លោកហុង សុហួរៈ ការបោះលក់សញ្ញាប័័ណ្ណរដ្ឋាភិបាលទំហំ ៣០០លានដុល្លារ អាចនឹងចាប់ផ្តើមនៅពេលឆាប់ៗនេះ

ដោយៈម៉ាលីនណា

ភ្នំពេញៈ គម្រោងបោះផ្សាយលក់សញ្ញាប័ណ្ណ ឬប័ណ្ណបំណុលរបស់រ ដ្ឋាភិបាល ដែលមានទឹកប្រាក់រហូតដល់៣០០លានដុល្លារ អាចនឹងចាប់ផ្តើមនៅចុងត្រីមាសទី២ឆ្នាំនេះ។

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃទីផ្សារមូលបត្រកម្ពុជា លោកហុង សុហួរបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីល្ងាចថ្ងៃទី១៥ មិនាថា រហូតមកទល់ពេលនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងចេញសេចក្តីប្រកាសថ្មីមួយ ដើម្បីឈានទៅដំណើរការ​បោះផ្សាយលក់សញ្ញាប័ណ្ណរបស់រដ្ឋាភិបាល ប៉ុន្តែយើងនៅត្រូវរៀបចំនិតិវិធីមួយចំនួនទៀត ទើបអាចដំណើរការបាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “មើលទៅរយៈពេលពីរឬបីខែទៀត យើងអាចចេញដំនើរបានហើយ”។

លោកហុង សុហួរ បានបន្តថា ​​ផ្សារមូលបត្រកម្ពុជាមានការរីកចម្រើននៅដើមឆ្នាំនេះ ជាកំណើនគួរឲ្យកត់សំគាល់ បើធៀបនឹងឆ្នាំ២០២០ និងឆ្នាំ២០២១កន្លងមក ខណៈក្រុមហ៊ុនកំពុងបោះផ្សាយលក់សញ្ញាប័ណ្ណ និង​មូលបត្របានកើនឡើងដល់១៥ ក្នុងនោះក្រុមហ៊ុនបោះផ្សាយលក់ភាគហ៊ុនចំនួន៩ និងក្រុមហ៊ុនបោះផ្សាយលក់សញ្ញាប័ណ្ណ ឬប័ណ្ណបំណុលចំនួន៦។

លោកបន្តថា “នាពេលខាងមុខនេះ នឹងមានក្រុមហ៊ុនបោះផ្សាយលក់សញ្ញាប័ណ្ណ និងក្រុមហ៊ុនរដ្ឋចុះបញ្ជីរមួយចំនួនទៀត នៅក្នុងផ្សារហ៊ុនកម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here