ផ្សារហ៊ុនកម្ពុជាដាក់ឲ្យដំណើរការកម្មវិធី CSX Trade ជាផ្លូវការ

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ និយ័តករមូលបត្រកម្ពុជាបានដាក់ឲ្យដំណើរការនូវកម្មវិធីទូរស័ព្ទដៃ CSX Trade ជាលើកដំបូង ដើម្បីផ្តល់ភាពងាយស្រួលដល់សា​ធារណៈជន។

ការដាក់ដំណើរការប្រព័ន្ឋថ្មីនេះ បានធ្វើឡើងក្នុងសន្និសីទមួយទស​វត្សរ៍នៃដំណើរការផ្សារមូលបត្រកម្ពុជា ក្រោមអធិបតីភាពលោកហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កម្មវិធីទូរសព្ទដៃ CSX Trade ដែលជាកម្មវិធីមួយ ផ្តល់ភាពងាយស្រួលទៅដល់វិនិយោគិន ក្នុងការជួញដូរមូលបត្រ ជាពិសេស ងាយស្រួលក្នុងការតាមដាន និងទទួលបានព័ត៌មាន ពាក់ព័ន្ធនឹងវិស័យមូលបត្រ ទាន់ពេលវេលា និង គ្រប់ទីកន្លែង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សមិទ្ធផលជាច្រើនក្នុងវិស័យមូលបត្រ រួមជាមួយនឹងការអភិវឌ្ឍប្រព័​ន្ធបច្ចេកវិទ្យា និងការដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តដទៃទៀត នឹងធ្វើឱ្យផ្សារមូលបត្រកម្ពុជាបន្តពង្រឹង និងពង្រីកសក្តានុពលរបស់ខ្លួន ក្នុងការវិវឌ្ឍឈានឡើង កាន់តែកៀកកិតនឹងទីផ្សារមូលបត្រនានា ក្នុងតំបន់ ។

លោកបណ្ឌិតសភាចារ្យហ៊ាន សាហ៊ីប បានមានប្រសាសន៍ថា ដោយទទួលបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់របស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ លោករដ្ឋលេ​ខាធិការ ប្តេជ្ញាចូលរួមជាមួយគ្រប់តួអង្គពាក់ព័ន្ធ ក្នុងការរួមសហការគ្នាជិតស្និទ្ធបន្ថែមទៀត លើការជំរុញឱ្យពិនិត្យ អនុវត្តបន្ថែមនូវសកម្មភាពយុទ្ធសាស្ត្រ សំដៅពន្លឿន និងពង្រឹងការអភិវឌ្ឍផ្សារមូលបត្រកម្ពុជា ឱ្យរីកចម្រើនខ្លាំងក្លា ក្នុងរយៈពេល១០ឆ្នាំខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here