ទីផ្សារមូលបត្របំណុលនៅប្រទេសចិន បានកើនឡើងដល់ជិត ៧៥០លានដុល្លារក្នុងខែមេសា

ដោយ: លាងហួរ

ប្រទេសចិន : ទិន្នន័យធនាគារកណ្តាលបានបង្ហាញថា ការចេញលក់ប័ណ្ណបំណុលសរុប នៅក្នុងប្រទេសចិនមានចំនួន៥.០៥ពាន់ពាន់លានយ័ន(ប្រហែល ៧៤៩.៤ពាន់លានដុល្លារអាមេរិក) កាលពីខែមុន។

ការចេញមូលបត្របំណុលរតនាគារ បានឈានដល់៧៦៥.៦៣ពាន់លានយ័ន ហើយការចេញមូលបត្របំណុលរបស់រដ្ឋាភិបាល ក្នុងតំបន់បានមកនៅត្រឹម២៨៤.២១ពាន់លានយ័ន។ នេះបើយោងតាមទិន្នន័យពីធនា​គារប្រជាជននៃប្រទេសចិន។

នៅក្នុងខែមេសា ការចេញលក់ប័ណ្ណបំណុល មានចំនួន៧៦៩.៣២ពាន់លានយ័ន ហើយការចេញសញ្ញាប័ណ្ណសាជីវកម្ម បានកើនឡើងដល់១.៣៦ពាន់ពាន់លានយ័ន។ ការចេញមូលបត្របំណុល ដែលគាំទ្រដោយទ្រព្យសកម្ម មានចំនួនសរុប២៧.២៣ពាន់លានយ័ន ហើយប័ណ្ណប្រាក់បញ្ញើអន្តរធនាគារបានឈានដល់១.៨ពាន់ពាន់លានយ័ន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទិន្នន័យបានបង្ហាញថា នៅចុងខែមុន មូលបត្របំណុលដែលស្តុកទុកក្នុងទីផ្សារ បានកើនឡើងដល់១៣៨.២ពាន់ពាន់លានយ័ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here