រដ្ឋមន្ត្រីកសិកម្មគាំទ្រក្រុមហ៊ុនអន្តរជាតិបន្តអភិវឌ្ឍដីសម្បទានសេដ្ឋកិច្ចនៅកម្ពុជា

ដោយ: ម៉ាលីស

ភ្នំពេញ: ដើម្បីវឌ្ឍនភាពសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ ក្រសួងកសិ កម្មបន្តជំរុញលើកចិត្តវិនិយោគិន ដើម្បីចូលមកអភិវឌ្ឍដីសម្បទានសេដ្ឋកិច្ច ក្នុងការដាំដំណាំមាន កៅស៊ូ និងស្វាយចន្ទីជាដើម ដែលជាផ្នែកមួយនៃកសិឧស្សាហកម្មនៅកម្ពុជា។

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២២ លោករដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោក Eugene នាយកប្រតិបត្តិក្រុមហ៊ុន ដូវទី សាយហ្គន-ប៊ិញ ហ្វឿក (អេស ប៊ី ខេ) និងក្រុមហ៊ុន ភូរៀងក្រចេះអភិវឌ្ឍន៍កៅស៊ូ ចូលជួបសម្តែងការគួសម និងជម្រាបជូនពីវឌ្ឍនភាព នៃការអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ច របស់ក្រុមហ៊ុនទាំងពីរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកនាយកប្រត្តិបត្តិ បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី លើកិច្ចសហការយ៉ាងល្អប្រសើរ ដែលទទួលបានពី លោករដ្ឋមន្រ្តី និងសហការីចំពោះកិច្ចការជួយគាំទ្រ ជ្រោមជ្រែង និងលើកទឹកចិត្តក្នុងការអភិវឌ្ឍសម្ប​ទានដីសេដ្ឋកិច្ចកន្លងមក ហើយលោកសង្ឃឹមថាក្រសួងកសិកម្ម រុក្ខាប្រមា​ញ់ និងនេសាទនឹងនៅតែបន្តផ្តល់កិច្ចសហការ ដើម្បីឲ្យដំណើរការអភិវឌ្ឍរបស់ក្រុមហ៊ុនសម្រេចបានជោគជ័យ។

ឆ្លៀតឱកាសនេះ លោកនាយកបានលើកសំណើរ៣ ចំណុចជូនលោករដ្ឋមន្រ្តីជួយពិនិត្យ ពិចារណា និងដោះស្រាយដូចជា ទី១ ជួយពន្លឿងលើការពិនិត្យ និងវាយតម្លៃលើឯកសារផែនការមេថ្មីរបស់ក្រុមហ៊ុន។ ទី២- ជួយអន្តរាគមន៍ និងចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ ចំពោះសកម្មភាពទន្ទ្រានចូលកាន់កាប់ ដីសម្បទានខុសច្បាប់ដែលក្រុមហ៊ុនទទួលបាន ពីរាជរដ្ឋាភិបាលយកមកធ្វើការអភិវឌ្ឍ។

ទី៣- ស្នើសុំជួយគាំទ្រចំពោះគម្រោង បង្កើតសាលារៀនសម្រាប់កុមារ និងយុវជន និងបង្កើតមណ្ឌលសុខភាព ដោយសហការជាមួយអង្គការ Cambodia Awareness។

លោករដ្ឋមន្ត្រីវេង សាខុនបានវាយតម្លៃលើការខិតខំប្រឹងប្រែរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ច (មានដំណាំកៅស៊ូ និងស្វាយចន្ទី) សម្រេចទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ លោកបានជំរុញ លើកទឹកចិត្តឲ្យក្រុមហ៊ុនខិតខំបន្ថែមទៀត ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអភិវឌ្ឍដីនេះ ប្រយោជន៍ដើម្បីបង្កើនល្បឿនផលិតកម្ម ដាំដុះលើដីដែលបានប្រគល់ជូនឲ្យបានសមស្រ បតាមលក្ខខណ្ឌក្នុងកិច្ចសន្យា បង្កើតការងារជូនពលរដ្ឋក្នុងតំបន់អភិវឌ្ឍ បង្កើនចំណូលគ្រួសារ និងកំណើរសេដ្ឋកិច្ច។

ចំពោះសំណើទាំង ៣ខាងលើ លោករដ្ឋមន្ត្រីមាន ទស្សនគាំទ្រចំពោះការកសាងសាលារៀនសម្រាប់កុមារ និងយុវជន និងការបង្កើតមណ្ឌលសុខភាព ព្រោះនេះជាការអភិវឌ្ឍធនធានមនុស្ស ដោយចាប់ផ្តើមពីការសិក្សារៀនសូត្រចំណេះដឹងទូទៅ បន្ទាប់មកចំណេះជំនាញបច្ចេកទេស មុនចូលបម្រើការងារឲ្យក្រុមហ៊ុននាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here