ទីផ្សារលក់រាយសឹង្ហបុរីបង្ហាញកំណើនខ្ពស់ក្នុងដើមឆ្នាំ២០២២នេះ

ដោយ: សុផារី

សឹង្ហបុរីៈ ការលក់រាយរបស់សិង្ហបុរីបានកើនឡើង១១,៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងខែមករា ឆ្នាំ២០២២ ធៀបនឹងការកើនឡើង៦,៧ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលបានកត់ត្រានៅក្នុងខែមុន។

នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Xinhua នៅថ្ងៃទី០៤ ខែមីនា បានឱ្យដឹងថា ដោយមិនរាប់បញ្ចូលយានយន្ត ការលក់រាយបានកើនឡើង១៥,៨ភាគរយ នៅក្នុងខែមករាឆ្នាំនេះ ធៀបនឹងកំណើន ៨,៦ភាគរយកាលពីខែធ្នូ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

DOS បាននិយាយថា ការធ្វើឱ្យប្រសើរឡើង នៃដំណើរការលក់រាយក្នុងខែ មករានេះ ភាគច្រើនបណ្តាលមកពីការកើនឡើង នៃការចំណាយមុនចូលឆ្នាំចិន ដែលនៅដើមខែកុម្ភៈឆ្នាំនេះ ខណៈដែលការចំណាយមុនចូលឆ្នាំចិនក្នុងឆ្នាំ ២០២១ ភាគច្រើនគឺនៅក្នុងខែកុម្ភៈ ដោយសារពិធីបុណ្យចូលឆ្នាំ ពាក់កណ្តាលខែកុម្ភៈឆ្នាំមុន។

នៅលើមូលដ្ឋានដែលបានកែ តម្រូវតាមរដូវកាលការលក់រាយបានធ្លាក់ចុះ២,៥ភាគរយ នៅក្នុងខែដំបូងនៃឆ្នាំ ២០២២ ធៀបនឹងខែមុន។

តម្លៃសរុបប៉ាន់ស្មាន នៃការលក់រាយក្នុងខែមករា ឆ្នាំ ២០២២ គឺប្រហែល៤,២ ពាន់លានដុល្លារសិង្ហបុរី (ប្រហែល ៣,០៩ ពាន់លានដុល្លារអាមេរិក)។

ក្នុងចំណោមទាំងនេះ ការលក់រាយតាមអ៊ិនធឺណេត មានចំនួនប្រមា​ណ១២,៩ភាគរយ ដែលទាបជាងការកែប្រែ១៤,៤ភាគរយ ដែលបានកត់ត្រាក្នុងខែធ្នូ ឆ្នាំ២០២១នៅពេលដែលមានព្រឹត្តិការណ៍ ទិញទំនិញអនឡាញធំៗ។

តម្លៃនៃការលក់ត្រូវបានប៉ាន់ប្រមាណថា មានចំនួន៨២៩លានដុល្លារសិង្ហបុរី (ប្រហែល ៦១០ លានដុល្លារអាមេរិក) ក្នុងខែមករា ដែលសមាមាត្រនៃការលក់តាមអ៊ីនធឺណិត ត្រូវបានប៉ាន់ប្រមាណថាមានចំនួន២៩,១ ភាគរយខ្ពស់ជាង២៨,៦ភាគរយ ដែលបានកត់ត្រាកាលពីខែធ្នូ៕

LEAVE A REPLY

Please enter your comment!
Please enter your name here