World Bank ប្រាប់យុទ្ធសាស្រ្តចំនួន ៥ ដល់កម្ពុជាក្នុងការអភិវឌ្ឍវិស័យអេកូទេសចរណ៍

ដោយ ហ្សូលី

ភ្នំពេញ៖ ធនាគារពិភពលោក World Bank បានបង្ហាញយុទ្ធសាស្រ្តសំខាន់ៗចំនួន ៥ ដល់កម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការធ្វើពិពិធកម្មទេសចរណ៍អំឡុង Covid-19 ក្នុងការអភិវឌ្ឍវិស័យអេកូទេសចរណ៍នៅកម្ពុជា។

ធនាគារពិភពលោកយល់ឃើញថា ជំងឺCovid-19 បានបណ្តាលឱ្យប្រជាជនកម្ពុជាមួយចំនួនបាត់បង់ការងារ ដូច្នេះការលើកកម្ពស់វិស័យអេកូទេសចរណ៍នៅកម្ពុជាពិតជាសំខាន់ដែលអាចត្រួសត្រាយសេដ្ឋកិច្ចនិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដែលរស់នៅតាមជនបទ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យុទ្ធសាស្រ្តចំនួន ៥ ដែលធនាគារពិភពលោក World Bank បានណែនាំកម្ពុជា ក្នុងការលើកស្ទួយវិស័យទេសចរណ៍ និងគាំទ្រដល់រដ្ឋាភិបាលកម្ពុជាលើការអនុវត្តយុទ្ធសាស្រ្តទាំងនេះ តាមរយៈគម្រោងទេសចរណ៍ដែលមានសុពលភាពនៅកម្ពុជា មានដូចជា៖
១.កាត់បន្ថយផលប៉ះពាល់និងការជះឥទ្ធិពលដែលបណ្តាលមកពីវិបត្តិជំងឺរាតត្បាតមកលើវិស័យឧស្សាហកម្មអេកូទេសចរណ៍
២.ពង្រឹងក្របខណ្ឌច្បាប់សម្រាប់វិស័យមួយនេះ
៣.ពង្រឹងស្ថាប័នសំខាន់និងភាពជាដៃគូក្នុងការអភិវឌ្ឍអេកូទេសចរណ៍
៤.រឹតបន្តឹងផែនការសម្រាប់ទិសដៅទេសចរណ៍ ពិនិត្យការគ្រប់គ្រង និងបង្កើនទីផ្សារ
៥.ផ្តល់លទ្ធភាពគាំទ្រដល់វិស័យឯកជនក្នុងការចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា

ឧស្សហកម្មទេសចរណ៍កម្ពុជាបានចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចប្រមាណ ២១ ភាគរយ នៃផលិតផលក្នុងស្រុកសរុប (របាយការណ៍ឆ្នាំ ២០១៩) ដែលវិស័យនេះបានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ។ រីឯអេកូទេសចរណ៍គឺជាផ្នែកមួយបង្ហាញពីសញ្ញារីកចម្រើនខ្លាំងមិនចាញ់ឧស្សាហកម្មទេសចរណ៍ដទៃទៀតឡើយ។

ធនាគារពិភពលោកយល់ឃើញថា ការធ្លាក់ចុះនៃភ្ញៀវទេសចរមកកាន់ខេត្តសៀមរាប ដោយសារការធ្លាក់ចុះនៃភ្ញៀវទេសចរចិន និងភាពទាក់ទាញរបស់តំបន់ឆ្នេរសមុទ្រកម្ពុជានាំឱ្យភ្ញៀវទេសចរសម្រុកមកទីនេះវិញ។ ម្យ៉ាង ការប្រកួតប្រជែងគោលដៅទេសចរណ៍ជាមួយប្រទេសជិតខាង ដែលបណ្តាលឱ្យភ្ញៀវទេសចរមួយចំនួនបង្វែរទិសដៅទៅកាន់ប្រទេសទាំងនោះ ជំនួសកម្ពុជា៕ World Bank

LEAVE A REPLY

Please enter your comment!
Please enter your name here