ចំណេះដឹង! តើ​ប្រព័ន្ធគ្រប់គ្រង​ការ​បង្វិល​សង VAT Refund មាន​ប្រតិបត្តិការ​ដូចម្ដេច?

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ ប្រព័ន្ធគ្រប់គ្រង​ការ​បង្វិល​សង ដែល​ភាសា​បច្ចេកទេស​ហៅថា VAT Refund គឺជា​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​មួយ ដែល​បង្កើតឡើង​ក្នុង​គោលបំណង ដើម្បី​ជួយ​សម្រួល​ដល់​អ្នក​ជាប់​ពន្ធ ដែល​បាន​ចុះបញ្ជី​តាម​របប​ស្វ័យ​ប្រកាស ស្របតាម​ច្បាប់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

អាច​ចូលទៅ​បំពេញ​ព័ត៌មាន ទិន្ន័យ​របស់​វិ​ក្ក័​យ​ប​ត្រ (ទិញ​ឬ​លក់) និង​ចំនួន​ទឹកប្រាក់ ទៅតាម​ទម្រង់​ស្នើរ​សុំ​បង្វិល​សង​ប្រាក់ អាករ​លើ​តម្លៃបន្ថែម តាមរយៈ​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក​បាន​គ្រប់​ទីកន្លែង និង​ពេលវេលា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រព័ន្ធ​នេះ នឹង​ផ្តល់​ភាពងាយស្រួល​ដល់​អ្នកជា​ប់ព​ន្ធ ក្នុង​ការបញ្ចូល​ទឹកប្រាក់​ដែល​ត្រូវ​ស្នើសុំ បញ្ចូល​ព័ត៌មាន​មួយចំនួន​ពាន់​ព័ន្ធ​នឹង​ការស្នើសុំ ដែល​តម្រូវ​ដោយ​រដ្ឋបាល​សារពើពន្ធ បោះ​ពុ​ម្ភ​ពាក្យស្នើសុំ​ចេញពី​ប្រពន្ធ ដែលមាន​បារ​កូដ​សម្គាល់ និង​តាមដាន​ពី​ទឹកប្រាក់​ដែល​ខ្លួន​បាន​ស្នើសុំ​ពីមុនមក។

ប្រព័ន្ធ​នេះ ក៏បាន​ជួយ​ផងដែរ​ដល់​មន្ត្រី​ពន្ធដារ ដូចជា​ទទួល និង​តាមដាន​ការដាក់​ពាក្យស្នើសុំ​របស់​អ្នក​ជាប់ពន្ធ​តាមរយៈ​លេខ​កូដ មិនចាំបាច់​បញ្ចូល​ទឹកប្រាក់​តាម​វិ​ក្ក័​យ​ប​ត្រនីមួយៗម្តងទៀត ផ្ទៀងផ្ទាត់​ចំនួន​ទឹកប្រាក់​ជាមួយនឹង​វិ​ក្ក័​យ​ប​ត្រជាក់​ស្តែង ដោយ​ងា​រយ​ស្រួល គ្រប់គ្រង​ពី​ចំនួន​ខែ​យ៉ាង​ងាយស្រួល ទៅលើ​ក្រុមហ៊ុន​ដែល​ស្នើសុំ និង​គ្រប់គ្រង​លើ​ភាពមិនប្រក្រតី​នៃ​ការស្នើសុំ​របស់​អ្នក​ជាប់ពន្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here