សម្តេចតេជោបានសម្រេចបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មនៅប្រទេសជប៉ុន

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេចបង្កើត ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅតំបន់សេនដៃ ប្រទេសជប៉ុន។ នេះបើតាមសេចក្ដីសម្រេច ដែលចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ប្រការ១ នៃសេចក្ដីសម្រេចនេះបានបញ្ជាក់ថា “ត្រូវបានបង្កើតការិយាល័យតំណាង សភាពាណិជ្ជកម្មកម្ពុជាមួយ នៅតំបន់សេនដៃ ប្រទេសជប៉ុនហៅថា ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាសេនដៃ។ ព្រំដែនមណ្ឌលការិយាល័យ តំណាងសភាពាណិជ្ជកម្មកម្ពុជាសេនដៃ ត្រូវបានកំណត់តាមព្រំដែន តំបន់សេនដៃ ប្រទេសជប៉ុន”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការបង្កើតការិយាល័យតំណាងសភាពាណិជ្ចកម្មកម្ពុជា នៅប្រទេសជប៉ុន ជាគំនិតផ្តួចផ្តើមមួយរបស់លោក SUSUMU TAI កុងស៊ុលកិត្តិយសរបស់កម្ពុជា ប្រចាំទីក្រុង Sendai ប្រទេសជប៉ុន។ តាមរយៈការងារនេះ ក្នុងនាមលោកជាកុងស៊ុលកិតិ្តយស របស់ប្រ​ទេសកម្ពុជា នឹងប្ដេជ្ញាជំរុញសន្ទុះពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឲ្យកាន់តែប្រសើឡើង។

ព្រមពេលជាមួយគ្នានេះ លោក SUSUMU TAI បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលលោកបានសម្រេចអនុញ្ញាតឲ្យបើកការរិយាល័យតំណាងសភាពាណិជ្ជកម្ម នៅប្រទេសជប៉ុន ហើយលោកក៏សូមអរគុណដល់ក្រសួងដែលពាក់ព័ន្ធ ដែលបានចូលរួមសហការអស់ពីកម្លាំងកាយចិត្ត។

លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា ការបង្កើតការិយាល័យតំណាងសភាពាណិ​ជ្ជកម្មរបស់កម្ពុជា នៅប្រទេសជប៉ុនជាសញ្ញាដ៏ល្អមួយទៀតសំរាប់ទទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ​រវាងប្រទេសទាំងពីរ។

លោកបន្តថា “នេះជាជំហ៊ានទី១ប៉ុណ្ណោះ ប៉ុន្តែកម្ពុជានឹងពង្រី​កការិយាល័យតំណាងសភាពាណិជ្ជកម្ម កាន់តែច្រើនថែមទៀតនៅប្រទេសជប៉ុន និងបណ្តាប្រទេសជាមិត្តដទៃទៀតផងដែរ”៕​

LEAVE A REPLY

Please enter your comment!
Please enter your name here