ផែនការជីវិតទាំង៥ដែលអ្នកគួរតែគិតគួរសម្រាប់ឆ្នាំ២០២២

ដោយ៖ សុធារី

ភ្នំពេញ៖ នៅសល់តែប៉ុន្មានថ្ងៃទៀតនឹងត្រូវឆ្លងចូលឆ្នាំ២០២២ហើយ ទន្ទឹមនឹងការត្រៀមខ្លួនសម្រាប់ឆ្នាំថ្មី តើអ្នកបានត្រៀមផែនការសម្រាប់ឆ្នាំ២០២២ឬនៅ? បើមិនដឹងថារៀបផែនការអ្វីខ្លះ ខាងក្រោមនេះជាផែនការទាំង៥ដែលអ្នកអាចចាប់ផ្តើមគិតគូរ។

១. ផែនការហិរញ្ញវត្ថុ៖ រៀបចំផែនការហិរញ្ញវត្ថុដូចជា កំណត់ចំណូល និងចំណាយ រៀនសន្សំសម្រាប់ខ្លួន និងក្រុមគ្រួសារ។ ការរៀបចំផែនការហិរញ្ញវត្ថុនេះមានគោលបំណងការពារ ការចាយវាយខ្ជះខ្ជាយ មានគោលដៅសន្សំច្បាស់លាស់ប្រសិនបើចង់ ទិញផ្ទះទ្បាន ចូលនិវត្តន៏ និងទុកព្យាបាលជម្ងឺ ថែមទាំងការពារបាត់ការងារ ឬជួបបញ្ហាផ្សេងៗដែលត្រូវលុយបន្ទាន់។ ករណីចង់រកប្រាក់ចំណេញបន្ថែម អ្នកគួររៀបចំផែនការ រកស៊ីមុខរបរអនឡាញ ការវិនិយោគ ទិញលក់អចលនទ្រព្យ រូបិយប័ណ្ណគ្រីបតូ ទីផ្សារភាគហ៊ុន Forex ជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២. ផែនការគ្រួសារ៖ អ្វីដែលសំខាន់មួយផ្នែកទៀត គឺគិតគូរពីអ្នកនៅជុំវិញខ្លួន។ ចំពោះគូទើបតែរៀបការរួច ត្រូវគិតគូពីចង់បានកូន ឬមួយមិនទាន់ចង់បាន។ ត្រូវគិតលើការចំណាយជាប្រចាំ តើអ្នកអាចធានារ៉ាប់រងបានដែរឬទេ? ក្រៅពីនេះ ចង់សំដៅទៅលើផែនការដែលត្រូវចំណាយ ពេលវេលានៅជាមួយក្រុមគ្រួសារដូចជាឪពុកម្តាយ។ ពួកគាត់ពីមួយឆ្នាំទៅមួយឆ្នាំអាយុកាន់តែកើនទ្បើង។

៣. ផែនការអភិវឌ្ឍខ្លួន៖ ផែនការមួយនេះសម្រាប់ការអភិវឌ្ឍខ្លួនឱ្យប្រសើរជាងមុខ។ បើសិនជាក្នុងឆ្នាំនេះ យើងមើលឃើញថាយើងមានចំណុចខ្សោយ យើងគួរតែត្រៀមផែនការដូចជាការរៀនបន្ថែម ស្វែងរកអ្វីដែលអ្នកចូលចិត្ត រៀនជំនាញថ្មី អានសៀវភៅហិរញ្ញវត្ថុ និងអានតាមគេហទំព័រតាមបណ្តេញសង្គម មួយចំនួន ជាដើម។ ការធ្វើបែបនេះដើម្បីទទួលបាន គំនិតថ្មីៗ មានចំណេះដឹង បទពិសោធន៏ល្អៗ សម្រាប់ការអនុវត្ត ឬគិតគូរមុន នឹងសម្រេចចិត្តធ្វើអ្វីមួយជៀសវាងជួបហានិភ័យក្នុងការធ្វើវា។

៤. សុខភាពជាដើមទុននៃជីវិត៖ ចំពោះផែនការថែទាំសុខភាពនេះ យើងអាចក្រឡេកមើលខ្លួនឯងក្នុងរយៈពេលពេញមួយឆ្នាំរួមទាំងសាកដាក់ សំណួរសួរខ្លួនឯងថាយើងមានបានហាត់ប្រាណឬអត់? មានទទួលទានអាហារដែលជំនួយដល់រាងកាយឬប៉ះពាល់សុខភាព? ត្រូវគិតគូទៅលើការទិញធានារ៉ាប់រងលើសុខភាពនិងជីវីត? តើធានារ៉ាប់រងមួយណាសំខាន់ ដល់ខ្លួនគួរជ្រើសរើសកញ្ចប់នៅក្រុមហ៊ុនមួយណា? ដូច្នេះ យើងទាន់មានសុខភាពមាំ មួនទាំងសុខភាពផ្លូវកាយ និងចិត្តគួរគប្បីថែរក្សាឱ្យបានល្អ កុំឱ្យដល់ពេលចាស់ទៅ សុខភាពទ្រុឌទ្រោម ហើយប្រឈមនឹងជម្ងឺផ្សេងៗ។

៥. ផែនការសម្រេចគោលដៅ៖ ផែនការនេះជាផែនការចុងក្រោយ។ រាល់ពេលដែលយើងមានគម្រោងថានឹងចង់ធ្វើអ្វីមួយតែមិនបានធ្វើនៅក្នុងឆ្នាំនេះព្រោះតែមានភាពស្ទាក់ស្ទើរក្នុងការសម្រេចចិត្តយើងប្រាកដជាទុកដល់ឆ្នាំក្រោយចាំធ្វើជាមិនខាន។ ប្រសិនបើអ្នកកំណត់គោលដៅហើយមិនព្រមអនុវត្តផែនការនេះវាបែបជាអត់ប្រយោជន៌ធ្វើឱ្យផែនការនោះទុកដល់ឆ្នាំក្រោយទៀត។ ដូចនេះអ្នកគួររៀបចំផែនការនិងអនុវត្តវាមិនថារឿងនេះជារឿង ពិបាកហើយប្រើប្រាស់ពេលវេលាយូរប៉ុណ្ណាក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here