ចំណេះដឹង! តើ​សភា​ផាត់ទាត់​បង្កើតឡើង​ក្នុង​គោលបំណង​អ្វី?

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ សភា​ផាត់ទាត់​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ១៩៩៤ ដោយ​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​គោលបំណង​ដើម្បី​ជួយ​សម្រួល​ដល់​គ្រឹះស្ថាន​ធនាគារ ក្នុងការ​ផាត់ទាត់​និង​ទូទាត់​កាតព្វកិច្ច​អន្តរ​ធនាគារ ដែល​កើតឡើង​ពី​ប្រតិបត្តិការ ពាណិជ្ជកម្ម​របស់​ភ្នាក់ងារ​សេដ្ឋកិច្ច។

ប្រព័ន្ធ​ផាត់ទាត់​ជាតិ​ដំណើរការ​ដោយ​សភា​ផាត់ទាត់​ជាតិ ដែលមាន​ទីតាំង នៅក្នុង​ធនាគារជាតិ​នៃ​កម្ពុជា។ ប្រព័ន្ធ​ផាត់ទាត់​ជាតិ (NCS) ត្រូវបានធ្វើ​ទំនើបកម្ម​ជា​បន្តបន្ទាប់ ដើម្បី​ពង្រឹង សុវត្ថិភាព​ប្រព័ន្ធ​ស្របទៅនឹង​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា ផ្តល់​ភាពងាយស្រួល​ជាង​មុន​ដល់​សមាជិក និង​ដើម្បី​ពង្រឹង សមត្ថភាព​ផាត់ទាត់​ឲ្យ​ស្របទៅនឹង​ការអភិវឌ្ឍ​នៃ​វិស័យ​ធនាគារ​និង​សេដ្ឋកិច្ច។

ប្រព័ន្ធ​ផាត់ទាត់​ជាតិ​ត្រូវបាន​អភិវឌ្ឍ ទៅជា​ប្រព័ន្ធ​ស្វ័យប្រវត្តិ​និង​ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​កាលពី​ខែធ្នូ ឆ្នាំ២០១២ ដែលមាន​សមត្ថភាព​ផាត់ទាត់​ជា លក្ខណៈ​មជ្ឈការ​លើ​ការទូទាត់​សង​ប្រាក់​អន្តរ​ធនាគារ ដោយ​មូល​ប្ប​ទា​នប​ត្រ និង​បញ្ជា​ទូទាត់​សង​ប្រាក់​ជា​អេឡិចត្រូនិក ដែលមាន​ដូចជា ឥណទាន​ផ្ទាល់ ឥណ​ពន្ធ​ផ្ទាល់ និង​បញ្ជា​ផ្ទេរប្រាក់​ជា​ប្រាក់រៀល​និង​ដុល្លារ​អាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារជាតិ​នៃ​កម្ពុជា ក៏បានផ្តល់​ទីតាំង​សម្រាប់ ជា​មណ្ឌល​ដោះដូរ​មូល​ប្ប​ទា​នប​ត្រ​ចំពោះ​សមាជិក ដើម្បី​ដោះដូរ មូល​ប្ប​ទា​នប​ត្រ​រូបវន្ត​ផងដែរ ។ ក្រៅពី​មណ្ឌល​ដោះដូរ​មូល​ប្ប​ទា​នប​ត្រ ដែលមាន​ទីតាំងនៅ​សភា​ភា​ត់​ទាត់​ជាតិ បច្ចុប្បន្ន ធនាគារជាតិ​នៃ​កម្ពុជា​ក៏មាន​មណ្ឌល​ដោះដូរ​មូល​ប្ប​ទា​នប​ត្រ៦កន្លែង​ទៀត នៅតាម​បណ្តា​សាខា​ធនាគារជាតិ​នៃ​កម្ពុជា គឺ​ខេត្តសៀមរាប ព្រះសីហនុ កំពង់ចាម បាត់ដំបង ស្វាយរៀង និង​បន្ទាយមានជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here