មហាសេដ្ឋីអចលនទ្រព្យប្រចាំអាស៊ីលោក លី កាស៊ីង គ្រោងដកគម្រោងវិនិយោគចេញពីប្រទេសចិន

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ មហាសេដ្ឋីហុងកុងលោក លី កាស៊ីង (Li Ka-shing) គ្រោងនឹងលក់គម្រោងអចលនទ្រព្យចំនួនពីរនៅទីក្រុងប៉េកាំង និងសៀងហៃមានតម្លៃ ៥០ ពាន់លានយ័ន (ប្រមាណ៧,៣១ពាន់លានដុល្លារ) ជាសញ្ញាមួយដែលមហាសេដ្ឋីរូបនេះកំពុងដកខ្លួនចេញពីដីចិន។

 

ក្រុមហ៊ុន CK Asset Holdings Ltd ដ៏ធំរបស់លោក លី កាស៊ីង គ្រោងនឹងលក់គម្រោងលំនៅដ្ឋាន និងពាណិជ្ជកម្មចម្រុះនៅភាគឦសាននៃទីក្រុងប៉េកាំង។ ប្រភពមួយ ដែលជិតស្និទ្ធនឹងការចរចាទិញលក់នេះ បានប្រាប់សារព័ត៌មាន Caixin ដែលមានមូលដ្ឋានៅទីក្រុងប៉េកាំងថា ក្រុមហ៊ុនយក្សនៅចិនដីគោក Sunac China Holdings Ltd. ចាប់អារម្មណ៍ក្នុងការទិញយកគម្រោងនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន CK បានទិញដីជិត ២០ឆ្នាំមកហើយ។ ក្រុមហ៊ុនបានចំណាយប្រាក់ ៧០០ លានយ័ន សម្រាប់ ២៦.៧ ហិកតា និងតំណាក់កាលមួយនៃគម្រោង Yicui Garden ត្រូវបានបញ្ចប់ និងលក់ក្នុងឆ្នាំ ២០១៣។ ដោយសារតំណាក់កាលទី ២ មិនបានចាប់ផ្តើមអស់រយៈពេលជាច្រើនឆ្នាំ ក្រសួងដែនដី និងធនធានចិន បានចុះបញ្ជីដីនេះក្នុងឆ្នាំ ២០១០ ថាជាដីទំនេរ។

ក្រុមហ៊ុន Yicui Garden នៅដំណាក់កាលទី ២ បច្ចុប្បន្នកំពុងសាងសង់រួមទាំងខុនដូកំពស់ខ្ពស់ និងលំនៅដ្ឋាន។ អគារខ្លះជិតបញ្ចប់ហើយ។ យោងតាមបុគ្គលិកគម្រោងម្នាក់ បាននិយាយថា គម្រោងនេះបានស្នើសុំការអាជ្ញាធរដាក់លក់មុនគម្រោងបញ្ចប់ ខណៈគម្រោងនេះត្រូវបានរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំនេះ។

ក្រុមហ៊ុន CK បានទិញដីសៀងហៃក្នុងឆ្នាំ ២០០៦ រួមគ្នាជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ Herun Group Co. Ltd ដែលមានមូលដ្ឋាននៅជីជាំង (Zhejiang)។ គម្រោងនេះមានផ្ទៃដីសាងសង់សរុប ២៨៩ អេគ័រ (ប្រមាណ ១១៦.៩ហិកតា)។ ក្រុមហ៊ុន CK កាប់ភាគហ៊ុន ៦០ ភាគរយនៅក្នុងគម្រោង ហើយក្រុមហ៊ុន Herun កាន់កាប់ភាគហ៊ុន ៤០ ភាគរយ។ កាលពីខែមករា ក្រុមហ៊ុន CK បានឱ្យដឹងថា ខ្លួនកំពុងព្យាយាមទិញភាគហ៊ុន ៤០ ភាគរយដែលនៅសល់ពីក្រុមហ៊ុន Herun។

ក្រុមហ៊ុន CK មានបំណងលក់អចលនទ្រព្យទាំងពីរនេះជាកញ្ចប់ ហើយលទ្ធភាពដែលអាចធ្វើទៅបានកំពុងស្ថិតក្នុងការចរចា។
អ្នកជិតស្និទ្ធនឹងការចរចានេះ បាននិយាយថា និយតករចិនកំពុងផ្តោតលើការរឹតបន្តឹងឥណទានថ្មីមួយ សំដៅលើក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗ ដែលនឹងកំណត់ចំនួនអ្នកទិញ ដែលមានបំណងទិញអចលនទ្រព្យនេះ។
យោងតាមប្រភពដែលបានចូលរួមនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២០ ខែសីហានៅទីក្រុងប៉េកាំង ដែលពាក់ព័ន្ធនឹងធនាគារប្រជាជនចិន ក្រសួងកអភិវឌ្ឍលំនៅដ្ឋាន និងទីក្រុង និងជនបទ សហគ្រាសអចលនទ្រព្យ និងស្ថាប័នរដ្ឋាភិបាលផ្សេងទៀត បាននិយាយថា និយ័តករនឹងត្រូវសាកល្បងបទបញ្ជាហិរញ្ញប្បទានថ្មីមួយទៅលើក្រុមហ៊ុនអចលនទ្រព្យកំពូលៗ ចំនួន១២ ដែលនឹងកំណត់សមត្ថភាពរបស់ពួកគេក្នុងការខ្ចីប្រាក់បន្ថែម។

នៅក្នុងកិច្ចប្រជុំនេះ និយ័តករបានបង្ហាញគោលនយោបាយ “ខ្សែក្រហមបី” ដែលកំណត់ការខ្ចីប្រាក់ពីធនាគារ ដោយអ្នកអភិវឌ្ឍន៍: សមាមាត្របំណុលនិងទ្រព្យសកម្ម (មិនរាប់បញ្ចូលការលក់មុនគម្រោងបញ្ចប់) មិនលើសពី ៧០ភាគរយ អនុបាតបំណុលធៀបនឹងបំណុលសុទ្ធតិចជាង ១០០ភាគរយ និងការកាន់កាប់សាច់ប្រាក់មានយ៉ាងហោចណាស់ស្មើនឹងបំណុលរយៈពេលខ្លី។

អ្នកអភិវឌ្ឍន៍ដែលត្រូវទទួលបានសាកល្បង រួមមានក្រុមហ៊ុន Sunac China ក្រុមហ៊ុន China Evergrande Group ក្រុមហ៊ុន Country Garden Holding Co. , Ltd និងក្រុមហ៊ុន Zhong Liang Holdings Co. , Ltd។ ទិន្នន័យដែលចងក្រងដោយសារព័ត៌មាន Caixin បានបង្ហាញថា ក្រុមហ៊ុន Evergrande, Sunac ក្រុមហ៊ុន Greenland Group និងក្រុមហ៊ុន Zhong Liang បានឆ្លងកាត់ពណ៌ក្រហមទាំងបីរួចហើយ និងនឹងអាចទទួលបានការកំណត់ខ្ចីប្រាក់ធនាគារ។

លោកលីត្រូវបានគេស្គាល់ថាមានទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងប៉េកាំង ប៉ុន្តែចំណងទំនាក់ទំនងរបស់លោកចំពោះមហាអំណាចចិនហាក់ដូចជាចុះខ្សោយ ចាប់តាំងពីលោកប្រធានាធិបតី ស៊ី ជីនពីង ឡើងកាន់អំណាចក្នុងឆ្នាំ ២០១៣។

កាលពីខែតុលា ក្រុមហ៊ុន CK បានលក់គម្រោងអភិវឌ្ឍន៍ ដែលមានទំហំ ១,៥៣ លានហ្វីតការ៉េ នៅតំបន់ Dalianក្នុងតម្លៃ ៤ ពាន់លានយ័ន។ បន្ទាប់ពីការលក់គម្រោង ដែលមានទឹកប្រាក់ ១.០២ ពាន់លានដុល្លារនៅទីក្រុង Chengdu កាលពីខែកក្កដា ក្រុមហ៊ុន CK បានឱ្យដឹងថា ខ្លួននៅតែមានគម្រោងអចលនៈទ្រព្យច្រើនជាង ៥០ នៅក្នុងទីក្រុងជាង ២០ នៅចិនដីគោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here