ស្ថាប័នចំនួនពីរ ចាប់ដៃគ្នាក្នុងការនាំយកស្តង់ដារប្រយុទ្ធប្រឆាំងនឹងការសម្អតប្រាក់មកកាន់ទីផ្សារកម្ពុជា

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ក្រុមហ៊ុនបច្ចេកវិទ្យា Napier បានប្រកាសថា វេទិកាបច្ចេកវិទ្យាប្រយុទ្ធប្រឆាំងនឹងការសម្អតប្រាក់របស់ខ្លួន នឹងរួមបញ្ចូលជាមួយកម្មវិធីទូទាត់ប្រាក់តាម mPOS / SoftPOS ថ្មីរបស់ក្រុមហ៊ុន Clik ខណៈការសហការគ្នានេះនឹងនាំយកស្តង់ដារប្រយុទ្ធប្រឆាំងនឹងការសម្អតប្រាក់មកកាន់ទីផ្សារកម្ពុជា។ នេះបើតាមយោងតាមសេចក្តីប្រកាសព័ត៌របស់ក្រុមហ៊ុននៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០។

ក្រុមហ៊ុន Clik ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា មានបំណងផ្លាស់ប្តូរការទូទាត់ទៅជាបទពិសោធសុវត្ថិភាពសាមញ្ញ និងងាយស្រួល។ ដូច្នេះ ក្រុមហ៊ុនផ្តល់ជូននូវកម្មវិធីទូទាត់ ដែលមានសមត្ថភាពដំណើរការទូទាត់តាមប្រព័ន្ធឌីជីថល និងផ្តល់ឱ្យនូវការយល់ដឹងសំខាន់ៗ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយមានបំណងស្ថិតនៅជួរមុខនៃការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ នឹងហិរញ្ញប្បទានភេរវកម្ម ក្រុមហ៊ុន Clik បានចាត់ទុកក្រុមហ៊ុន Napier ជាអ្នករកវិធី ដើម្បីតាមដាន និងកំណត់សកម្មភាពគួរឱ្យសង្ស័យក្នុងការទូទាត់ណាមួយ។ ដូច្នោះហើយ វេទិកាឆ្លាតវៃ (Intelligent Compliance Platform) របស់ក្រុមហ៊ុន Napier នាំមកនូវការត្រួតពិនិត្យប្រតិបត្តិការសាច់ប្រាក់ និងការស្គាល់ទិន្នន័យអតិថិជនរបស់អ្នក (KYC) ដែលអនុញ្ញាតឱ្យអាជីវកម្មរកឃើញសកម្មភាពគួរឱ្យសង្ស័យ និងអនុលោមតាមកាតព្វកិច្ចបទប្បញ្ញត្តិ។

សរុបមក ក្រុមហ៊ុន Napier និងក្រុមហ៊ុន Clik ស្ថិតក្នុងទីតាំងមួយក្នុងការបំពេញតាមតម្រូវការរបស់និយតករ ហើយពួកគេកំពុងដើរតួនាទីរបស់ពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here