កម្ពុជាទទួលបានហិរញ្ញប្បទានប្រមាណ១,៣ពាន់លានដុល្លារអាមេរិក គាំទ្រការអភិវឌ្ឍវិស័យឧស្សាហកម្ម

ដោយ៖ សុផារី

 

ភ្នំពេញ៖ ក្នុងចន្លោះឆ្នាំ២០១៥-២០២០ ដៃគូអភិវឌ្ឍន៍បានបើកផ្តល់ហិរញ្ញប្បទានប្រមាណ ១.២៨៧,២លានដុល្លារអាមេរិក ជាមធ្យម២១៥លានដុល្លារអាមេរិកក្នុងមួយឆ្នាំ សម្រាប់គាំទ្រការអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា (IDP)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នេះ​បើយោងតាមប្រព័ន្ធទិន្នន័យស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការកម្ពុជា ចេញផ្សាយដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ​២០២២នេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិ នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP MTR)។

 

សិក្ខាសាលាផ្សព្វផ្សាយនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយ និងជម្រាបជូន អំពីខ្លឹមសារសំខាន់ៗ នៃរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិ នៃការអនុវត្តគោលនយោបាយ IDP និងបច្ចុប្បន្នភាព នៃការកែសម្រួលឯកសារគោលនយោបាយ IDP ក្រោមការដឹកនាំរបស់ឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។

លោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន ក.អ.ក. បានគូសបញ្ជាក់ពីសារៈសំខាន់ ក្នុងការផ្សព្វផ្សាយខ្លឹមសារនៃរបាយការណ៍នេះ ដែលបានផ្ដល់មូលដ្ឋានរឹងមាំ ច្បាស់លាស់ និងជាធាតុចូល សម្រាប់រាជរដ្ឋាភិបាលពិនិត្យពិចារណា ក្នុងការកំណត់គោលដៅថ្មី និងការតម្រង់ទិសសម្រាប់ការអនុវត្តគោលនយោបាយ IDP ដំណាក់កាលបន្ទាប់ ដើម្បីធ្វើឱ្យវិស័យឧស្សាហកម្មកម្ពុជាកាន់តែមានភាពរស់រវើក និងខ្លាំងក្លាឡើង ដែលនឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន ស្របតាមការវិវត្តយ៉ាងឆាប់រហ័ស នៃបរិបទសកល ពិសេសក្នុងបរិការណ៍ នៃវិបត្តិជំងឺកូវីដ-១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here