វិភាគពីហានិភ័យនៃផ្សារហ៊ុនយ៉ាងដូចម្តេច ដើម្បីមានមូលដ្ឋានក្នុងការវិនិយោគ?

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ វិនិយោគិនត្រូវស្គាល់អំពីហានិភ័យទាំងឡាយ ដែលមាន ហើយព្យាយាមតាមដានព័ត៌មាន អំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន សមត្ថភាពគ្រប់គ្រង និងសុចរិតភាពរបស់ថ្នាក់ដឹកនាំក្រុមហ៊ុនជាដើម ដើម្បីវាយតម្លៃអំពីហានិភ័យទាំងនោះ ក្នុងនាមជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនមួយ។

ការវិនិយោគភាគហ៊ុននៅផ្សារមូលបត្រកម្ពុជា គឺជាការចូលហ៊ុនរកស៊ីជាមួយក្រុមហ៊ុន ដែលចុះបញ្ជីនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។ ដូច្នេះហានិភ័យនៃការវិនិយោគនេះ គឺដូចគ្នា នឹងហានិភ័យនៃអាជីវកម្មក្រុមហ៊ុនមួយដូច្នោះដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ហានិភ័យទាំងនោះមានដូចជា ហានិភ័យនៃការបាត់បង់ចំណែកទីផ្សារទៅគូប្រកួតប្រជែង ហានិភ័យនៃការមិនទូទាត់សងពីអតិថិជន ហានិភ័យនៃការឡើងថ្លៃវត្ថុធាតុដើម ហានិភ័យ នៃការធ្វើបាតុកម្ម/កូដកម្មរបស់បុគ្គលិកជាដើម ដែលសុទ្ធសឹងតែជាកត្តាដែលអាចកើតឡើង និងធ្វើឱ្យក្រុមហ៊ុនខាតបង់។

ប៉ុន្តែចំពោះក្រុមហ៊ុនចុះបញ្ជី ក៏អាចមានផងដែរ ហានិភ័យមួយចំនួនបន្ថែមទៀត ដោយសារម្ចាស់ភាគហ៊ុនភាគច្រើន លើសលុបមិនបានគ្រប់​គ្រងអាជីវកម្មដោយផ្ទាល់ គឺបានត្រឹមតែទទួលព័ត៌មានរាយការណ៍ ដោយក្រុមហ៊ុនប៉ុណ្ណោះ។ ហានិភ័យទាំងនោះរួមមាន ការក្លែងបន្លំបញ្ជីគណនេ​ យ្យ ការរាយការណ៍មិនពេញលេញឬធ្វើឱ្យយល់ច្រឡំ ការប្រើប្រាស់ព័ត៌មានផ្ទៃក្នុងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ជាដើម។

ក៏ប៉ុន្តែ រាជរដ្ឋាភិបាល ក៏ដូចជា និយ័តករមូលបត្រកម្ពុជា បានយល់ច្បាស់អំពីបញ្ហានេះ ហើយបានបង្កើតនិងដាក់ឱ្យអនុវត្តច្បាប់ និងបទប្បញ្ញតិនានា សំដៅកាត់បន្ថយជាអតិបរិមា នូវរាល់ហានិភ័យទាំងនេះ ដោយតម្រូវឱ្យក្រុមហ៊ុនបោះផ្សាយ និងចុះបញ្ជីរៀបចំ និងផ្សព្វផ្សាយរបាយការណ៍ហិរញ្ញវត្ថុ និងព័ត៌មានសំខាន់ៗទាំងឡាយ របស់ក្រុមហ៊ុនឱ្យបានត្រឹមត្រូវនិងទាន់ពេលវេលា៕

LEAVE A REPLY

Please enter your comment!
Please enter your name here