តើអាជីវកម្ម៥ប្រភេទ នេះមានទីផ្សារខ្លាំងទៀតទេនាពេលខាងមុខ?

ដោយ: ម៉ាលីស

ភ្នំពេញ: មកដល់ពេលនេះ អ្នកដឹកនាំអាជីវកម្មព្រមទាំងសហគ្រិនថ្មីៗភាគច្រើនកំពុងស្វែងរកយុទ្ធសាស្ត្រទប់ទល់នឹងការខាតបង់ដែលអាជីវកម្មរបស់ខ្លួនបានទទួលរងផលប៉ះពាល់ពីបញ្ហាវិបត្តិកូវិដ១៩។ ផែនការនានាបូករួមទាំងការពង្រីកគំនិតថ្មីៗផងផងដែរនោះ សាកល្បងគិតទាំងអស់គ្នាមើលថា អាជីវកម្មថ្មីខាងក្រោមនេះ អាចនឹងចាប់យកទីផ្សារបានដល់កម្រិតណានៅពេលខាងមុខ:

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១.ការអប់រំបែបតិចណូឡូជី ឬED-TECH
ថ្នាក់រៀនអនឡាញការបង្រៀនអនឡាញវគ្គអនឡាញសុទ្ធតែមានអត្រាកើនឡើងនៃតម្រូវការហើយ ហាក់ដូចជាមិនមានការថមថយឡើយ ទោះបីជាក្រោយកូវីដ១៩ក្តី។

២.អាជីវកម្មដឹកជញ្ជូន និងទិញតាមអនឡាញឬ E-Commerce and Delivery
ទម្លាប់នៃការរស់នៅក្នុងផ្ទះក្នុងពេលកូវីដបានធ្វើឱ្យមនុស្សរាប់លាននាក់បានស្គាល់ពីសេវាកម្មម្ហូបអាហារអនឡាញ និងការបញ្ជាទំនិញអនឡាញព្រមទាំងសេវាកម្មដឹកជញ្ជូនផង។ ភាពងាយស្រួលនៃសេវាកម្មទាំងនេះក៏នឹងមិនអាចថយក្រោយវិញបានដែរទោះបីកូវីដ១៩ រលត់បាត់ទៅវិញក្តី។

៣.សេវាកម្មគ្រប់គ្រង់ទីតាំងសម្រាប់ការិយាល័យ ឬ Office Spaces Management
របៀបនៃការកាត់បន្ថយប្រាក់ចំណាយនៃម្ចាស់អគារ និងអ្នកដឹកនាំអាជីវកម្មក្នុងពេលបញ្ហាកូវីដនឹងក្លាយទៅជាវិធីថ្មីក្នុងការអនុវត្តពេល ដែលស្ថានភាពវិលវិញជាធម្មតាក្តី។ ដូចនេះការគ្រប់គ្រងអគារការិយាល័យពីផ្ទះ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប នឹងក្លាយទៅជាជម្រើសដ៏ល្អបំផុតនាពេលខាងមុខ។

៤.សេវាកម្មហិរញ្ញវត្ថុឬ Financial Services
សេវាកម្មហិរញ្ញវត្ថុជាសេវាកម្មដែលមានតម្លៃថ្លៃជាធម្មតា ប៉ុន្តែក្នុងសម័យកូវីដសេវាកម្មមួយនេះបានធ្លាក់ចុះតម្លៃយ៉ាងខ្លាំងគួរឱ្យរីករាយបំផុតសម្រាប់ម្ចាស់អាជីវកម្ម។

៥.សុខភាព និងសេចក្តីសុខផ្លូវចិត្តឬ Health and Wellness
ខណៈដែលពិភពលោកកំពុងត្រូវការជំនួយផ្នែកសុខាភិបាលយ៉ាងខ្លាំងពាក់ព័ន្ធទៅនឹងបញ្ហាកូវីដនោះ វាពិតជាបានធ្វើឱ្យបញ្ហាសុខភាពប្រចាំថ្ងៃរបស់មនុស្សរាប់លាននាក់បានក្លាយទៅជារឿងសំខាន់បំផុត ដើម្បីពួកគេយកចិត្តទុកដាក់។ អ្នកជំនាញណែនាំខាងសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្តបានក្លាយជាគោលដៅសម្រាប់មនុស្សរាប់លាននាក់ក្នុងពេលកូវីដហើយវានឹងបន្តរហូតក្រោយកូវីដជាមិនខាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here