តើអ្នកដឹកនាំចាំបាច់ត្រូវមានចំណុចសំខាន់ៗទាំង៦នេះឬ

ដោយៈ សហការី

ភ្នំពេញៈ ភាពជាអ្នកដឹកនាំ គឺជាការយល់ពីរបៀបនៃការគ្រប់គ្រងមនុស្ស និងអាចទំនាក់ទំនងជាមួយ នឹងមនុស្សបានគ្រប់ប្រភេទ គ្រប់សាសន៍ គ្រប់វប្បធម៌ដែលមានលក្ខណៈខុសគ្នា។

យោងតាមនិយមន័យខាងលើ ភាពជាអ្នកដឹកនាំ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការដឹកនាំមនុស្ស និងទំនាក់ទំនងជាមួយមនុស្ស។ ហេតុដូច្នេះអ្នកដឹកនាំគ្រប់រូប ត្រូវតែបណ្ដុះខ្លួនឯង ឱ្យមានភាពជាអ្នកដឹកនាំឱ្យបានខ្លាំង ព្រោះវាមានសារៈសំខាន់ដូចខាងក្រោម៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១ អាចបង្កើតបាននូវចក្ខុវិស័យដ៏ច្បាស់លាស់មួយ ដែលក្រុមហ៊ុនអាចសម្រេចបាន ដោយអាចផ្ដល់នូវផែនទីបង្ហាញ និងរៀបចំធនធានបានគ្រប់គ្រាន់ ដើម្បីសម្រេចបាននូវគោលដៅដែលក្រុមហ៊ុនចង់បាន។

២ ចេះផ្សារភ្ជាប់ទស្សនវិស័យ បេសកកម្មរបស់ក្រុមហ៊ុនដល់ក្រុមកា​រ​ងារ ដោយអាចឱ្យក្រុមការងារស្គាល់ច្បាស់ពីតួនាទី ទំនួលខុសត្រូវ និងចេះប្រើជំនាញ បទពិសោធន៍ផ្ទាល់ខ្លួន ដ៏មានប្រសិទ្ធភាពបំផុត ដើម្បីបំពេញកិច្ចការងាររបស់ពួកគេ ឱ្យឆាប់បានសម្រេចនូវគោលដៅជាក់ស្ដែងរបស់ខ្លួន និងរបស់ក្រុមហ៊ុន។

៣ សម្រេចចិត្តដ៏ត្រឹមត្រូវ ដោយចេះថ្លឹងថ្លែងពីចំណុចខ្លាំង ចំណុចខ្សោយរបស់ក្រុមហ៊ុន និងយល់គ្រប់កាលៈទេសៈ ដែលកើតឡើងនៅចំពោះមុខ។

៤ អាចជំរុញឱ្យក្រុមការងារស្គាល់ច្បាស់ ពីគោលបំណងរបស់ក្រុមហ៊ុននិងផ្តល់នូវហេតុផល ដ៏មានអានុភាពដល់ក្រុមការងារ ដើម្បីបន្តយកចិត្តទុកដាក់ចំពោះកាតព្វកិច្ចរបស់ពួកគេ។

៥ ជួយធ្វើឱ្យក្រុមការងារមានភាពរីកចម្រើន ព្រមទាំងចេះលើកទឹកចិត្តឱ្យអ្នកក្រោមបង្គាប់ ដោយផ្ដល់អនុសាសន៍ល្អៗ ដើម្បីកែប្រែកំហុស ក៏ដូចជាបង្កើនភាពខ្លាំងផ្ទាល់ខ្លួន ដើម្បីធ្វើឱ្យដំណើរការការងារ និងផ្តល់រង្វាន់បន្ថែម ចំពោះក្រុមការងារណា ដែលមានការច្នៃប្រឌិត មានលទ្ធផលការងារល្អ និងមានភាពស្មោះត្រង់។

៦ អាចធ្វើកិច្ចការងារជាមួយមនុស្សបានគ្រប់ប្រភេទ យ៉ាងមានប្រសិ​ទ្ធភាពខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here