ក្រុម​ហ៊ុន​ធំ២ និង​សកលវិទ្យាល័យ​១០​ សហការ​ផ្តល់វគ្គបណ្តុះបណ្តាលសហគ្រិនភាពដំបូងគេបំផុតនៅ​កម្ពុជា

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Impact Hub Phnom Penh និងសាកលវិទ្យាល័យជាដៃគូចំនួន១០ ដែលស្ថិតនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង សៀមរាប និងស្វាយរៀង បាន​សហការ​ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលសហគ្រិនភាពបែបអនឡាញដំបូងគេបំផុតដល់និស្សិតកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលសហគ្រិនភាពបែបអនឡាញដំបូងគេបំផុតដល់និស្សិតកម្ពុជានេះ​ មាន​ការ​អញ្ជើញ​ចូលរួមដោយ​លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីក្រុមហ៊ុន Smart Axiata លោកស្រី Melanie Mossard នាយកផ្នែកសហគ្រិនភាពក្រុមហ៊ុន Impact Hub ភ្នំពេញ និងសាកលវិទ្យាធិការនៃសាកលវិទ្យាល័យទាំង១០ កាល​ពីថ្ងៃទី១៧​ ខែធ្នូ​ ឆ្នាំ២០២១​។​

វគ្គបណ្ដុះបណ្ដាល SmartStart Unipreneur Learning Platform (ULP) គឺជាវគ្គសិក្សាពិសេសមួយដែលណែនាំពីភាពជាសហគ្រិនតាមរយៈវិធីសាស្រ្តសិក្សាចម្រុះ អនឡាញ និងផ្ទាល់ (Blended Learning) ព្រមទាំងលើកបង្ហាញពីបទពិសោធន៍ជោគជ័យនៃសហគ្រិនក្នុងស្រុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here