វិធីសាស្ត្រកំណត់តម្លៃចំនួន៣ដើម្បីទាក់ទាញអតិថិជន សម្រាប់អាជីវកម្មខ្នាតតូច

ដោយ: ម៉ាលីស

ភ្នំពេញ: ការកំណត់តម្លៃទាប ដោយទម្លាក់តម្លៃផលិតផល ឬសេវាកម្ម មិនមែនជាយុទ្ធសាស្ត្រឈ្នះៗនោះទេសម្រាប់អាជីវកម្មខ្នាតតូច។ តម្លៃដែលអាចធ្វើឱ្យអតិថិជនមកទិញអ្នកបាន អាចជាការផ្តល់សេវាកម្មល្អ លក្ខណពិសេសរបស់អ្នក និងយីហោ ដែលពួកគាត់រីករាយនឹងទិញអ្នក។ គូប្រជែងធំៗដែលមានទុនច្រើន ពួកគេមានលទ្ធភាពទម្លាក់ការចំណាយក្នុងប្រតិបត្តិការរបស់ពួកគេ ហើយពួកគេអាចសម្លាប់អាជីវកម្មខ្នាតតូចដែលអាចត្រឹមតែទម្លាក់តម្លៃលក់ចេញបានយ៉ាងងាយ។

ជៀសវាងប្រើយុទ្ធសាស្ត្រទម្លាក់តម្លៃ អ្នកគួរចាប់ផ្តើមមើលពីតម្រូវការនៅក្នុងទីផ្សារ តាមរយៈចំណុចទាំងបីខាងក្រោម៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១. វិភាគលើការប្រកួតប្រជែង៖
កុំមើលតែតម្លៃគូប្រកួតប្រជែងរបស់អ្នក ត្រូវមើលលើគ្រប់ជ្រុងរបស់គេ។ តើពួកគេកំពុងតែលក់ផ្តោតលើក្រុមអាតិថិជនប្រភេទណា? តើពួកគេផ្តល់តម្លៃអ្វីឲ្យអតិថិជន ក្រៅពីតែគិតតម្លៃពីអតិថិជនដែរទេ? តើអ្នកប្រៀបធៀបរវាងអ្នក និងគេដោយរបៀបណាដែរ?

២. កំណត់ពិដានតម្លៃ ឬតម្លៃខ្ពស់បំផុត៖
ពិដានតម្លៃគឺជាតម្លៃខ្ពស់បំផុតនៅក្នុងទីផ្សារ ដែលអតិថិជនអាចទិញបើវាមានតម្លៃក្នុងកម្រិតនោះចុះក្រោម។ ឧទាហរណ៍ កាហ្វេមួយកែវមានធម្មតា$៤,៥ ហើយតម្លៃខ្ពស់បំផុតរបស់វាគឺ$៤,៥ ក្នុងមួយកែវ។ មានន័យថាបើកាហ្វេមួយកែវនោះឡើងតម្លៃលើសពី$៤,៥ វានឹងលែងមានអ្នកទិញ។ អ្នកគួរធ្វើការស្រាវជ្រាវ ឬវាស់ស្ទង់ ថាអតិថិជនរបស់អ្នកហ៊ានទិញត្រឹមតម្លៃប៉ុណ្ណា។ តម្លៃខ្ពស់បំផុតនៅក្នុងទីផ្សារ មិនមែនមានន័យថាសុទ្ធតែជាពិដានតម្លៃនោះទេ។

៣. តម្លៃដែលអាចបត់បែនបាន (Price Elasticity)៖
យោងតាមសាលា Harvard បានបង្ហាញថា អតិថិជនភាគច្រើននៅក្នុងទីផ្សារ មានការយល់ដឹងពីតម្លៃនៃផលិតផល ឬសេវាកម្ម។ មនុស្សកាន់តែច្រើននឹងទិញផលិតផល ឬសេវាកម្ម ប្រសិនបើវាមានតម្លៃថោក ហើយមនុស្សកាន់តែតិចនឹងទិញវា បើវាមានតម្លៃថ្លៃជាងមុន។ ប៉ុន្តែភាពបត់បែនតំលៃបង្ហាញយ៉ាងច្បាស់ថា តើតម្រូវការរបស់អតិថិជនឆ្លើយតបចំពោះផលិតផលដែលផ្អែកលើតម្លៃរបស់វាដែរឬទេ។

ផលិតផលមួយចំនួនមានការឆ្លើយតបភ្លាមៗ នៅពេលតម្លៃមានការផ្លាស់ប្តូរខុសពីតម្លៃតាមធម្មតា ដោយសារតែមនុស្សគិតថាវាមិនសំខាន់ ឬដោយសារតែមានផលិតផលជំនួសជាច្រើនទៀត។ ឧទាហរណ៍ថា នៅពេលសាច់គោឡើងថ្លៃយ៉ាងខ្លាំង តម្រូវការអាចធ្លាក់ចុះ ដោយសារតែមនុស្សអាចឈប់ទិញសាច់គោ ហើយងាកទៅទិញសាច់មាន់ ឬសាច់ជ្រូកមកបរិភោគជំនួសវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here