មហាសេដ្ឋីជប៉ុនវ័យក្មេងម្នាក់ ខាតបង់ប្រាក់ជាង ៤១លានដុល្លារក្នុងផ្សារហ៊ុនត្រឹមមួយពព្រិចភ្នែក

ដោយ៖ ម៉ាណេត
អន្តរជាតិ៖ មហាសេដ្ឋីជនជាតិជប៉ុនវ័យក្មេងម្នាក់ បាននិយាយនៅលើបណ្តាញសង្គម Twitter ថា លោកបានខាតបង់ទឹកប្រាក់ ៤,៤ ពាន់លានយ៉េន (៤១,៤ លានដុល្លារ) ដោយសារការជួញដូរភាគហ៊ុន ចំពេលមានការប្រែប្រួលដែលបង្កឡើងដោយជំងឺរាតត្បាត COVID-19។

នៅក្នុង Twitter ដែលលោកបានសរសេរចំណងជើងថា “សោកស្តាយយ៉ាងជ្រាលជ្រៅ” លោក Yusaku Maezawa ស្ថាបនិក និងជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Zozo Inc បាននិយាយថា លោកបានខាតបង់ប្រាក់តាមរយៈការធ្វើជំនួញប្រចាំថ្ងៃ ដែលលោកគ្រប់គ្រងមិនបានត្រឹមត្រូវ។ លោកបានសម្តែងការសោកស្តាយចំពោះចំនួនទឹកប្រាក់ ដែលលោកបានបាត់បង់ ប៉ុន្តែលោកប្តេជ្ញាថានឹងរកបានមកវិញតាមរយៈអាជីវកម្មរបស់លោក។

លោក Maezawa បាននិយាយនៅក្នុងTwitterថា “ខ្ញុំត្រូវបានខាតបង់ ដោយសារការផ្លាស់ប្តូរទីផ្សារ ដែលបង្កឡើងដោយជំងឺ COVID-19 ហើយបានខាតបង់ ៤,៤ ពាន់លានយ៉េនតាមរយៈការជួញដូរភាគហ៊ុនងរយៈពេលខ្លីម្តងហើយម្តងទៀត។ លោក បានថ្លែងថា “ទឹកប្រាក់ចំនួន ៤,៤ ពាន់លានយ៉េន តើមនុស្សប៉ុន្មាននាក់ អាចផ្តល់ឱ្យ និងជួយសង្រ្គោះតាមរយៈចំនួនទឹកប្រាក់នេះ? ការសោកស្តាយគ្មានការបញ្ចប់នេះទេ”។

លោក Maezawa ដែលមានទ្រព្យសម្បត្តិសុទ្ធបានធ្លាក់ចុះប្រហែល ២១៥ លានដុល្លារនៅឆ្នាំនេះ មកត្រឹម ៣,៥ ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យដែលបានចងក្រងដោយ Bloomberg។ កាលពីដើមឆ្នាំនេះលោក Maezawa បាននិយាយថា លោកកំពុងស្វែងរកបេក្ខនារី ដើម្បីធ្វើជាដៃគូរបស់លោកក្នុងដំណើរកម្សាន្ត ទៅកាន់ព្រះចន្ទនៅលើរ៉ុក្កែតរបស់លោក Elon Musk ក្នុងឆ្នាំ ២០២៣។ លោកបានលុបចោលផែនការ បន្ទាប់ពីប្រឈមមុខនឹងប្រតិកម្មពីមហាជន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកតាមដាននៅលើបណ្តាញសង្គម Twitter បានបង្ហាញការឆ្លើយតបចម្រុះទៅនឹងសារលើ Twitter ចុងក្រោយរបស់លោកស្តីពីការជួញដូរភាគហ៊ុន ដោយអ្នកខ្លះបង្ហាញការអាណិតអាសូរ និងខ្លះទៀតសម្តែងការភ្ញាក់ផ្អើលចំពោះទំហំនៃការបាត់បង់នេះ៕ Bloomberg

LEAVE A REPLY

Please enter your comment!
Please enter your name here