ឱ្យគ្រួសារកម្ពុជានូវឱកាសមួយ ដើម្បីទទួលបានកិច្ចព្រមព្រៀងទិញលក់ដ៏ល្អបំផុតសម្រាប់ពួកគេ និងបង្កើតបទពិសោធន៍ថ្មី ដើម្បីឱ្យពួកគេអាចមានថ្ងៃដ៏អស្ចារ្យជាមួយគ្នា ដោយការបន្ថែមភាពទាក់ទាញ និងសកម្មភាព ដូចជា សិក្ខាសាលាពីអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ មានកន្លែងក្មេងលេង កន្លែងបង្ហាញរថយន្ត អាហារ និងភេសជ្ជៈដ៏ធំទូលាយ និងអ្វីៗជាច្រើនផ្សេងទៀត ដែលអាចអនុញ្ញាតឱ្យយើងដាក់តាំងបង្ហាញនៅលើពិព័រណ៍អចលនទ្រព្យដ៏ធំបំផុត និងល្អបំផុត ដើម្បីបង្កើតថ្ងៃដ៏អស្ចារ្យសម្រាប់គ្រួសារទាំងមូល”។
ចុះឈ្មោះសម្រាប់ចូលរួម ឬសាកសួរកក់ស្តង់តាំងពិព័រណ៍
បំបែកកំណត់ត្រាប្រកបដោយជោគជ័យ
អចលនទ្រព្យកម្ពុជាលើកចុងក្រោយ ដែលទើបតែបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ ណាហ្គាវើល ភ្នំពេញ គឺជាជោគជ័យដ៏ធំមួយ ដែលបានបំបែកកំណត់ត្រាលក់អចលនទ្រព្យ ដែលមិនធ្លាប់មាន នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការលក់ចេញដ៏ច្រើនសន្ធឹកសន្ធាប់ ចំនួនជាង30លានដុល្លារ និងទាក់ទាញអ្នកចូលរួមជាង20.000 នាក់ ។ មិនតែប៉ុណ្ណោះកាលពីដើមឆ្នាំ2019 ព្រឹត្តិការណ៍ Home & Lifestyle បានទាក់ទាញអ្នកចូលរួមជាង15.000 នាក់ និងឈានដល់ការលក់ជាង20លានដុល្លារ ។
វត្តមានក្រុមហ៊ុនអភិវឌ្ឍន៍, បុរី, ខុនដូ និងម៉ាកយីហោល្បីៗឈានមុខគេមួយចំនួនទៀតនៅកម្ពុជា
ដើម្បីបំពេញតម្រូវការទីផ្សារអចលនទ្រព្យ និងសេវាកម្មបន្ថែមនានាក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនជាច្រើននឹងមានវត្តមានចូលរួមតាំងពិព័រណ៍ ខណៈពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ2022 នៅថ្ងៃទី02 និង03 ខែកក្កដា កាន់តែខិតជិតមកដល់ ។
អ្នកឧបត្ថម្ភធំ និងអ្នកគាំទ្រសំខាន់ៗរួមមាន ៖ The Khmer Times, Cambodian Investment Management, Princess Alanka, B2B Cambodia, Watch Empire, Mitsubishi Heavy Industries, Panasialife, Gold Zone Media, Seara Sports Systems, Fotile and LM Car.
អ្នកចូលរួមតាំងពិព័រណ៍ ៖ Orkide Development: Orkide The Botanic City, Orkide The Pochentong, Orkide The Royal Condominium, Morgan Group: Morgan Tower, Morgan EnMaison, Overseas Cambodian Investment Corporation (OCIC), Chip Mong Land, Prince Real Estate Group, Creed Cambodia, Canopy Sands, Borey Kasen Phnom Penh, Borey Bosba, Borey Williams, Genrich Investment, Credit Bureau of Cambodia, Chroy Changva Satellite City, Norea City, Borey Heng Heang, The Elysee, Elite Town 3, Olympia City, Borey New Hope, Kien Svay Plaza, Tourism City, Diamond Bay Garden, Golden Cambodia Century (GCC): Borey Nadi, GC Orussey Market, Borey The Flora, KH Land, Platinum Coast, Golden Cambodia Realty, Phnom Penh Galaxy Garden, Coastal City, Century 21 Cambodia, Oasis Harmony, Golf Harmony, City Gem, Borey Lorn City, Fortune City, Borey Arey Ksat, Borey Chey Oudom, One 70, LM Car, Fotile, JTH Lawyers, API Global, TCU Polys Enterprise, Harvey Law Group, Beike Realsee, FazWaz, Buildmax International, Sathapana Bank, Cellcard, Yuan Dian Advertising Media
ដៃគូប្រព័ន្ធផ្សព្វផ្សាយ ៖ Khmer Times, B2B Cambodia, AmCham, ADA, Cambodia Investment Review, Property Area Asia, Gold Zone Media, The Cambodia China Times, Thmey Thmey, Enjoy Cambodia, Business Cambodia, FreshNews, Koh Santepheap Daily, Kampuchea Thmey Daily, ThmeyThmey, CNC, BTV, PNN, Hang Meas, CTV, TVK, CTN, Jianhua daily, Cambodia China Times, PanasiaLife