តើអ្នកផ្តល់កម្ចីពិចារណាចំណុចណាខ្លះមុននឹងសម្រេចចិត្តផ្តល់កម្ចីដល់អ្នក?

ដោយ៖ សុផារី

ភ្នំពេញ៖ រាល់ពេលដែលអ្នកស្នើសុំកម្ចីពីធនាគារ ម្ចាស់កម្ចីតែងតែត្រួតពិនិត្យនិងតាមដានយ៉ាងយកចិត្តទុកដាក់មុននឹងផ្តល់កម្ចីដល់អ្នកខ្ចិី ដើម្បីធានាថាអ្នកមានលទ្ធភាពក្នុងការសងទាន់ពេលដោយមិនមានបញ្ហាប្រឈមណាមួយ។ ចំណុចទាំង៦ខាងក្រោមនេះជាសូចនាករសំខាន់ៗក្នុងការវាយតម្លៃហានិភ័យឥណទាន៖

១. លទ្ធភាពសងត្រឡប់ (Repayment Cover Ratio) គឺជាការវាស់វែងថាតើ កូនបំណុលមានលទ្ធភាពសងត្រលប់ដែរឬទេ? RCR ត្រូវបានគណនាដូចខាងក្រោម៖
RCR = ប្រាក់ចំនេញសុទ្ធជាមធ្យមប្រចាំខែ/ ចំនួនបង់សងប្រចាំខែ(ដើម+ការប្រាក់)
ជាទូទៅ RCR ត្រូវធំជាងឬស្មើ១,៥គឺបង្ហាញថា កូនបំណុលមានលទ្ធភាពក្នុងការសងត្រលប់។ ឧ. ពូណុយ មានប្រាក់ចំនេញប្រចាំខែ $២ ០០០ គាត់ បានប្រាក់ពីខ្ចីធនាគារ ក និងត្រូវបង់សងប្រចាំខែទាំងដើម និងការប្រាក់ចំនួន $១,០០០/ខែ។ ដូចនេះ RCR =២ មានន័យថា លទ្ធភាពរបស់ពូណុយអាចបង់សងបានពីរដង។ ក្នុងករណី RCRកាន់តែធំ ដូចនេះ ហានិភ័យឥណទានក៏កាន់តែកាត់បន្ថយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២. ទំហំកម្ចីធៀបជាមួយទ្រព្យបញ្ចាំ (Loan to 100 value) ទំហំកម្ចីធៀបជាមួយតម្លៃទ្រព្យបញ្ចាំ។ Loan to គឺជាការវាស់ស្ទង់ទៅលើ ទំហំកម្ចីធៀបជាមួយតម្លៃទ្រព្យបញ្ចាំ ត្រូវបានគណនាដូចខាងក្រោម៖
Loan to Value = (ទំហំកម្ចី/តម្លៃទ្រព្យបញ្ចាំ) x ១០០
ជាទូទៅ ធនាគារអាចផ្តល់ជូនទំហំឥណទានបានត្រឹមតែ ៧០% ទៅ ៨០% ប៉ុណ្ណោះនៃតម្លៃទ្រព្យដាក់ធានា។ Loan to Value កាន់តែខ្ពស់ ហានិភ័យក៏កាន់តែខ្ពស់ផងដែរ។

៣. ប្រភេទប័ណ្ណកម្មសិទ្ធិទ្រព្យបញ្ចាំ (Collateral Type) គឺសំដៅទៅប្រភេទប័ណ្ណកម្មសិទ្ធិនៃទ្រព្យដាក់បញ្ចាំ។ នៅកម្ពុជាយើង ប័ណ្ណកម្មសិទ្ធិត្រូវបានចែកចេញជាពីរ គឺប្លង់រឹង(Hard tittle) និងប្លង់ទន់(Soft tittle) ដែលប្លង់រឹងគឺមានការទទួលស្គាល់យ៉ាងពេញលេញដោយច្បាប់ ដូចនេះ គឺវាមានហានិភ័យទាបជាង។ ក្នុងការវាយតម្លៃហានិភ័យឥណទាន ភាគរយនៃ Collateral type បានចែកជា៥កម្រិត៖
Hard Tittle ១០០% (Very low risk)
Hard Tittle >៧០% (Low risk)
Hard Tittle >៥០% – ៧០% (Moderate risk)
Hard Tittle >៣០% – ៥០% (Medium Risk)
Soft Tittle >៧០% – ១០០% (High risk)

៤. ពិន្ទុ CBC (CBC Score) CBC គឺជាស្ថាប័នមួយដែលកត់ត្រារាល់ទិន្នន័យឥណទានរបស់អ្នកខ្ចី។ ស្ថាប័នហិរញ្ញវត្ថុណាខ្លះ បង់សងដូចម្តេច ធ្លាប់មានបញ្ហាសងប្រាក់ឬទេ ព័ត៌មានទាំងនេះត្រូវបានកត់ត្រាទាំងអស់ បន្ថែមពីនេះ ស្ថាប័នមួយនេះនឹងដាក់ពិន្ទុ អ្នកពីខ្ពស់មកទាប អាស្រ័យលើស្ថានភាពឥណទាន។ នៅក្នុងការវាយតម្លៃហានិភ័យឥណទាន ជាទូទៅពិន្ទុ CBC ត្រូវបានចែកជា៥កម្រិតដូចខាងក្រោម៖
Score range ៩៩៩+ (Very low risk)
Score range ៩០១-៩៩៨ (Low risk)
Score range ៧៥១-៩០០ (Moderate risk)
Score range ៤០១-៧៥០ (Medium Risk)
Score range ៤០០ or under (High risk)

៥. អាយុកាលនៃអាជីវកម្ម (Age of Business)
អាយុកាលនៃអាជីវកម្ម ក៏ជាផ្នែកមួយនៃការវាយតម្លៃពីកម្រិតហានិភ័យឥណទានផងដែរ ពីព្រោះអាជីវកម្មដែលទើបតែដំណើរការថ្មី គឺមានហានិភ័យខ្ពស់ជាង អាជីវកម្មដែលដំណើរការយូរឆ្នាំ។ នេះហើយជាមូលហេតុដែលស្ថាប័នហិរញ្ញវត្ថុ មិនងាយផ្តល់កម្ចីជូនសម្រាប់អាជីវកម្ម Start Up។ ដូចនេះ នៅក្នុងការវាយតម្លៃហានិភ័យ អាយុកាលអាជីវកម្មកាន់តែយូរឆ្នាំ គឺហានិភ័យក៏កាន់តែទាប។

៦. បំណុលធៀបជាមួយទុន (Debt to Equity) គឺជាការវាស់វែងទៅលើបំណុលសរុប(Total Liabilities) ធៀបជាមួយទុនសរុប (Total Equity)។ Debt to Equity ត្រូវបានគណនាដូចខាងក្រោម៖

បំណុលធៀបជាមួយទុន (Debt to Equity) = បំណុលសរុប(Total Liabilities)/ ទុនសរុប (Total Equity)

ជាទូទៅ Debt to Equity កាន់តែធំ គឺហានិភ័យក៏កាន់តែខ្ពស់។
1. Debt to Equity < 0,២៥ (Very low risk)
2. Debt to Equity >0,២៥ to 0,៥០ (Low risk)
3. Debt to Equity >០,៥០ to 0,៧០ (Moderate risk)
4. Debt to Equity >០,៧៥% to ១ (Medium Risk)
5. Debt to Equity >១ (High risk)

LEAVE A REPLY

Please enter your comment!
Please enter your name here