ក្រុមហ៊ុនសឹង្ហបុរី បោះទុនជាង២២លានដុល្លារទិញដី ដើម្បីអភិវឌ្ឍអគារពាណិជ្ជកម្មចម្រុះនៅភ្នំពេញ

ដោយ៖ ប៊ី
ភ្នំពេញ៖ ក្រុមហ៊ុនមហ៊ុនអចលនទ្រព្យ និងកសិកម្ម Hong Lai Huat Group បានចុះកិច្ចព្រមព្រៀងជាមួយ អ្នកជំនួញក្នុងស្រុកម្នាក់ ដើម្បីទិញដីមួយកន្លែងនៅរាជធានីភ្នំពេញ សម្រាប់ការអភិវឌ្ឍអចលនទ្រព្យប្រើប្រាស់ចម្រុះក្នុងតម្លៃទិញ ២២,៥ លានដុល្លារអាមេរិក។

ក្រុមហ៊ុនចុះបញ្ជីនៅសឹង្ហបុរីនេះ បានឱ្យសឹងនៅក្នុងឯកសារផ្សារហ៊ុនកាលពីថ្ងៃសៅរ៍ថា ក្រុមហ៊ុនបុត្រសម្ព័ន្ធអភិវឌ្ឍន៍លំនៅដ្ឋានសាធារណៈ (Public Housing Development) បានទិញដីទំនេរមួយកន្លែងទំហំ ១,២ ហិកតាដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ នេះបើយោងការសារព័ត៌មានសឹង្ហបុរី Business Times ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។

The transaction is part of the group’s continued efforts to look for development opportunities around the region, Hong Lai Huat said.
ក្រុមហ៊ុន Hong Lai Huat បានឱ្យដឹងទៀតថា ប្រតិបត្តិការទិញលក់នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្តរបស់ក្រុមហ៊ុន ដើម្បីស្វែងរកឱកាសអភិវឌ្ឍន៍នៅជុំវិញតំបន់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន បានបន្តទៀតថា ថ្លៃទិញដីត្រូវបានព្រមព្រៀង បន្ទាប់ពីគិតគូរពីទីតាំង និងចក្ខុវិស័យអភិវឌ្ឍន៍នៃអចលនទ្រព្យ ក្នុងចំណោមកត្តាផ្សេង”ទៀត។

ក្រុមហ៊ុន Hong Lai Huat នឹងផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិការនេះ ដោយទុនវិនិយោគផ្ទាល់របស់ខ្លួន និងការខ្ចីប្រាក់ពីធនាគារ។ ប្រតិបត្តិការនេះមិនត្រូវបានរំពឹងថានឹងមានផលប៉ះពាល់ទៅលើទ្រព្យសកម្ម ឬប្រាក់ចំណូលជាក់ស្តែងរបស់ក្រុមហ៊ុននៅឆ្នាំ២០២០នោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here