រោងចក្រផលិតស៊ីម៉តដ៍ក្នុងស្រុកបង្កើនផលិតកម្មរបស់ខ្លួន ដោយទំហំផលិតបានកើនដល់១,៥លានតោនត្រឹមរយៈពេលពីរខែ

ដោយៈ សូរិយា

ភ្នំពេញៈ បណ្តារោងចក្រផលិតស៊ីម៉ងដ៏័នានា កាន់តែមានសមត្ថភាពផលិតកាន់តែច្រើន ដោយរយៈពេលពីរខែដើមឆ្នាំនេះរោងចក្រទាំងនោះផលិតស៊ីម៉ង់ដ៏បានប្រមាណ ១,៥លានតោន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បរិមាណដ៏ច្រើននេះ ស្មើនឹងកំនើន២ភាគរយធៀបរយៈពេល​ដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ពីសមាគមឧស្សាហកម្មស៊ីម៉ង់ដ៍កម្ពុជា។

រោងចក្រទាំងប្រាំ ដែលជាសមាជិករបស់សមាគម បានផលិតស៊ីម៉ង់​ដ៍ផលិតស៊ីម៉ង់ដ៍ ក្នុងខែ កុម្ភៈ មានបរិមាណប្រមាណ៧៩៩ ,២២៦ តោន កើនឡើងពី៧២៥,០២២តោន ក្នុងខែមករា។​

កាលពីឆ្នាំមុន បរិមាណស៊ីម៉ង់ដ៏ផលិតក្នុងស្រុក មានបរិមាណ ៨,៧លានតោន ប្រហាក់ប្រហែលបរិមាណផលិតក្នុងឆ្នាំ២០២០។​

នៅកម្ពុជាបច្ចុប្បន្ន មានរោងចក្រស៊ីម៉ង់ដ៍ចំនួនប្រាំកំពុងដំណើរការនៅកម្ពុជា ក្នុងនោះមានរោងចក្រស៊ីម៉ង់ដ៏ កំពត ស៊ីមេន ខូអិលធីឌី (Kampot Cement Co., Ltd) រោងចក្រស៊ីម៉ងតិ៍កម្ពុជា ចក្រីទីង (Cambodia Cement Chakreyting Co., Ltd) រោងចក្រស៊ីម៉ង់តិ៍ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេស៊ិន (Chip Mong Insee Cement Corporation) រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត និងរោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here