តើគេអាចវិនិយោគលើផ្សារហ៊ុនបែបណា ស្របពេលនិន្នាការបែបនេះកំពុងកើនឡើង

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ ស្របពេលផ្សារហ៊ុន កាន់តែទាក់ទាញការវិនិយោគ អ្នកប្រាកដជាចាប់អារម្មណ៍ពីទីផ្សារនេះនាពេលអនាគត។ ហេតុនេះអ្នកគួរសិក្សាស្វែងយល់ពីទីផ្សារនេះថា តើគេវិនិយោគលើផ្សារហ៊ុនដូចម្តេច?។

យោងតាមឯកសាររបស់ផ្សារហ៊ុនកម្ពុជាបានឲ្យដឹងថា ដើម្បីវិនិយោគលើផ្សារហ៊ុន ជាដំបូងយើងត្រូវធ្វើការជ្រើសរើសក្រុមហ៊ុនមូលបត្រ (Broker) ណាមួយក្នុងចំណោមសមាជិកទាំងអស់របស់ផ្សារមូលបត្រកម្ពុជា។ បន្ទាប់មក ក្រុមហ៊ុនមូលបត្រនោះនឹងជួយស្នើរសុំលេខអត្តសញ្ញាណវិនិយោគិន (Investor ID) ពីគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.)។

បន្ទាប់ពីនេះ អ្នកវិនិយោគត្រូវបើកគណនីជួញដូរមូលបត្រ(Trading Account)មួយឱ្យយើង។បន្ទាប់ពីយើងមានគណនីជួញដូរ និងដាក់ប្រាក់ក្នុងគណនីជួញដូរហើយ​ វិនិយោគិនត្រូវរងចាំដល់ថ្ងៃស្អែក(ថ្ងៃធ្វើការ)​ ទើបអាចធ្វើការជួញដូរភាគហ៊ុននៅលើផ្សារមូលបត្រកម្ពុជាបាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វិនិយោគិនម្នាក់ ទទួលបានលេខអត្តសញ្ញាណវិនិយោគិន តែមួយប៉ុណ្ណោះ ប៉ុន្តែមានសិទ្ធិបើកគណនីជួញដូរ នៅគ្រប់ក្រុមហ៊ុនមូលបត្រទាំងអស់។

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកទីផ្សារមូលបត្រកម្ពុជាបានឲ្យដឹងថា ទីផ្សារហ៊ុនកាន់តែមានភាពរីកចម្រើន ដោយចំនួនក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ និងសញ្ញាប័ណ្ណ បានកើនឡើងដល់១៣ក្រុមហ៊ុន ហើយអត្រាជួញដូរប្រចាំថ្ងៃបានកើនទំហំដល់ទឹកប្រាក់២០០,០០០ដុល្លារអាមេរិកជាមធ្យម ដែលចំនួននេះបានកើនឡើងធៀបនឹងឆ្នាំ២០២០កន្លងមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here