ទីផ្សាររូបិយប័ណ្ណឌីជីថលខាតបង់រហូតដល់ទៅ ៨០០ពាន់លានដុល្លារអាមេរិក ក្នុងពេលត្រឹមតែ ១ខែ

ដោយៈសុខុម

សឹង្ហបុរី: យោងតាមគេហទំព័រទិន្នន័ CoinMarketCap បង្ហាញថា ទីផ្សាររូបិយប័ណ្ណឌីជីថល ឬ គ្រីបតូបានខាតបង់រហូតដល់ទៅជិត៨០០ពានលានដុល្លារអាមេរិក កាលពីខែមុន ដោយធ្លាក់ចុះមកនៅត្រឹម១,៤ទ្រីលានដុល្លារអាមេរិក គិតត្រឹមថ្ងៃអង្គារ ទី១០ ខែឧសភា។

រូបិយប័ណ្ណឌីជីថល Bitcoin ដែលមានចំណែកជិត៤០%នៃទីផ្សាររូបិយប័ណ្ណឌីជីថលទូទាំងពិភពលោក បានធ្លាក់ថ្លៃមិនធ្លាប់មានមកនៅត្រឹម៣១.៤៥០ដុល្លារអាមេរិក ក្នុង១កាក់កាលពីថ្ងៃអង្គារ ទី១០ ខែឧសភា ពោលគឺ៦ថ្ងៃបន្ទាប់ពីហក់ឡើង ដល់តម្លៃ៤០.០០០ដុល្លារអាមេរិក ក្នុង១កាក់។ Bitcoin បានធ្លាក់ថ្លៃរហូតដល់ទៅ៥៤% បើធៀបនឹងខែវិច្ឆិកា ឆ្នាំ២០២១ ដែលបានហក់ឡើងដល់កម្រិតកំពូល ពោលគឺ៦៩.០០០ដុល្លារអាមេរិក ក្នុង១កាក់។

តម្លៃរូបិយប័ណ្ណឌីជីថលបានធ្លាក់ចុះខ្លាំង ស្របពេលទីផ្សារភាគហ៊ុនក៏ដាំក្បាលចុះ ដោយសារការព្រួយបារម្ភអំពី ការដំឡើងអត្រាការប្រាក់យ៉ាងគំហុកនៅទូទាំងពិភពលោក ដើម្បីទប់អតិផរណាដែលហក់ឡើងខ្ពស់មិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្អែកតាមគេហទំព័រទិន្នន័យ CoinMarketCap បង្ហាញថា ទីផ្សាររូបិយប័ណ្ឌឌីជីថលទាំងមូល របស់ពិភពលោកមានតម្លៃសរុប២,២ទ្រីលានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី០២ ខែមេសា បើធៀបនឹងតម្លៃទីផ្សារខ្ពស់បំផុតមិនធ្លាប់មាន២,៩ទ្រីលានដុល្លារ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២១។

Bitcoin គឺជារូបិយប័ណ្ណឌីជីថលចំណាត់ថ្នាក់លេខ១ របស់ពិភពលោក ចំណែកឯចំណាត់ថ្នាក់លេខ២ បានទៅលើរូបិយប័ណ្ណឌីជីថល Ethereum៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here