គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនបានវិវត្តន៍ខ្លួនទៅជាធនាគារពាណិជ្ជក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

ដោយ៖ លក្ខិណា
ភ្នំពេញ៖ នៅក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ មីក្រូហិរញ្ញវត្ថុជាច្រើន នៅក្នុងប្រទេសកម្ពុជា បានវិវត្តន៍ខ្លួនទៅជាធនាគារ និងពង្រីកសេវាប្រតិបត្តិការជាធនាគារពាណិជ្ជផងដែរ ដោយសារតែលក្ខណ៍ខណ្ឌនៃ ការធ្វើប្រតិបត្តិការធនាគារមានភាពងាយស្រួល និងទូលំទូលាយជាងមីក្រូហិរញ្ញវត្ថុ។

ជាការកត់សម្គាល់ គេសង្កេតឃើញថា ក្នុងរយៈ៥ឆ្នាំចុងក្រោយនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនបានកំលាយខ្លួនទៅជាធនាគារពាណិជ្ជ និងធ្វើប្រតិបត្តិការរបស់ខ្លួនជាធនាគារពាណិជ្ជផងដែរ។

១, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្ថាបនាដែលបង្កើតឡើងនៅឆ្នាំ១៩៩៥ ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាលមួយ ហើយនៅឆ្នាំ ២០១៦កន្លងទៅនេះស្ថាប័នមួយនេះ បានវិវត្តន៍ទៅជាធនាគារពាណិជ្ជ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ បង្កើតឡើងអំឡុងចុងឆ្នាំ ២០១៥ ហើយនៅដើមឆ្នាំ ២០១៩ គ្រឹះស្ថាននេះ បានប្រែក្លាយជាធនាគារពាណិជ្ជនិងពង្រីកសេវាធនាគារកាន់តែច្រើនឡើងថែមទៀត ។

៣, គ្រឹះស្ថានធនាគារក្រេឌីត ក៏បានចូលរួមជាមួយធនាគារហ្វីលីព ធ្វើប្រតិបត្តិការជាធនាគារផងដែរ ដូច្នេះក្រេឌីតមិនមានប្រតិបត្តិការជាមីក្រូហិរញ្ញវត្ថុទៀតនោះទេ។

៤, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលីហួរដែលបង្កើតឡើងដោយ ក្រុមហ៊ុនលីហួរគ្រុប ក៏បានចូលរួមជាមួយក្រុមហ៊ុនមកពីជប៉ុនមួយ ប្រែក្លាយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅជាធនាគារ SBI លីហួរ ។

៥, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករកាលពីពេលថ្មីៗនេះ ក៏បានប្រែក្លាយទៅជាធនាគារពាណិជ្ជ ព្រមទាំងប្រកាសធ្វើប្រតិបត្តិកាន់តែខ្លាំងជាងកាលខ្លួននៅជាមីក្រូហិរញ្ញវត្ថុ ។

ក្រៅពីមីក្រូហិរញ្ញវត្ថុទាំង៥ខាងលើដែលបានក្លាយខ្លួនទៅជាធនាគារ ក៏មានមីក្រូហិរញ្ញវត្ថុមួយចំនួន ក៏កំពុងចង់ក្លាយខ្លួនទៅជាធនាគារពាណិជ្ជដែរ ដោយសារតែ ប្រតិបត្តិការធនាគារពាណិជ្ជមានវិសាលភាពធ្វើប្រតិបត្តិការទូលំទូលាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here