យល់ដឹងពីភាពខុសគ្នារវាង “CEO” និង “Founder”

ដោយ: ម៉ាលីស

ភ្នំពេញ: មានចម្ងល់យូរហើយ អំពីភាពខុសគ្នារវាង CEO និង Founder ។ តើអ្នកឆ្ងល់ទេ ហេតុអ្វីបានក្រុមហ៊ុនខ្លះមាន CEO ផង និង Founder ផង ។ ដោយពាក្យទាំង២ នេះមានន័យខុសគ្នាយ៉ាងដូចម្តេច?

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

CEO៖ នេះមកពីពាក្យពេញ Chief Executive Officer មានន័យថានាយកប្រតិបត្តិ ។ CEO គឺជាមនុស្សម្នាក់តែមានតួនាទីធំជាងគេ ក្នុងការដឹកនាំក្រុមហ៊ុនទាំងមូល និងត្រូវបានចាត់តាំង ឬជ្រើសរើសដោយ ក្រុមប្រឹក្សារួមមានម្ចាស់ភាគហ៊ុនធំៗ។ តួនាទីគោលរបស់ CEO គឺ ចាត់ចែងការគ្រប់គ្រង ធ្វើការសម្រចចិត្តរៀបចំយុទ្ធសាស្រ្ត និងជាអ្នកតំណាងរបស់ក្រុមហ៊ុនទាំងមូល។ CEO មានទំនួល ខុសត្រូវទាំងស្រុងចំពោះក្រុមហ៊ុន ពោលមានន័យថារាល់បញ្ហាដែលចោទមានឡើង ដោយប្រការណាមួយអ្នក។

ចំណុចអត្ថបុគ្គលិកលក្ខណៈដែល CEO គួរតែមានគឺត្រូវចេះច្បាស់លាស់ នៃជំនាញគ្រប់គ្រងចេះស្តាប់ហេតុផល មានបុគ្គលិក និងមានភាពជាក់លាក់ក្នុងការសម្រចចិត្ត ។ ពាក្យស្លោកមួយ ដែលបានលើកឡើងថា “ With great power comes great responsibility ” ដែលមានន័យថា តំណែងកាន់តែខ្ពស់ ទំនួលខុសត្រូវក៏កាន់តែខ្ពស់ដែរ។

Founder៖ សម្រាប់ Founder មានន័យជាខ្មែរថាស្ថាបនិក ។ Founder នេះជាម្ចាស់ក្រុមហ៊ុនជាអ្នកផ្តួចផ្តើម ឬរកឃើញ បង្កើតឲ្យមានក្រុមហ៊ុនមួយ ។ តួនាទីសំខាន់របស់ស្ថាបនិកក្រុមហ៊ុនមួយគឺ ត្រូវស្វែងយល់អំពី ចក្ខុវិស័យនិងបេសកកម្ម របស់ក្រុមហ៊ុនខ្លួនឲ្យបានច្បាស់លាស់ទើបក្រុមហ៊ុនអាចដំណើរការទៅមុខបាន។ ចំណុចខុសគ្នាគឺថាគ្រប់ក្រុមហ៊ុនតែងតែមាននាយកប្រតិបត្តិ ប៉ុន្តែមិនប្រាកដថាគ្រប់នាយកប្រតិបត្តិ ឬក៏CEOនេះ ជាស្ថាបនិកឬក៏សហស្ថាបនិកក្រុមហ៊ុននោះទេ ។

តួយ៉ាង Tim Cook ជានាយកប្រតិបត្តិរបស់Apple តាំងពីឆ្នាំ២០១១ ប៉ុន្តែសហស្ថាបនិកក្រុមហ៊ុនយក្សមួយនេះគឺជាSteve Jobs វិញ ។ ដោយ Steve Jobs គាត់ជាសហស្ថាបនិក និងអតីតនាយកប្រតិបត្តិនៃក្រុមហ៊ុន យក្សApple ។

ពេលខ្លះស្ថាបនិកក្រុមហ៊ុនមួយគិតថា ខ្លួនមិនអាចគ្រប់គ្រងក្រុមហ៊ុនទាំងមូលបាន ពួកគេតែងតែផ្ទេរតំណែងទៅឱ្យ​នាយកប្រតិបត្តិ ឬក៏CEO នេះឯងដើម្បីគ្រប់គ្រងក្រុមហ៊ុនជំនួសវិញ ។ ទោះបីជាមុខតួនាទី ពីរនេះអាចធ្វើឱ្យ​មានការយល់ច្រលំ ប៉ុនែ្តគោលដៅ របស់ពួកគេ គឺការគ្រប់គ្រងក្រុមហ៊ុននិងធ្វើ​ឱ្យ​ដំណើរការទៅមុខដោយស្របទៅតាម ចក្ខុវិស័យនិងបេសកកម្មរបស់ក្រុមហ៊ុនផ្ទាល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here