ឯកអគ្គរដ្ឋទូតអាមេរិកៈ ទំនាក់ទំនងពាណិជ្ជកម្មនិងការវិនិយោគរបស់អាមេរិក នៅកម្ពុជាកំពុងកើនឡើង

ដោយៈប៊ី

        ភ្នំពេញៈ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានលើកឡើងថា ការធ្វើពាណិជ្ជកម្មលើទំនិញរាប់ពាន់មុខ រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជាបាននិងកំពុងកើនឡើង។

ការលើកឡើងដូច្នេះរបស់លោក Patrick Murphy បានធ្វើឡើងក្នុងពិធីអបអរសាទរ ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងសហរដ្ឋអាមេរិកនៅសណ្ឋា​គារសូហ្វីតែលភ្នំពេញភូគីត្រា នាល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០កន្លងមកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឯកអគ្គរដ្ឋទូតបានថ្លែងថា “ផលិតផលសំខាន់ជាងគេ ដែលសហរដ្ឋអាមេរិកនាំចូលមកកម្ពុជា មានរថយន្ត ចំណីសត្វ និងគ្រឿងម៉ាស៊ីន”។លោកបានឱ្យដឹងទៀតថា “សហរដ្ឋអាមេរិកផ្តល់ឱ្យកម្ពុជា នូវការអនុគ្រោះផ្នែកពាណិជ្ជកម្ម នៅក្រោមកម្មវិធីនៃប្រព័​ន្ធអនុគ្រោះទូទៅ (GSP) ដែលជាការធ្វើឲ្យកម្ពុជា អាចនាំចេញទៅកាន់សហរដ្ឋអាមេរិក ដោយមិនបង់ពន្ធគយនូវទំនិញ ចំនួនជាង៥,០០០មុខ”។

លោក Patrick Murphyបានបន្ថែមទៀតថា នៅក្រោមប្រព័ន្ធអនុគ្រោះ GSP ប្រទេសកម្ពុជា បាននាំទំនិញសម្រាប់ការធ្វើដំណើរ ដែលមានតម្លៃជិត១ពាន់លានដុល្លារ ទៅកាន់សហរដ្ឋអាមេរិកនៅឆ្នាំ២០១៩។ ឆ្នាំ២០១៩ កម្ពុជានាំទំនិញទៅកាន់សហរដ្ឋអាមេរិក ដែលមានតម្លៃសរុបចំនួន៥.៣៦ពាន់លានដុល្លារ។

សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញធំជាងគេបំផុតមួយ សម្រាប់ប្រទេសកម្ពុជា ដោយនៅក្នុងឆ្នាំ២០១៩ កម្ពុជាបាននាំចេញទៅកាន់សហរដ្ឋអាមេរិក នូវទំនិញដែលមានតម្លៃជាង៥ពាន់លានដុល្លារ។

លោក Patrick Murphy បានបញ្ជាក់ថា ទំនាក់ទំនងសេដ្ឋកិច្ច កំពុងមានការកើនឡើង ដោយមានផលិតផល និងអ្នកវិនិយោគថ្មីៗរបស់អាមេរិកកំពុង ចូលមកទីផ្សារកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ។

លោក Patrick Murphy បានឱ្យដឹងថា ក្រុមហ៊ុនអាមេរិក កំពុងនាំមកនូវការវិនិ​យោគប្រកបដោយ តម្លាភាព និងគុណភាពខ្ពស់ ជាមួយនឹងបច្ចេកវិទ្យាថ្នាក់ពិភពលោក និងកម្មវិធីបណ្ដុះបណ្ដាល ជាមួយនឹងស្តង់ដាការងារ និងបរិយាកាសបរិស្ថានខ្ពស់ ដែលជំរុញដល់កំណើនសេដ្ឋកិច្ច សម្រាប់មនុស្សទាំងអស់គ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here