ប្រទេស​តូចធំ​ចំនួន ១៥កំពុង​គៀង​ឥណ្ឌា​ចូលរួម​ក្នុងការ​បង្កើត​ប្លុក​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ ក្នុង​ពិភពលោក

ភ្នំពេញៈ បណ្តា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​បណ្តា​ប្រទេស​តតិយលោក និង​ប្រទេស​យក្ស​សេដ្ឋកិច្ចធំៗចំនួន១៥ បាននិងកំពុង​ខិតខំ​ព្យាយាម​កៀង​ប្រទេស​ឥណ្ឌា ដើម្បី​បង្កើត​ប្លុក​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​ក្នុង​ពិភពលោក (RCEP) ដែល​ប្លុក​នេះ​មាន​ទំហំ​ស្មើនឹង៣០ភាគរយ​នៃ​ផលទុនជាតិ​សរុប​របស់​ពិភពលោក។

បណ្តា​ក្រុម​រដ្ឋមន្ត្រី​មកពី​ប្រទេស​ចំនួន១៥ ស្ថិតនៅ​អាស៊ី​ប៉ាស៊ីហ្វិក បាន​បន្ត​កិច្ចចរចា​បស់​ខ្លួន ដើម្បី​បង្កើត​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) កាលពី​សប្តាហ៍​មុន ដោយ​គ្មាន​ការចូលរួម​ពី​ប្រទេស​ឥណ្ឌា ដែល​បាន​ដើរ​ចេញពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ដ៏​ធំ​កាលពី​ខែវិច្ឆិកា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មានប្រសាសន៍​តាមរយៈ​Video Conference បណ្តា​រដ្ឋមន្ត្រី​បាន​និយាយថា ប្រទេស​សមាជិក បានធ្វើ​ឱ្យមាន​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់ ក្នុងការ​ឆ្ពោះទៅរក​ការចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​នេះ​នៅ​ខែវិច្ឆិកា​ឆ្នាំនេះ ដែល​យឺត​ជាង​កាលវិភាគ ខណៈ​ប្រទេសផ្សេងៗទៀត​កំពុង​ព្យាយាម​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សេដ្ឋកិច្ច ដែល​រង​ការបំផ្លាញ​ដោយ​ជំងឺ COVID-19 ។

សមាជិក RCEP ដែលមាន​បណ្តា​ប្រទេស​អាស៊ាន​ទាំង១០ និង​ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ ក៏បាន​បើកទ្វារ​ចំហ​សម្រាប់​ប្រទេស​ឥណ្ឌា​ផងដែរ ដោយហេតុថា ប្រទេស​នេះ​បាន​ចូលរួម​ក្នុង​កិច្ចចរចា RCEP ចាប់តាំងពី​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ២០១។

ប្រទេស​សមាជិក​បាន​និយាយ នៅក្នុង​សេចក្តីថ្លែងការណ៍​រួមមួយ​ថា មានការ​ទទួលស្គាល់​ស​ក្តា​នុព​ល​របស់​ប្រទេស​ឥណ្ឌា ក្នុងការ​ចូលរួមចំណែក​ដល់​ភាពរុងរឿង​ក្នុង​តំបន់។

ប្រទេស​ឥណ្ឌា​បាន​ដកខ្លួន​ចេញពី​ការចរចា RCEP ចំពេល​មានការ​ភ័យខ្លាច​ថា ការលុបបំបាត់​ពន្ធគយ នឹង​ផ្តល់​អត្ថប្រយោជន៍​ធំ​ដល់​ប្រទេស​ចិន ដែល​ការនាំចេញ​តម្លៃ​ទាប​មានការ​ប្រកួតប្រជែង​ខ្ពស់​នៅក្នុង​ទីផ្សារ​ឥណ្ឌា។

ប្រទេស​ចិន​មាន​ចំនួន ៣០% នៃ​ឱនភាព​ពាណិជ្ជកម្ម​រប​ស់​ឥណ្ឌា ដែល​កើនឡើង ១៦០ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន។

ប្រទេស​ឥណ្ឌា​ក៏មាន​ឱនភាព​ពាណិជ្ជកម្ម ជាមួយ​ប្រទេស​សមាជិក RCEP ចំនួន១០ទៀតផង​ដែរ ហើយ​វិស័យ​ផលិតកម្ម និង​សេវាកម្ម​របស់ខ្លួន​មិន​ត្រូវបាន​មើលឃើញថា​មានការ​ប្រកួតប្រជែង​គ្រប់គ្រាន់ ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​ឡើយ។ ការជំទាស់​ពី​កសិករ និង​អ្នកធ្វើ​ឧស្សាហកម្ម បាន​បង្ខំ​រដ្ឋាភិបាល​ទីក្រុង​ដេលី ឱ្យ​ដើរ​ចេញពី​កិច្ចព្រមព្រៀង​នេះ។

បើសិន​មាន​ចូលរួម​ពី​ឥណ្ឌា កិច្ចព្រមព្រៀង RCEP នឹងមាន​ប្រជាជន​ប្រហែល​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​ពិភពលោក និង​មួយ​ភាគបី​នៃ​ផលិតផល ក្នុងស្រុក​សរុប​របស់​ពិភពលោក។ បើ​គ្មាន​ប្រទេស​ឥណ្ឌា កិច្ចព្រមព្រៀង​នេះ នឹង​នៅតែមាន​ចំនួន​ប្រជាជន​ប្រមាណ២,២ពាន់​លាន​នាក់​ហើយ​ស្មើ នឹង២៩%នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក។

ឥណ្ឌា​នៅតែ​ប្រកាន់​ជំហរ​ថា ខ្លួន​នឹងមិន​ចូលរួម​ក្នុង​ភាពជា​ដៃគូ​នេះ ក្នុង​ទម្រង់​បច្ចុប្បន្ននេះ។

រដ្ឋមន្ត្រីក្រសួង​កិច្ចការ​ខាងក្រៅ​ប្រទេស​ឥណ្ឌា លោក S Jaishankar បាន​ថ្លែង​កាលពីពេលថ្មីៗថា “វា​សំខាន់​ណាស់ ដែល​មិន​ធ្លាក់ចូល​ទៅក្នុង​ជំរើស​ខុស” ។

ខណៈ​ការវិលត្រឡប់ភ្លាមៗរបស់​ឥណ្ឌា គឺ​មិន​ទំនងជា​កើង​ឡើង ការចរចារ​ការទូត​នៅក្រៅ​ផ្លូវការ​នៅតែ​បន្ត។ មន្ត្រី​ជប៉ុន​នៃ​ក្រសួង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម បាន​ប្រាប់​អ្នកយកព័ត៌មាន កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងមកនេះ​ថា “យើង​បាន​បញ្ជាក់ថា ប្រទេសនីមួយៗនឹង​ខិតខំ​ប្រឹងប្រែង ដើម្បី​ធ្វើឱ្យ​ប្រទេស​ឥណ្ឌា វិលត្រឡប់​មករក​កិច្ចពិភាក្សា​ឡើងវិញ។

ប្រទេស​វៀតណាម ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ដឹកនាំ​អាស៊ាន និង​ដឹកនាំ​កិច្ចចរចា RCEP ក៏បាន​បង្ហាញ​ពី​ឆន្ទៈ​របស់ខ្លួន​ក្នុងការ​ដើរតួ​ជា​ស្ពាន​ជាមួយ​ឥណ្ឌា។

ច្បាស់​ណាស់ ទាំង​អាស៊ាន និង​ដៃគូ​ពាណិជ្ជកម្មសំខាន់ៗរបស់ខ្លួន​ដូចជា​ជប៉ុន និង​អូស្ត្រាលី​មិន មិនអាច​ទាញ​ឥណ្ឌា​ឱ្យចូល​រួ​មាន​បានទេ។ គំនិត​ជា​មូលដ្ឋាន​របស់​កិច្ចព្រមព្រៀង RCEP សម្រាប់​សមាជិក​ទាំងនេះ គឺ​ដើម្បី​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ ដែល​លាតសន្ធឹង​តំបន់ និង​ជៀសវាង​បង្កើត​តំបន់​សេដ្ឋកិច្ច ដែល​អាច​ផ្តោតលើ​ប្រទេស​ចិន​កាន់តែខ្លាំង​ឡើង។

ប្រទេស​ជប៉ុន គឺជា​អ្នកគាំទ្រ​ដ៏​ខ្លាំង​ចំពោះ​ការវិលត្រឡប់​របស់​ឥណ្ឌា។ ជាធម្មតា​ទីក្រុង​តូ​ក្យូ ចង់​ចូល​ទៅកាន់​ទីផ្សារ​ឥណ្ឌា​សម្រាប់​អ្នក​នាំចេញ​របស់ខ្លួន។ អូស្ត្រាលី​ក៏​សង្ឃឹម​ផងដែរ​ថា នឹង​ជំរុញ​ការនាំចេញ​ទៅកាន់​ប្រទេស​ឥណ្ឌា ខណៈពេលដែល​ការបង្កើន​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស និង​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន តាម​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ឥណ្ឌា​ដល់​ឆ្នាំ ២០៣៥ ។

ការវិលត្រឡប់​របស់​ឥណ្ឌា​ទៅ RCEP នឹង​ពង្រឹង​បណ្តាញ​អូស្ត្រាលី-ឥណ្ឌា-ជប៉ុន​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដោយ​លើកកម្ពស់​ចំណងទាក់ទង​សេដ្ឋកិច្ច ដើម្បី​ពង្រឹង​នូវ​ភាព​ស្អិតរ​មួ​ត ក្នុង​តំបន់​ប្រឆាំងនឹង​ការជ្រៀតជ្រែក​របស់​ចិន។

ទន្ទឹមនឹងនេះ លក្ខខណ្ឌ​ប្រឈម ដែល​បង្កើតឡើង​ដោយ​ជំងឺ COVID-19 គួរ​លើកទឹកចិត្ត​ដល់​ប្រទេស​ឥណ្ឌា ឱ្យ​ក្រឡេកមើល​កិច្ចព្រមព្រៀង RCEP ។ សេដ្ឋកិច្ច​ឥណ្ឌា​បាន​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ជំងឺ Covid-19 និង​ភាព​អត់​ការងារ​ធ្វើ​កំពុង​កើនឡើង។

លើសពីនេះ​ទៀត ចំណង​ទំនាក់ទំនង​ការទូត និង​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ចិន ត្រូវបាន​ប៉ះពាល់​ដោយ​ជម្លោះ​រវាង​គ្នា កាលពី​ខែមិថុនា​រវាង​កងទ័ព របស់​ប្រទេស​ទាំងពីរ នៅតាម​បណ្តោយ​ព្រំដែន​ជម្លោះ​នៅ​តំបន់​ហិ​ម៉ាឡៃ (Himalayas)។

បណ្តាញ​ខ្សែសង្វាក់​ផ្គត់ផ្គង់​នៅ​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដែល​បាន​ធ្វើឡើង​ក្រោម​RCEP អាចជួយ​បង្កើន គោលដៅ​មហិច្ឆតា​របស់​ឥណ្ឌា ក្នុងការ​ក្លាយជា​ប្រទេស​សេដ្ឋកិច្ច​ដែលមាន​ទំហំ​ទឹកប្រាក់៥ទ្រី​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២៥ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here