អារ៉ាប៊ីសាអូឌីតគ្រោងចំណាយប្រាក់២៩៣ពាន់លានដុល្លារវិនិយោគលើគម្រោងថាមពលកកើតឡើងវិញ

ដោយៈសុខុម

ក្រុងរីយ៉ាដ: ប្រទេសអារ៉ាប៊ីសាអូឌីតបានរំពឹងថា ទំហំទុនវិនិយោគក្នុងគម្រោងថាមពល និងថាមពលកកើតឡើងវិញ នឹងឈានរហូតដល់២៩ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០៣០។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៤ ធ្នូ។

ផ្អែកតាមបទបង្ហាញ ដែលធ្វើឡើងដោយរដ្ឋមន្ត្រី ក្រសួងថាមពលកាលពីថ្ងៃច័ន្ទ ទី១៣ ធ្នូ អំឡុងវេទិកាស្តីពីថវិការបស់អារ៉ាប៊ីសាអូឌីត នៅទីក្រុងរីយ៉ាដ បង្ហាញថា ការចំណាយភាគច្រើនរបស់ប្រទេសនេះ គឺចំណាយទៅលើគម្រោងបញ្ជូនថាមពល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងថាមពលគឺព្រះអង្គម្ចាស់ Abdulaziz បានមានបន្ទូលថា ប្រទេសអារ៉ាប៊ីសាអូឌីត គ្រោងចំណាយប្រមាណ៣៨ពាន់លានដុល្លារអាមេរិក លើការចែកចាយថាមពលនៅត្រឹមឆ្នាំ២០៣០។

ព្រះអង្គម្ចាស់បន្តថា “ប្រទេសនេះ គ្រោងបោះទុនវិនិយោគប្រមាណជាង១០១ពាន់លានដុល្លារអាមេរិក លើគម្រោងថាមពលកកើតឡើងវិញនៅត្រឹមឆ្នាំ២០៣០”។

ទោះជាយ៉ាងណា ព្រះអង្គបានគូសបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធឧស្ម័នធម្មជាតិ រួមទាំងបំពង់បង្ហូរប្រេងផង នឹងត្រូវគ្រប់គ្រងដោយរដ្ឋ៕ Arab News៕

LEAVE A REPLY

Please enter your comment!
Please enter your name here