កត្តា៥ ដែលធ្វើឱ្យអ្នកមិនទទួលបានជោគជ័យ ក្នុងគោលដៅរបស់ខ្លួន

ដោយ: លក្ខិណា

ភ្នំពេញ ៖ មានមនុស្សជាច្រើនតែងតែមានសំណួរនេះ ពីព្រោះការដាក់កាយនិងចិត្តលើការងារអ្វីមួយ ពេលមិនទទួលផលធ្វើឱ្យយើងមានអារម្មណ៍ធុញធប់ និងបាក់ទឹកចិត្តជាងមុនទៅទៀត។ បញ្ហាទាំងនេះមានអ្នកជួបប្រទះច្រើនណាស់ មានកត្តា៥ដែលនាំឱ្យមានបញ្ហានេះ ។កត្តាទាំង៥ដែលបានដកស្រង់ចេញពីការស្រាវជ្រាវរបស់ក្រុមអ្នកជំនាញហិរញ្ញវត្ថុរបស់កាក់សេន រួមមាន ៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១. ដាក់គោលដៅមិនប្រាកដ ៖ ការងារ ឬគម្រោងណាក៏ដោយគឺតែងតែត្រូវការដាក់គោលដៅឱ្យបានច្បាស់លាស់ ប៉ុន្តែក៏មិនមែនមានន័យថាគោលដៅនោះត្រូវតែមានទម្រង់ធំហួសសមត្ថភាពនោះទេ។ ពេលខ្លះអ្នកមិនឃើញលទ្ធផលជោគជ័យ គឺដោយសារតែអ្នកដាក់គោលដៅធំពេក ហើយធ្វើឱ្យអ្នកពិបាកនឹងបំពេញ ហើយគ្មានពេលវេលា ថវិកា ឬសមត្ថភាពគ្រប់គ្រាន់ជាដើម។ ដូច្នោះអ្នកគួរតែដាក់គោលដៅតូចៗ និងសមរម្យទៅតាមសមត្ថភាពជាក់ស្តែង។

២. ខ្លាចបរាជ័យ៖ដោយសារភាពខ្លាចតិចតួចរបស់អ្នកទើបអ្នកមិនហ៊ានចាប់ផ្ដើមធ្វើវាហើយគេចដែលនាំឱ្យមិនទទួលបានជោគជ័យ។ អ្នកមិនគួរណាបោះបង់ចោលឱកាសសាកល្បងផែនការរបស់អ្នក ដោយសារតែអ្នកមិនហ៊ាន ឬខ្លាចបរាជ័យនោះទេ។ អ្នកគួរចូលប្រលូកកន្លែងដែលអ្នកមិនធ្លាប់ដើរ ទើបទទួលបានបទពិសោធ និងចំណេះដឹងថ្មីៗ។ ពេលខ្លះអ្នកនឹងស្វែងរកវិធីល្អដើម្បីអភិវឌ្ឍខ្លួនឯង នៅពេលដែលអ្នកហ៊ានប្រថុយធ្វើរឿងអ្វីមួយ។

គ្មាននោះទេអ្វីដែលគេហៅថាផ្លូវខុសគឺមានតែទទួលបទ ពិសោធន៍ និងចំណេះដឹង ហើយយកចំណេះដឹងទុកដោះស្រាយពេលខាងមុខទៀត។ បើទៅមើលលោក Jack Maជាមនុស្សដែលមិនខ្លាចបរាជ័ហើយគាត់ជួបប្រទះការបរាជ័យជា ច្រើន ដូចជាការដាក់ពាក្យ ទៅការងារចំនួន៣០នៅពេលស្វែងរកការងារ បរាជ័យការប្រឡងចូលសាកលវិទ្យាល័យ3ដង និងផ្សេងៗទៀត។ ទាំងនេះបានផ្តល់បទពិសោធន៍ដល់គាត់។ ក្រៅពីនេះ ពេលលោករកឃើញ ក្រុមហ៊ុនAlibabaហេីយក្រុមហ៊ុននៅតែជួបបញ្ហាជារឿយៗ។ ប៉ុន្តែលោកបានខំ និងព្យាយាមមិនខ្លាចការបរាជ័យ ទើបក្រុមហ៊ុន Alibabaទទួលបានភាពជោគជ័យដល់សព្វថ្ងៃ។

៣. អ្នកកំពុងធ្វើអ្វីមួយដែលគ្មានប្រសិទ្ធភាព៖ ដែលឆ្ងល់ទេថាអ្នករវល់ជាប្រចាំហើយខំប្រឹងដាក់កាយដាក់ចិត្តធ្វើការងារសឹងតែរកពេលវេលាសម្រាប់ខ្លួនឯងមិនមាន ប៉ុន្តែតែមិនឃើញលទ្ធផល។ ជាក់ស្តែង វាអាចដោយសារតែអ្នកកំពុងធ្វើអ្វីវាដោយគ្មានប្រសិទ្ធភាព ហើយនាំតែខាតពេលវេលា។ អ្នកគួរតែសង្កេត និងពិនិត្យឡើងវិញទៅលើទម្លាប់ការបំពេញការងារ ឬផ្លូវដើររបស់អ្នកថា តើមានវិធីអ្វីដែលអ្នកអាចធ្វើបានលឿន ហើយល្អជាងមុនដែរឬទេ? យើងអាចគិតម្ដងទៀតថាពេលខ្លះយើងគួរធ្វើការដោយឆ្លាតវៃផង មិនមែនខំប្រឹងតែរហូតនោះទេ។

៤. អ្នកធ្វើតែម្នាក់ឯង៖ ការងារខ្លះមិនអាចសម្រេចបានដោយមនុស្សតែម្នាក់ទេ តែត្រូវការធនធានពីមនុស្សជាក្រុមទៅវិញ។ អ្នកអាចពិចារណាឡើងវិញថាវាពិតជាត្រូវការជំនួយពីអ្នកដទៃដែរឬទេ។ យ៉ាងណាមិញនៅពេលមាន អ្នកដទៃ ឬក្រុមការងារដែលអាចចែករំលែកមតិយោបល់អ្នកនឹងចំណាយពេលកាន់តែមាន ប្រសិទ្ធភាពជាងមុន រួមទាំងទទួលបានគំនិតនិងមតិយោបល់បន្ថែមទៀតផង។ បើសិនជាអ្នកមានបញ្ហាដែលមិនអាចដោះស្រាយបាន អ្នកគួរតែសុំឱ្យអ្នកដទៃជួយ។

៥. ការជោគជ័យត្រូវការពេល៖ ក្នុងក្រុមហ៊ុនមួយ ការជោគជ័យដែលស្ថិតស្ថេរគឺសុទ្ធតែត្រូវការយ៉ាងហោចណាស់ ៧ទៅ ១០ឆ្នាំ ហើយត្រូវឆ្លងកាត់បញ្ហានិងការផ្លាស់ប្តូរជាច្រើន។ ទោះបីជាអ្នកមានគោលដៅ ផ្សេងៗក្រៅពីបង្កេីតក្រុមហ៊ុនក៏ដោយ អ្វីទាំងអស់សុទ្ធតែត្រូវការពេលវេលារបស់វា។ អ្នកមិនគួរគិតច្រើនហើយបន្ទោសខ្លួនឯងនោះទេ បើសិនជាអ្នកទើបចាប់ផ្តើម។ ភាគជោគជ័យមិនមានផ្លូវកាត់នោះទេ។ ដូចគ្នានឹង Facebook ដែលបានរកឃើញនៅឆ្នាំ២០០៤ ត្រូវចំណាយពេល១៧ឆ្នាំទើបក្លាយជាក្រុមហ៊ុនយក្សដូចសព្វថ្ងៃនេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here