ក្រុមហ៊ុនផ្តល់សេវាកម្មសាជីវកម្មហុងកុង ប្រកាសឈានចូលទីផ្សារកម្ពុជា

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ក្រុមហ៊ុនហុងកុង Acclime ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មសាជីវកម្មឈានមុខគេនៅអាស៊ី ប្រកាសនៅថ្ងៃនេះថា ខ្លួនបានបញ្ចប់ការទិញយកក្រុមហ៊ុន BSE Accounting Co., Ltd នៅកម្ពុជា ខណៈឆាប់ៗនេះក្រុមហ៊ុននឹងត្រូវប្តូរឈ្មោះទៅធ្វើប្រតិបត្តិការជាក្រុមហ៊ុន Acclime Cambodia។

ជាមួយនឹងការទិញចុងក្រោយនេះ ឥឡូវនេះក្រុមហ៊ុន Acclime មានវត្តមានរឹងមាំនៅប្រទេសចំនួន៨ ក្នុងតំបន់អាស៊ី រួមមានប្រទេសកម្ពុជា ចិន ហុងកុង ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សឹង្ហបុរី ថៃ និងវៀតណាមដែលមានបុគ្គលិកជំនាញប្រហែល ៣០០ នាក់។

ការទិញយកនេះបានពង្រីកសមត្ថភាពរបស់ក្រុមហ៊ុនដល់ប្រទេសកម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនផ្តល់ប្រឹក្សា និងប្រឹក្សាក្នុងតំបន់ ក្រុមហ៊ុន BSE បម្រើអតិថិជនក្នុងស្រុក និងអន្តរជាតិជាច្រើនពីឧស្សាហកម្មផ្សេងៗគ្នាដូចជាផលិតកម្ម សណ្ឋាគារ និងភោជនីយដ្ឋាន ការនាំចូល និងនាំចេញ និងលក់រាយ។ ក្រុមហ៊ុនផ្តល់ជូននូវសេវាកម្មពេញលេញរួមមានការគ្រប់គ្រងអាជីវកម្ម ការប្រឹក្សាទីផ្សារ ធនធានមនុស្ស ការធ្វើផែនការ ពន្ធគណនេយ្យ និងបញ្ជីប្រាក់ខែ។

រួមជាមួយ សាន រិទ្ធីនាយកគ្រប់គ្រងនៃក្រុមហ៊ុន BSE ដែលក្រមជំនាញ ៥០ នាក់ នឹងចូលរួមជាមួយក្រុមគ្រួសារ Acclime។

លោកសាន រិទ្ធី នាយកគ្រប់គ្រងក្រុមហ៊ុន BSE បានថ្លែងថា “យើងរំភើបដែលបានចូលរួមនៅក្នុងបណ្តាញក្នុងតំបន់ ហើយទន្ទឹងរងចាំដើម្បីធ្វើសមាហរណកម្ម ក្រោមម៉ាកយីក្រុមហ៊ុន Acclime។ មិនត្រឹមតែក្រុមរបស់យើងអាចទទួលបាននូវជំនាញ និងធនធាននៃបណ្តាញក្នុងតំបន់ដែលបានបង្កើតឡើងយ៉ាងល្អនោះទេ វាថែមទាំងផ្តល់អត្ថប្រយោជន៍ដល់អតិថិជនរបស់យើង ដែលចង់បានសេវាកម្មវិជ្ជាជីវៈកម្រិតខ្ពស់ ដូចគ្នានៅក្នុងទីផ្សារអាស៊ីផ្សេងទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Martin Crawford សហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Acclime បានមានប្រសាសន៍ថា”វាគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន Acclime ក្នុងការបង្កើតវត្តមាននៅក្នុងប្រទេសកម្ពុជា ដែលជាទីផ្សារមួយក្នុងចំណោមទីផ្សារកំពុងរីកចម្រើនគួរឱ្យចាប់អារម្មណ៍បំផុតនៅអាស៊ី។

លោក បានបន្តថា “ប្រទេសនេះមានគោលនយោបាយវិនិយោគបរទេសបើកចំហ ហើយជាមួយនឹងការណែនាំច្បាប់វិនិយោគថ្មី វាពិតជានឹងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើន។ ការមានវត្តមាននៅក្នុងទីផ្សារដែលកំពុងរីកចម្រើននេះនឹងមិនត្រឹមតែពង្រឹងសមត្ថភាពរបស់យើងក្នុងការជួយដល់អតិថិជនក្នុងនៅកម្ពុជា ប៉ុន្តែវាក៏នឹងពង្រឹងវត្តមានរបស់យើងនៅក្នុងប្រទេសដើម្បីគាំទ្រដល់អតិថិជនកម្ពុជាដែលមានបំណងពង្រីកតំបន់ផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here