វត្ថុប្រើប្រាស់ប្រចាំថ្ងៃមួយចំនួននៅក្នុងផ្ទះ ដែលមានមនុស្សជាច្រើនមើលរំលងពីសុពលភាព និងមើលរំលងថាវាមិនមែនជាបញ្ហាធំដុំសម្រាប់សុខភាព។ ប៉ុន្តែអ្នកមិនដឹងទេថា វាពិតជាគ្រោះថ្នាក់សម្រាប់សុខភាពរបស់អ្នក និងក្រុមគ្រួសារណាស់ ដូច្នេះកុំភ្លេចផ្លាស់ប្តូរទម្លាប់នេះ និងប្រើប្រាស់របស់ថ្មីចាប់ពីថ្ងៃនេះតទៅ។
១.ច្រាសដុសធ្មេញ
ជាទូទៅច្រាសដុសធ្មេញ មានសុពលភាពប្រើប្រាស់ត្រឹមរយៈពេល៣ខែប៉ុណ្ណោះ ដែលអ្នកចាំបាច់ត្រូវតេប្តូរឱ្យបានទៀងទាត់។ សូមកុំប្រើប្រាស់វា រហូតទាល់តែវាឡើងចាស់ ឬរីកឱ្យសោះ ព្រោះវាអាចជាបណ្តុំមេរោគ សម្រាប់សុខភាពមាត់ធ្មេញ បើកាលណាអ្នកប្រើប្រាស់វាខុស។
២.កន្សែងជូតខ្លួន
ការប្រើកន្សែងជូតខ្លួននេះអាចបានរយៈពេល៣ឆ្នាំដោយសារតែមេរោគអាចអភិវឌ្ឍខ្លួននៅលើកន្សែងជូតខ្លួនយ៉ាងឆាប់រហ័ស។
៣.ក្រាសសិតសក់
តើមាននរណាចាប់អារម្មណ៍ពីកម្អែល នៅជាប់នឹងក្រាសសិតសក់ដែរទេ? តាមក្បួនខ្នាតនៃការអនាម័យនិងរស់នៅក្នុងជីវិតសុខភាពល្អគប្បីដុសលាងសម្អាតវាឱ្យបានញឹកញាប់។ក្រាសសិតសក់មួយអាចប្រើបានរយៈពេល១ឆ្នាំដើម្បីជៀសវាងការប៉ះពាល់ដល់បញ្ហាស្បែកក្បាលដូចជាការប្រឈមនឹងឡើងអង្គែនិងបញ្ហាសរសៃសក់។
៤.ប៉ុង ឬជក់ផាត់មុខ
ស្ត្រីប៉ះពាល់នឹងរបស់នេះច្រើន ដោយហេតុថាជាតម្រូវការ នៃការតុបតែងផ្ទៃមុខ និងបង្កើនសម្រស់មានភាពទាក់ទាញ។ ចូរសង្កេតមើលប៉ុង និងជក់ផាត់មុខថាតើអ្នកមានប្រើប្រាស់វាអស់រយៈពេលប៉ុន្មានខែហើយ? ភាពត្រឹមត្រូវនៃការប្រើប៉ុងផាត់មុខមួយបានរយៈពេលតែ៦ខែប៉ុណ្ណោះរីឯជក់វិញបានរយៈពេលរហូតដល់៥ឆ្នាំ។
ការផ្លាស់ប្តូរនេះដើម្បីបង្ការផលប៉ះពាល់ដល់ស្បែកមុខនិងបញ្ហាសើរស្បែកផ្សេងៗប៉ះពាល់នាថ្ងៃអនាគត។
៥.ខ្នើយ ភួយ និងស្រោមពូក
លោក អ្នក ធ្លាប់ឆ្ងល់ទេថាហេតុអ្វីពេលចូលគេងម្តងៗ ហាក់បីដូចជាគ្មានផាសុកភាពដូចនៅសណ្ឋាគារសោះ? សាកល្បងក្រឡេកទៅមើលខ្នើយ ភួយនិងពូករបស់អ្នក ថាប្រើប្រាស់វារយៈពេលប៉ុន្មានឆ្នាំហើយ? តាមច្បាប់អនាម័យ ខ្នើយកើយមួយអាចប្រើប្រាស់រយៈពេល២ ទៅ៣ឆ្នាំប៉ុណ្ណោះ ដោយសារតែវាបានបាត់បង់នូវទម្រង់ និងមានកំទេចធូលីជាប់លើនោះច្រើន។
ចំណែកភួយវិញគួរប្រើចំនួន៧ឆ្នាំប៉ុណ្ណោះនិងស្រោមពូកវិញបានត្រឹម៨ទៅ១០ឆ្នាំដើម្បីសុខភាពល្អគ្រាន់តែឆ្លៀតពេលនិងចំណាយថវិកាបន្តិចបន្តួចប្តូរក្នុងការជួយទ្រទ្រង់សុខភាពល្អនិងយូរអង្វែងពិតជាមិនពិបាកទេត្រូវទេ?៕