ចំណេះដឹង! តើ​អ្វី​ជា​គ្រឹះស្ថាន​មិនមែន​ធនាគារ?

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ ក្រៅពី​គ្រឹះស្ថាន​ធនាគារ ក៏មាន​អ្នកផ្តល់​សេវា​មិនមែន​ធនាគារ ដែល​ដើរតួនាទី​ជា​អ្នក​ដំណើរការ ត​តិ​យ​ភាគី​ផងដែរ ។ អ្នកដំណើរ​កា​រត​តិ​យ​ភាគី គឺជា​គ្រឹះស្ថាន​មួយ​ដែល​ផ្តល់​សិទ្ធ​ដោយ​ធនាគារ ក្នុងការ​ផ្តល់នូវ​សេវា​ទូទាត់​សង​ប្រា​ក់មួយ ឬ​ច្រើន​ប្រភេទ​ឲ្យ​ទៅ​អតិថិជន។

អ្នកដំណើរ​កា​រត​តិ​យ​ភាគី ត្រូវបាន​ផ្តល់​សិទ្ធ តាមរយៈ​ការចុះ​កិច្ចព្រមព្រៀង​ជាមួយ​ធនាគារ និង​ត្រូវ​ស្នើសុំ​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា។ អនុលោម​ទៅតាម​ច្បាប់ ស្តីពី​ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិ​ការទូទាត់​សង​ប្រាក់ អ្នកដំណើរ​កា​រត​តិ​យ​ភាគី​អាចធ្វើ​សកម្មភាព​ជំនួស​ឲ្យ​ធនាគារ ដែល​បានផ្តល់​សិទ្ធ​ដូចខាងក្រោម៖

– ជា​កន្លែង​ផ្តល់​សេវា​ទំនាក់ទំនង

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

– ជា​កន្លែង​ផាត់ទាត់​អន្តរ​ធនាគារ ដែល​អាច​នឹង​បញ្ជូន​ព័ត៌មាន​ស្តីពី ការទូទាត់​អន្តរ​ធនាគារ​រួមទាំង​ធនាគារ​ដែល​ការទូទាត់​ត្រូវបាន​បញ្ចប់។

– ជា​អ្នកផ្តល់​សេវា​ផ្ទេរប្រាក់​តាមរយៈ​ទូរស័ព្ទ​ឬ​មធ្យោបាយ​ផ្សេងទៀត

– ជា​អ្នកគ្រប់គ្រង ឬ​ភ្នាក់ងារ​ប្រតិបត្តិការ​សម្រាប់​គណនី​ធនាគារ​ឬ​អតិថិជន

– ជា​អ្នក​ផ្ញើ​ឬ​បញ្ជូន​បញ្ជា​ទូទាត់​ប្រាក់ ដែល​បាន​ផ្ញើ​ឬ​ទទួល​ដោយ​ធនាគារ

អ្នកដំណើរ​កា​រត​តិ​យ​ភាគី ត្រូវអនុវត្ត​ទៅតាម​តម្រូវការ​លក្ខ​ខ័​ណ្ឌ និង​ការដាក់កំហិតផ្សេងៗ ដែល​មានចែង​ក្នុង​បទ​ប្បញ្ញត្តិ​ទាំងអស់ ដែល​ចេញ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា។ ក្នុងន័យនេះ ធនាគារជាតិ​នៃ​កម្ពុជា បានចេញ​នូវ​ប្រកាស​មួយ​ស្តីពី អ្នកដំណើរ​កា​រត​តិ​យ​ភាគី​នៅ​ឆ្នាំ ២០១០ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here