ទុនវិនិយោគ​ជាង ១១៤លាន​ដុល្លារ ត្រូវបាន​ចាក់​បញ្ចូល​បន្ថែម​ក្នុង​វិស័យឧស្សាហកម្ម​កម្ពុជា

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ទុនវិនិយោគ​ជាង ១១៤លាន​ដុល្លារ ត្រូវបាន​ចាក់​បញ្ចូល​បន្ថែម​ទៅក្នុង​វិស័យ​ឧស្សាហកម្ម លើ​គម្រោង​បង្កើត​រោងចក្រ​ចំនួន៩ ស្ថិតនៅតាម​បណ្តា​ខេត្ត​ក្រុងផ្សេងៗគ្នា​ដែល​រដ្ឋាភិបាល ទើប​សម្រេច​អនុម័ត​នៅក្នុង​ខែសីហា ឆ្នាំ២០២០កន្លងទៅនេះ។

តាមរយៈ​បណ្តាញ​ផ្សព្វផ្សាយ​ផ្លូវការ របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​បង្ហាញថា ក្នុង​រយៈពេល៣០ថ្ងៃ​នៃ​ខែសីហា ឆ្នាំ២០២០កន្លងទៅនេះ រាជរដ្ឋាភិបាល​បានសម្រេច​គាំទ្រ និង​អនុម័ត​ទៅលើ​គម្រោង​បង្កើត​រោង​ច្រ​ចំនួន៩គម្រោង ដែលមាន​ទំហំ​ទឹកប្រាក់​វិនិយោគ​សរុប​ចំនួន១១៤,៥លាន​ដុល្លារ និង​ផ្តល់​ការងារ​បាន​ជាង៤៣០០កន្លែង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន​ដែល​ទើប​ទទួលបាន​ការអនុញ្ញាត និង​គាំទ្រ​ជា​ផ្លូវការ​រួមមាន​ដូចខាងក្រោម​នេះ ៖

១៖ ក្រុមហ៊ុន SHENGXING ZHONGGUO PHNOM PENH PACKAGING CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​សំបក​កំប៉ុង និង​គម្រប​កំប៉ុង (អាលុយមីញ៉ូម និង​ដែក) គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃទទឹង និង​ភូមិ​ដំណាក់​ត្របែក ឃុំ​ត្រពាំងវែង ស្រុក​កណ្តាលស្ទឹង មាន​ទុនវិនិយោគ​ប្រមាណ៣៦.៥លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១១២នាក់។

២៖ ក្រុមហ៊ុន BAOXINGLONG INTERNATIONAL IMPORT AND EXPORT CO., LTD. គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​សារាយសមុទ្រ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រែក​ប្រស់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ៦.៣លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៨៨នាក់។

៣៖ ក្រុមហ៊ុន NEWTOSHI HOMEWEAR CO., LTD. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ម៉ាស់ ស្រោមដៃ កាបូប ថង់​យួរដៃ និង​សម្ភារៈប្រើប្រាស់​ក្នុង​ផ្ទះបាយ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​បំ​ណ​ក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ មាន​ទុនវិនិយោគ​ប្រមាណ៣.៤លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៩៤៩នាក់។

៤៖ ក្រុមហ៊ុន TOKYO HAPPY ICE CREAM CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​ការ៉េម ដែលមាន​ទីតាំង វិនិយោគ​ស្ថិតនៅ​ភូមិ​វត្តភ្នំ ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ៣.១លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៥៦កន្លែង។

៥៖ ក្រុមហ៊ុន RONG XING PAPER INDUSTRIAL CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ៣.៦លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន១១៧កន្លែង។

៦៖ ក្រុមហ៊ុន K&K PIPE (CAMBODIA) CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​ទុយោ​ទឹក​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវ​លេខ១៣០ ភូមិ​ស្រែ​ដូន​តូច សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៦លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៣១កន្លែង។

៧៖ ក្រុមហ៊ុន RAY POWER SUPPLY CO., LTD គម្រោង​បង្កើត​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពលព្រះអាទិត្យ មាន​អានុភាព៣០មេ​ហ្គា​វ៉ា​ត់ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ឫស្សី​ខាង​និង​ភូមិ​សំរោង​ធំ ឃុំ​ឈ្នួ​រ​មានជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មាន​ទុនវិនិយោគ​ប្រមាណ ៣៩.៨លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន២០កន្លែង។

៨៖ ក្រុមហ៊ុន CAM-ICARE CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​វ៉ែនតា និង​ប្រអប់​វ៉ែនតា ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ មាន​ទុនវិនិយោគ​ចំនួន៥.៥លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន៣៨០កន្លែង។

៩៖ ក្រុមហ៊ុន FOREVER FUG GARMENT CO., LTD. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ដី​ឡូ​តិ៍​B ផ្លូវ​លេខ១២៧ ភូមិ​ត្បូង​អង្គ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ១០.៣លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន២២៦៣កន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here