ភាពខុសគ្នារវាងក្រុមហ៊ុនដែលមានកន្ទុយអក្សរ Ltd និង PLC

ដោយ៖ សុធារី

ភ្នំពេញ៖ តើអ្នកមានធ្លាប់ឆ្ងល់ទេថា ពាក្យ Ltd និង PLC ដែលគេតែងដាក់នៅខាងចុងនៃឈ្មោះក្រុមហ៊ុន មានន័យយ៉ាងដូច្នេះ? ហើយវាមានភាពខុសយ៉ាងណាខ្លះ?

#Ltd គឺបានមកពីពាក្យពេញថា private limited company សំដៅដល់ប្រភេទក្រុមហ៊ុនឯកជន ដែលមានម្ចាស់គ្រប់គ្រងតែម្នាក់ ឬមានដៃគូបណ្ដាក់ទុនចាប់ពីពីរនាក់ឡើងទៅ។ ក្រុមហ៊ុនប្រភេទនេះមិនអាចដាក់ភាគហ៊ុនលក់ក្នុងផ្សារមូលបត្របានទេ ពួកគេអាចលក់ភាគហ៊ុនបានតែទៅកាន់ សមាជិកគ្រួសារ មិត្តភក្តិ និងអ្នកទុកចិត្តប៉ុណ្ណោះ ហើយការលក់ភាគហ៊ុនក៏ត្រូវមានការយល់ព្រមពីអ្នករួមហ៊ុនផងដែរ។ លក្ខណៈពិសេសមួយនៃក្រុមហ៊ុនប្រភេទ Ltd គឺ ប្រតិបត្តិការមិនត្រូវការប្រើនិតិវិធីស្មុគស្មាញទេ អ្វីៗគឺអាចសម្រេចបានដោយម្ចាស់ក្រុមហ៊ុនផ្ទាល់ ឬជាមួយអ្នករួមហ៊ុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឡែកសម្រាប់ #PLC ដែលអត្ថន័យពេញបានមកពី public limited company គឺជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត។ PLC អាចបង្កើតឡើងក្នុងគោលដៅធ្វើអាជីវកម្ម ក្នុងទម្រង់ជាៈ ធនាគារ ធានារ៉ាប់រង និង ក្រុមហ៊ុនឥណទាន លក់មូលបត្រ ឬអ្វីផ្សេងទៀតបានតាមចិត្ត លើកលែងច្បាប់ហាមឃាត់។

លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងអាចធ្វើឡើងដោយជាលិខិតឯកជន ឬ លិខិតសាការី ត្រូវចុះ ហត្ថលេខាដោយស្ថាបនិកទាំងអស់ និងអភិបាលទាំងអស់ ។

ក្រុមហ៊ុនដែលមានកន្ទុយ Ltd និង PLC ខុសគ្នាដូចខាងក្រោម៖
១. ក្រុមហ៊ុនប្រភេទ Ltd មិនអាចបង្កើតឡើងក្នុងគោលដៅធ្វើអាជីវកម្ម ក្នុងទម្រង់ជាៈ ធនាគារ ធានារ៉ាប់រង និង ក្រុមហ៊ុនឥណទាន និងមិនអាចបោះលក់មូលបត្របានឡើយ ចំណែក PLC អាចបង្កើតឡើងក្នុងគោលដៅធ្វើអាជីវកម្ម ក្នុងទម្រង់ជាៈ ធនាគារ ធានារ៉ាប់រង និង ក្រុមហ៊ុនឥណទាន លក់មូលបត្រ ឬអ្វីផ្សេងទៀតបានតាមចិត្ត លើកលែងច្បាប់ហាមឃាត់។
២. គោលបំណងសំខាន់នៃក្រុមហ៊ុនប្រភេទ Ltd គឺផលចំណេញពីជំនួញរកស៊ីរបស់ពួកគេផ្ទាល់ ខុសគ្នាពីក្រុមហ៊ុនប្រភេទ PLC ដែលផ្តោតសំខាន់លើគុណភាពនៃផលិតផល និងសេវាកម្មជាង។
៣. ភាគហ៊ុនក្នុងក្រុមហ៊ុនប្រភេទ Ltd មិនងាយផ្ទេរទេ ខុសពីភាគហ៊ុនក្នុងក្រុមហ៊ុនប្រភេទ PLC ដែលងាយផ្ទេរដោយមិនអស់ថ្លៃសេវាផ្សេងៗឡើយ។
៤. ការខាតទុនក្នុងក្រុមហ៊ុនប្រភេទ Ltd មិនជះឥទ្ធិពលដល់សាធារណជនទេ ប៉ុន្ដែការខាតទុនរបស់ក្រុមហ៊ុនប្រភេទ PLC នឹងបះពាល់យ៉ាងធ្ងន់ធ្ងរដល់សាធារណជន ព្រោះពួកគេអាចធ្វើជាម្ចាស់កម្មសិទ្ធភាគហ៊ុនបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here