ចំណេះដឹង! តើ​អ្នក​ជាប់ពន្ធ​តូច​មាន​ចំណូល​ចាប់ពី​ប៉ុន្មាន?

ដោយ៖ ម៉ា​ណេ​ត

ភ្នំពេញៈ ដើម្បី​អភិវឌ្ឍ​ន៏​ប្រទេសជាតិ​ឱ្យ​រីកចំរើន ការបង់ពន្ធ​គឺមាន​សារៈសំខាន់​ណាស់ ពីព្រោះ​ការបង់ពន្ធ​គឺជា​កត្តា​ចំបង​ដែលជា​ចំណែក​ធំ​ក្នុង​ថវិការ​ជាតិ ។  ការបង់ពន្ធ​មាន​ច្រើន​ប្រភេទ​ហើយ​ប្រភេទនីមួយៗមាន​របៀបបង់ខុសៗគ្នា។

បច្ចុប្បន្ននេះ​ការបង់ពន្ធ​ត្រូវបាន​ផ្លាស់ប្ដូរ​ពី​របប​ប៉ាន់ស្មាន​ទៅជា​ការបង់ពន្ធ​របប​ស្វ័យ​ប្រកាស។

សម្រាប់​អ្នក​ជាប់ពន្ធ​តូច​គឺជា សហគ្រាស​ឯកបុគ្គល ឬ​សហគ្រាស​សហកម្មសិទ្ធិ ដែល៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក. មាន​ផលរបរ​ប្រចាំឆ្នាំ​ចាប់ពី២៥០លាន​រៀល ដល់៧០០លាន​រៀល ឬ

ខ.មាន​ផលរបរ​ក្នុង​រយៈពេល បី​ខែ​ជាប់​គ្នា​ណាមួយ ដែល​បញ្ចប់​ក្នុង​ឆ្នាំ​ប្រតិទិន​ចរន្ត ចាប់ពី ៦០លាន​រៀល​ឡើងទៅ ឬ

គ. រំ​ពឺ​ង​ថា​មាន​ផលរបរ​ក្នុង​រយៈពេល​បី​ខែ​ខាងមុខ​ចាប់ពី ៦០លាន​រៀល​ឡើងទៅ ឬ

ឃ. ចូលរួម​ដេញថ្លៃ ពិគ្រោះ​ថ្លៃ ឬ​ស្ទង់​ថ្លៃ​ក្នុងការ​ផ្គត់ផ្គង់​ទំនិញ ឬ​សេវា រួមទាំង​ភាស៊ី។

បន្ទាប់ពី​របប​ម៉ៅការ​ត្រូវបាន​លុបបំបាត់​ក្នុង​ឆ្នាំ២០១៦អាជីវ​កម្មដ្ឋាន​ដែលមាន​ផលរបរ​ក្រោម២៥០លាន​រៀល​ក្នុង​មួយឆ្នាំ​បានទទួល​ការ​លើទឹក​ចិត្ត​ពន្ធ​ពី​រាជរដ្ឋាភិបាល​ដោយ​មិន​តម្រូវឱ្យមាន​ការបង់ពន្ធ​ទៀតឡើយ។

ប៉ុន្តែ​អាជីវ​កម្មដ្ឋាន​ទាំងនោះ ក៏មាន​កាតព្វកិច្ច​មក​ចុះបញ្ជី នៅ​រដ្ឋបាល​សារពើពន្ធ (សាខា​ពន្ធដារ​ខេត្ត–ខណ្ឌ)ផងដែរ ជាមួយនឹង​កម្រៃ​សេវា​ចុះបញ្ជី​ត្រឹមតែ ២០ ០០០រៀល ប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here