ម្ហូប៣មុខដែលអ្នកមិនគួររំលង បើសិនជាបានទៅលេងខេត្តសៀមរាប

ភ្នំពេញៈ នៅពេលលឺថាខេត្តសៀមរាបមនុស្សភាគច្រើននឹកឃើញដល់ប្រាសាទអង្គរវត្តនិងប្រាង្គប្រាសាទដទៃទៀតប៉ុន្តែលើសពីនេះក៏មិនដែលរំលងដែរចំពោះម្ហូបអាហារដ៏មានឱជារសនិងល្បីល្បាញប្រចាំខេត្តសៀមរាប។

Pic: AirAsia

ដូច្នេះបើជ្រុលជាបានទៅដល់ខេត្តសៀមរាបហើយ សូមកុំរំលងសាកល្បងទទួលទានមុខម្ហូបទាំង៣នេះ។

.សម្លម្ជូរក្តាតកូនត្រីកំពឹសក្តាមស្រែ

សម្លនេះគឺជាមុខម្ហូបពិសេសមួយស្ទើរតែគ្រប់ភ្ញៀវទេសចរដែលបានទៅដល់ខេត្តសៀមរាបពិតជាមិនដែលរំលងនូវមុខម្ហូបនេះឡើយ។ក្លិនប្រហុកឈ្ងុយប្រហើរៗរួមផ្សំជាមួយនឹងរសជាតិជូរៗធ្វើឱ្យមនុស្សគ្រប់គ្នាស្ទើរតែស្រក់ទឹកមាត់ហើយ។រីឯសាច់វិញមានផ្សំពីកូនត្រីកំពឹសនិងក្តាមស្រែសាកសមនឹងទិដ្ឋភាពនៅក្នុងខេត្តសៀមរាបពិតប្រាកដ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លើសពីនេះបើបានញិចម្ទេសដាក់ទឹកត្រីជ្រលក់វិញគឺថាបង្កើនរសជាតិកាន់តែឆ្ងាញ់ពិតៗ។

.កង្កែបអាំង

កង្កែបអាំងទៅដល់រមណីយដ្ឋានណាក៏មានលក់ដែរដោយឡែកកង្កែបអាំងនៅសៀមរាបវិញមានរសជាតិឆ្ងាញ់ខុសពីគេ។អ្នកលក់នៅទីនោះច្រើនតែនិយមលក់កង្កែបស្រែដោយគ្រាន់តែដាក់ចូលមាត់ទំពារសាច់ឡើងផ្អែមញ៊ាំហើយចង់ញ៊ាំទៀត។ទីតាំងដែលល្បីក្នុងការភ្លក់រសជាតិកង្កែបអាំងគឺនៅម្តុំប្រាសាទបាគងដែលសម្បូរភ្ញៀវទេសចរក្នុងស្រុកនិយមចូលចិត្តទៅទទួលទាននៅទីនោះ។

.ប្រហុកអាំង និងអន្លក់

មុខម្ហូបដ៏សែនពិសេសមួយនេះ ពិតជាមានភាពទាក់ទាញគួរសមដែរ ដោយសារតែក្លិនប្រហុកដ៏ឈ្ងុយ រួមជាមួយនឹងការជ្រលក់អន្លក់ដូចជា ត្រសក់ ត្រប់មូល ស្ពៃក្តោប សណ្តែកកួរ ជាដើម។ ក្រឡេកទៅមើលការវេចខ្ចប់វិញ ជួយដល់បរិស្ថាន និងធម្មជាតិល្អ ដែលអ្នកលក់ប្រើប្រាស់ស្លឹកចេកមកខ្ចប់ និងអាំងយ៉ាងយកចិត្តទុកដាក់។

របៀបញុំាស្រួលគ្រាន់តែយកអន្លក់បន្លែមដួសប្រហុកបន្តិចនិងដាក់ម្ទេសបន្តិចរួចញុំាទំពារមួយៗដើម្បីឱ្យរសជាតិប្រហុកនិងអន្លក់ច្របាច់ចូលគ្នាដឹងរសជាតិឆ្ងាញ់តែម្តង។

ជាការពិតមុខម្ហូបនៅខាងខេត្តសៀមរាប មានច្រើនរាប់មិនអស់ ប៉ុន្តែសម្រាប់ម្ហូប៣មុខខាងលើ គឺជាមុខម្ហូបដែលស្ទើរតែគ្រប់ភោជនីយដ្ឋាន និងតូបលក់អាហារនៅក្នុងខេត្ត លក់គ្រប់កន្លែងទាំងអស់។ បើសិនជាបានទៅលេង កុំភ្លេចសាកល្បងអាហារទាំងនេះណា៕

LEAVE A REPLY

Please enter your comment!
Please enter your name here