ដោយៈ សុផារី
ភ្នំពេញៈ អាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានរដ្ឋាភិបាលដាក់ចេញឱ្យប្រើប្រាស់ កាលពីខែមេសា ឆ្នាំ២០២១ កន្លងទៅ ដែលបានធ្វើឱ្យមានការចោទជាសំណួរថា តើប្រកបអាជីវកម្មលក់ដូរតាមអនឡាញនៅកម្ពុជា ត្រូវបង់ពន្ធអាករលើតម្លៃបន្ថែមដែរឬទេ?។
យោងតាមអនុក្រឹត្យស្តីពី ការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ មានវិសាលភាពគ្របដណ្តប់ក្រុមហ៊ុនបរទេស ដែលមិនមានគ្រឹះស្ថានអចិន្ត្រៃយ៍ (ទីតាំងស្នាក់ការ) នៅក្នុងប្រទេសកម្ពុជា។
ឧទាហរណ៍ ដូចជាក្រុមហ៊ុនណាមួយ ដែលមិនមានទីតាំងក្រុមហ៊ុនរបស់ខ្លួននៅកម្ពុជា ប៉ុន្តែក្រុមហ៊ុននោះ មានអតិថិជនរបស់ខ្លួននៅកម្ពុជា។ នៅពេលអតិថិជនក្នុងស្រុកទិញសេវា ឬផលិតឌីជីថល ពីក្រុមហ៊ុនដែលមិនមានទីតាំងក្នុងស្រុកខ្មែរ ក្រុមហ៊ុននោះត្រូវកាត់ទុក VAT ចំនួន១០%។
ចំពោះអ្នកប្រកបអាជីវកម្មលក់ដូរ តាមអនឡាញនៅកម្ពុជា មិនមានជាប់ពន្ធអាករលើតម្លៃបន្ថែមទេ ដោយសារតែពួកគាត់ ជាអ្នកជាប់ពន្ធដែលអាចចុះបញ្ជីនៅកម្ពុជា នៅពេលមានផលរបរណាមួយ ហើយប្រសិនអ្នកប្រកបអាជីវកម្ម ដែលត្រូវកុម៉្មងឥវ៉ាន់ពីបណ្ដាប្រទេសផ្សេងៗ ក៏មិនមានកតព្វកិច្ចបង់ពន្ធអាករលើតម្លៃបន្ថែមឡើយ ដោយសារតែនេះជាទំនិញរូបវ័ន្ដបុគ្គល ដែលបានផ្ញើរមកតាមរយៈកប៉ាល ឬប្រៃសណីយ៍ និងបានបង់ពន្ធ តាមរយៈអគ្គនាយកដ្ឋានគយ។
ចំពោះទំនិញឌីជីថលនេះ គឺ សង្គត់ធ្ងន់លើទំនិញអរូបិយ ដូចជា ការដោនឡូតកម្មវីធីផ្សេងៗ សម្រាប់មើលតាមទូរទស្សន៍ជាដើម ទាំងនេះទើបមានកាតព្វកិច្ចបង់ពន្ធអាករលើតម្លៃបន្ថែម៕