ដំណឹងល្អៈសម្តេចតេជោបានសម្រេចជ្រើសរើសទីតាំងស្ពានមិត្តភាពកម្ពុជា កូរ៉េរួចហើយ

ដោយៈម៉ាលីនណា

ភ្នំពេញៈ នៅទីបំផុតការកំណត់ និងជ្រើសរើសទីតាំង សម្រាប់សាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េបានកំណត់ទីតាំងជាក់លាក់រួចហើយ បន្ទាប់ពីមានការរៀបចំសំណើរបង្ហាញឲ្យមន្រ្តីជំនាញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នេះបើតាមលិខិតមួយដែលមានបោះត្រា និងចុះហត្ថលេខាដោយលោកបណ្ឌិតសភាចារ្យអូន ព័ន្ឋមុនីរ័ត្នឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងចំណារឯកភាពសរសេរអក្សរដៃ ដែលគេស្គាល់ថា ជាចំណាររបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា។

នៅក្នុងលិខិតខាងលើ ដែលបង្ហាញត្រឹមសចក្តីសន្ឋិដ្ឋាន បានបង្ហាញថា តាមការវិភាគលំអិត និងសិក្សាលើកត្តាចំបងសំខាន់ៗរួមមាន ស្ថានភាពចរាចរណ៍ប្រចាំថ្ងៃ ភូមិសាស្រ្តអំណោយផលគ្រប់ជ្រុងជ្រោយ ទាំងទិដ្ឋភាពបច្ចេកទេស-ហិរញ្ញវត្ថុ និងផលប៉ះពាល់​សង្គម និងសេដ្ឋកិច្ចបរិស្ថាន ព្រមទាំងការគិតគូរផងដែរ នូវការទាក់ទាញវិស័យទេសចរណ៍ ជាពិសេសកត្តា​សោភ័ណភាព (Landmark) និងការលើកនូវសម្រស់ក្រុងភ្នំពេញ ក្រុមហ៊ុន​កុងសុលតង់ បានផ្តល់នូវអនុសាសន៍ជារួមថា ជម្រើសទីតាំងទី២ (ផ្សាររាត្រីអរិយក្សត្រ) គឺជាជម្រើសសមស្រប និងល្អជាងជម្រើសទី១ សម្រាប់សាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េ។

លិខិតដដែលបានបន្តថា ចំពោះប្រភេទស្ពានអាស្រ័យ ទៅតាមការសម្រេចរបស់ភាគីកម្ពុជា ក្នុងការជ្រើសរើសយកមួយ ក្នុងចំណោមជម្រើសទាំង៦បានសិក្សាខាងលើ។

លិខិតដែលមានចំណារបស់សម្តេចតេជោ បោះត្រានិងចុះហត្ថលេខាដោយលោកបណ្ឌិតអូន ព័ន្ឋមុនីរ័ត្នបានបន្តថា “ក្នុងន័យនេះ ខ្ញុំសូមគោរពស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្រ្តីអនុញ្ញាត្តឲ្យ​ក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណៈការ និងដឹកជញ្ជូនចចាជាមួយស្ថាប័នពាក់ព័ន្ឋរបស់ភាគីកូរ៉េ សម្រេចយកជម្រើសសាងសង់ស្ពានមិត្តកម្ពុជា សាធារណៈរដ្ឋកូរ៉េនៅទីតាំងទី២ (ផ្សាររាត្រី អរិយ​ក្សត្រ) ដោយសង់ស្ពានប្រភេទខ្សែកាបយោងខ្ពស់ទាំងពីរតែម្តង។

តាមរយៈលិខិតនេះ គឺសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានចារ​ឯកភាពរួចហើយ។
អ្នកឧកញ៉ាសុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែលបានមានប្រសាសន៍ប្រាប់គេហទំព័រ Propertyarea.asia កាលពីថ្ងៃទី១ មិនាថា លោកបានដឹងព៌តមាននេះហើយ ដោយតាមរយៈមន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់លោកថា គំរោងសាងសង់ស្ពាននេះ គឺមិនប៉ះពាល់ដល់ដី និងសណ្ឋា គាររបស់ក្រុមហ៊ុនសុខាអូតែលនោះទេ ពោលគឺស្ពាននេះនឹងតភ្ជាប់ជាមួយផ្លូវដែលមានស្រាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here