យុទ្ធសាស្ត្រគ្រប់គ្រងទាំង៧ ធ្វើឱ្យ Facebookជោគជ័យដូចសព្វថ្ងៃនេះ

ដោយ: ម៉ាលីស

ភ្នំពេញ៖ មហាសេដ្ឋី Mark Zuckerberg បានធ្លាប់បង្ហើបប្រាប់ពីយុទ្ធសាស្ត្រទាំង ៧ដែលលោកបានប្រើដើម្បីបង្កើតនិងគ្រប់គ្រងហ្វេសប៊ុកឲ្យមានលទ្ធផលដូចសព្វថ្ងៃនេះដែលមានដូចជា៖

១. ធ្វើការងារតិចម៉ោងនិងមិនធ្វើការងារមួយកន្លែងឡើយ៖ ធ្វើការងារនៅក្នុងការិយាល័យរបស់លោកត្រឹមតែ៥០ ទៅ ៦០ម៉ោងប៉ុណ្ណោះក្នុងមួយសប្តាហ៍។ លោកបានមានប្រសាសន៍ថា លោកបានទៅប្រើប្រាស់ពេលវេលាភាគច្រើន គិតពីវិធីធ្វើឱ្យមនុស្សលើពិភពលោកជាប់ទំនាក់ទំនងគ្នា ដោយងាយនិងធ្វើយ៉ាងណាឱ្យក្រុមហ៊ុនរបស់លោកដំណើរការកាន់តែល្អ។ តាមការសិក្សាស្រាវជ្រាវបានបង្ហាញផងដែរថាមនុស្សដែលធ្វើការងារច្រើនម៉ោងនិងមិនសូវមានគំនិតអ្វីថ្មីប្លែកនោះទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២. ផ្ដោតអារម្មណ៍ទៅលើគោលដៅ៖ Mark បានណែនាំដល់សហគ្រិនផ្សេងទៀត ឱ្យចេះផ្តោតអារម្មណ៍ទៅលើគោលដៅនិងក្រុមហ៊ុនរបស់ខ្លួន អ្នកត្រូវគិតថាអ្នកចង់ឃើញការផ្លាស់ប្ដូរអ្វីខ្លះ ចំពោះក្រុមហ៊ុនរបស់អ្នកហើយអ្នកចង់ឱ្យក្រុមហ៊ុនរបស់អ្នកទៅជាបែបណានាពេលអនាគត បន្ទាប់មករកឱកាសធ្វើឱ្យវាក្លាយជាការពិត។

៣. ការសម្រេចចិត្ត៖ អ្នកមិនត្រូវធ្វើឱ្យខ្លួនឯងមានភាពស្មុកស្មាញជាមួយនឹងការសម្រេចចិត្តនោះទេ តួយ៉ាងអ្នកតែងតែឃើញ Markពាក់សំលៀកបំពាក់ម៉ូតដដែលៗ ជារៀងរាល់ថ្ងៃនេះ ដោយសារតែគាត់ចង់ធ្វើអោយខ្លួនឯងមានពេលវេលាកាន់តែច្រើន ដើម្បីសម្រេចចិត្តទៅលើអ្វីដែលសំខាន់ជាងការស្លៀកពាក់។

៤. បញ្ចេញសកម្មភាពជាងការតប៖ អ្នកត្រូវព្យាយាមចំណាយពេលវេលាពីមួយថ្ងៃទៅមួយថ្ងៃ ឱ្យកាន់តែមានតម្លៃឡើងដោយសកម្មភាពរបស់អ្នក ជាជាងការប្រឆាំងទៅនឹងអ្វីដែលអ្នកបានធ្វើហើយ ដូចនេះសំណួរដែលអ្នកគួរសួរខ្លួនឯងនៅពេលនេះ “តើថ្ងៃនេះខ្ញុំចង់សម្រេចអ្វីខ្លះ?”។

៥. គាត់ត្រូវការឲ្យបុគ្គលិកជួយកែតម្រូវ៖ Mark តែងតែស្នើសុំការកែតម្រូវ និងបញ្ចេញយោបល់របស់ពីបុគ្គលិករបស់គាត់ មកលើរូបគាត់ នៅពេលដែលគាត់ធ្វើអ្វីមួយមិនត្រឹមត្រូវ។ គំនិតយោបល់និងការរិះគន់ទាំងអស់នេះហើយ ដែលរុញច្រានឲ្យគាត់កាន់តែមានសមត្ថភាព និងការអភិវឌ្ឍលក់បានកាន់តែឆាប់រហ័សជាងមុន។

៦. បញ្ហាកំហុសឆ្គង ៖ Markបានមានប្រសាសន៍ថាមនុស្សភាគច្រើនព្យាយាមធ្វើយ៉ាងណាកុំឱ្យមានកំហុសឆ្គង ហើយពួកគេតែងតែស្ដាយក្រោយចំពោះកំហុសឆ្គងទាំងនោះ។ អ្នកគប្បីកែប្រែកំហុសឆ្គងរបស់អ្នកឱ្យបានឆាប់រហ័ស ហើយបញ្ឈប់ការភ័យខ្លាចក្នុងការបង្កើតកំហុសទៀតទៅ ពីព្រោះថាកំហុសឆ្គងនឹងធ្វើឱ្យអ្នកអាចស្វែងរកភាពត្រឹមត្រូវកាន់តែប្រសើរឡើងនិងធ្វើឱ្យកាន់តែឆាប់ជាមុន។

៧. ទទួលយកហានិភ័យ៖ ក្រុមហ៊ុនFacebook បានទិញកម្មវិធី Instagram ក្នុងតម្លៃ១ពាន់លានដុល្លារអាមេរិក និងបានទិញកម្មវិធី WhatsApp ក្នុងតម្លៃ១៩ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០១២។ វាបង្ហាញពីហានិភ័យយ៉ាងធំសម្រាប់ក្រុមហ៊ុនទាំងមូល ប៉ុន្តែវាបែរជាឱ្យផ្លែផ្កាយ៉ាងសម្បើមដល់ក្រុមហ៊ុន Facebook ទៅវិញ។ ជាឧទាហរណ៍ផ្សេងទៀត បើMark មិនព្រមបោះបង់ការសិក្សានៅសាកលវិទ្យាល័យ Harvard ហើយមកចាប់ផ្ដើមដំណើរការប្រព័ន្ធផ្សព្វផ្សាយ Facebookទេ លោកក៏គ្មានថ្ងៃនេះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here