ទឹកអប់ ៥ម៉ាក ប្រចាំឆ្នាំ ២០២០ ដែលមនុស្សស្រីគួរសាកល្បង

ទឹកអប់គឺជាគ្រឿងសម្អាងកាយដែលបង្កើនក្លិនក្រអូបលើរាងកាយ ហើយក្លិននៃទឹកអប់ដែលអ្នកប្រើប្រាស់បានបញ្ជាក់ពីបុគ្គលិកលក្ខណៈយ៉ាងច្បាស់ផងដែរ។ សូមណែនាំទឹកអប់ចំនួន ៦ ម៉ាកដែលមានក្លិនក្រអូបៗសាកសមនឹងឆ្នាំ ២០២០នេះ។

១.FlowerBomb-Travel With Me
ក្លិនទឹកអប់នេះមានក្លិនក្រអូប គ្រាន់តែស្រង់ក្លិនហើយមានភាពកក់ក្តៅបែបម្លិះ និងជាប្រភេទផ្កាក្រូច Orange Blossom។ វាភ្ជាប់មកជាមួយដបតូចគួរឱ្យស្រលាញ់ អមជាមួយនឹងប្រដាប់បំពេញចេញពីដបធំផងដែរ ងាយស្រួលក្នុងការផ្ទេរចេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២.My Happy Perfume- Clinique
ប្រ៊េននេះមានភាពពេញនិយមសម្រាប់យុវវ័យទាំងក្នុងនិងក្រៅប្រទេស វាមានក្លិនក្រូច និងស្រស់ស្រាយ។ សម្រាប់អ្នកដែលចូលចិត្តក្លិនមិនឈួល អាចជ្រើសរើសប្រើប្រាស់បាន ដោយឡែកទឹកអប់នេះមិនសូវជាជាប់បានយូរទេ បានត្រឹមតែរយៈពេល ៣ម៉ោងប៉ុណ្ណោះ។

៣.Romance RollerBall Fragrance
ប្រ៊ែននេះផ្សំឡើងពីក្លិនផ្កាចំនួន ៣រួមបញ្ចូលគ្នាដូចជា ផ្កាកុលាប ផ្កាលីលី និងផ្កាម្លិះ វាជាក្លិនបែបទន់ភ្លន់សាកសមសម្រាប់នារីបាញ់រាងកាយនៅពេលមានការណាត់ជួបពិសេស។

៤.Green Tea Eau De Parfum
គ្រាន់តែលឺឈ្មោះក៏ដឹងថាក្លិនចំបងនៃទឹកអប់ម៉ាកនេះ គឺជាក្លិនតែ លាយជីអង្កាម ដែលស្រាលមិនធ្ងន់ឡើយ។ វាបង្កើននូវឥទ្ធិពល និងស្រស់ស្រាយបែបធម្មជាតិពណ៌បៃតង។

៥.Thank U Next Eau De Parfum
ម៉ាកនេះប្រជាជនទូទាំងពិភពលោកស្គាល់ច្រើន ដោយសារតែម្ចាស់ប្រ៊េនគឺជាតារាចម្រៀងល្បីជនជាតិអាមេរិក Ariana Grande។ ទឹកអប់ជំនាន់នេះមានការវេចខ្ចប់ដ៏ស្រស់ស្អាត រួមជាមួយក្លិនបែបផ្អែមលាយផ្កា និងបញ្ចូលគ្នាជាមួយក្លិនផ្លែឈើ និងស្រទាប់ផ្កាកុលាប ប្រើប្រាស់បានគ្រប់កាលៈទេសៈ។

LEAVE A REPLY

Please enter your comment!
Please enter your name here