លោកស៊ូ សុជាតិៈ វិនិយោគិនវិនិយោគក្នុងផ្សារហ៊ុន ៨០ភាគរយជាជនជាតិខ្មែរ

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ លោកស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជាបានមានប្រសាសន៍ថា ចំនួនវិនិយោគិនក្នុងផ្សារមូលបត្រកកម្ពុជា បានកើនឡើងយ៉ាងគំហុកនៅក្នុងអំឡុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ហើយក្នុងនោះដែរ ភាគច្រើននៃវិនិយោគិន ក្នុងផ្សារមូលបត្រកម្ពុជាជាជនជាតិខ្មែរ ដែលមានរហូតដល់ជាង៨០ភាគរយ ។

លោកបានមានប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា និយ័តករមូលបត្រកម្ពុជា បានធ្វើពិពិធកម្មទីផ្សារជាបន្តបន្ទាប់ ធ្វើឱ្យយ៉ាងណាជំរុញឱ្យការវិនិយោគលើវិស័យនេះកាន់តែមានសន្ទុះ និងមានអ្នកវិនិយោគកាន់តែច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសយើងក៏បានរៀបចំការបណ្ដុះបណ្ដាលពីវិស័យនេះ ទៅដល់សាធារណជនជាង១០០លើក និងមានអ្នកចូលរួមជាង២ម៉ឺននាក់។

លោកហុង សុហួរ​ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកផ្សារមូលបត្រកម្ពុជាបានមានប្រសាសន៍ថា ផ្សារហ៊ុនកម្ពុជាបាននិងកំពុងមានការជួញដដូរកើនឡើង ដោយទំហំជួញដូរកើនឡើងដល់ប្រមាណកន្លះលាន​ដុល្លារក្នុងមួយថ្ងៃ និងរំពឹងកើនឡើងដល់១លានដុល្លារក្នុងមួយថ្ងៃ នៅរយៈពេល២ទៅ៣ឆ្នាំខាងមុខនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បច្ចុប្បន្នផ្សារហ៊ុនកម្ពុ ជាមានក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ និងសញ្ញាប័ណ្ណចំនួន១៦ក្រុមហ៊ុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here