អ្នកជំនាញប្រាប់ពីវិធីសាស្រ្តចំនួន៤ឆ្ពោះទៅរកការបង្កើតទ្រព្យ

        ដោយគង់ ម៉ាលីន

        ភ្នំពេញៈ មានវវិធីសាស្រ្តច្រើន ដែលអ្នកអាចបង្កើតទ្រព្យសម្បត្តិបានដោយខ្លួនឯងតាមរយៈវិធីសាស្រ្តមួយចំនួន ដែលគេហទំព័រCambodiafinancialtimes.comសូមលើកយកទស្សនអ្នកជំនាញមួយរូបមកឆ្លុញបញ្ចាំង។

 

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកង៉ែត ជូអ្នកវិភាគសេដ្ឋកិច្ចនិងអចលនទ្រព្យបានសរសេរលើបណ្តាញសង្គមរបស់ខ្លួននាព្រឹកថ្ងៃទី៤ កញ្ញានេះថា ដើម្បីអាចកសាងទ្រព្យសម្បត្តិ គេអាចប្រលប្រាស់វិធីសាស្រ្តចំនួន៤ ដើម្បីសម្រេចគោលដៅដូចជា ទី១ ផ្លាស់ប្តូរគំនិតអវិជ្ជមានអំពីលុយដោ​យងាកមកគិតវិជ្ជមានដូចអ្វី ដែលអ្នកមានគិត ដូចជាគិតថាថ្ងៃនេះ ខ្ញុំអត់លុយមែនប៉ុន្តែ១០ឆ្នាំទៀតខ្ញុំប្រាកដជាមានលុយច្រើន។

លោកសង្កត់ធ្ងន់ថា “ភាពមានបានមិនមែនជាព្រេងវាសនាទេ ប៉ុន្តែគឺជាការប្រឹងប្រែងដោយភាពវាងវៃ និងយល់ពីឱកាស”។

ទី២ សងផ្តាច់នូវបំណុលអាក្រក់ ដូចជា ការបង់រំលស់របស់របប្រើប្រាស់ដែលមិនចាំបាច់។ល។ ព្រោះបំណុលទាំងនេះមានការប្រាក់ខ្ពស់ ហើយរបស់របរដែលទិញបង់រំលស់ដូចជាទូរសព្ទ រថយន្ត និងគ្រឿងអេឡិកត្រូនិកនានា មានការធ្លាក់តម្លៃលឿនណាស់។

ទី៣ ប្តូរឥរិយាបទក្នុងការប្រើប្រាស់លុយអោយមានប្រសិទ្ធិភាពៈ ពោលគឺលុយដែលរកបានត្រូវបែងចែកជាពីរគត់ គឺជាគ្រាប់បាយ និងគ្រាប់ពូជ។ គ្រាប់បាយមានន័យថាចាយតែអ្វី ដែលចាំបាច់ដូចមនុស្សត្រូវការហូបបាយដើម្បីរស់។ រីឯគ្រាប់ពូជគឺយកទៅវិនិយោគដើម្បីបង្កើតលុយ។ បើលុយដែលរកបានច្រើនបំផុត៤០%ជាគ្រាប់បាយ និង៦០%ទៀតជាគ្រាប់ពូជ នោះអ្នកក្រមិនយូរទេ។

ទី៤ យកលុយដែលគ្រាប់ពូជទៅបង្កើតជាផលចំណេញ តាមរយៈការវិនិយោគលើភាគហ៊ុន (Stocks) ការវិនិយោគលើអចលនទ្រព្យ ការវិនិយោគលើក្រុមហ៊ុនគ្រប់គ្រងមូលនិធិរួមគ្នា (Fund Management Company)។ល៕

LEAVE A REPLY

Please enter your comment!
Please enter your name here