៣ជំ​ហ៊ាន​ដើម្បី​រៀបចំ​គម្រោង​ហិរញ្ញវត្ថុ​របស់​អ្នកការពារ​ហានិភ័យ​សេដ្ឋកិច្ច

ដោយ ជេន​នី

ភ្នំពេញៈ ការទទួល​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ ក្នុងស្ថានភាព​វិបត្ដិ​នេះ​អាច​មានន័យថា គួរ​កាត់បន្ថយ​ការចំណាយខ្លះៗ ដើម្បី​ចៀសវាង​បញ្ហា​ខ្វះខាត។ ជំ​ហ៊ាន​ទាំងបី​យ៉ាងនេះ អាចជា​ជំនួយ​គ្រប់គ្រង​ថវិកា​អោយបាន​ល្អ និង​មិន​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន។

ទី១ រៀបចំ​ទុកដាក់​ចំណូលៈ អ្នក​គួរតែរៀបចំ​ថវិកា២បែប​ដូចជា អ្វីដែល​អ្នកចំណាយ និង​អ្វីដែល​អ្នករក​បាន។  ប្រសិនបើ​ប្រាក់ចំណូល​របស់​អ្នក មាន​ផលប៉ះពាល់​រួចទៅហើយ​ដោយសារតែ​វិបត្តិ​មេរោគ​នេះ អ្នក​មិនអាច​បន្ត​ចាយ​ថវិកា​របស់​អ្នក តាមរបៀប​ដដែល​នោះទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជំហាន​ដំបូង​គឺ​ត្រូវ​រកមើល​ថា តើ​មូលដ្ឋានគ្រឹះ​ថ្មី សម្រាប់​ប្រាក់ចំណូល​របស់​អ្នក​យ៉ាងម៉េច ប្រសិន​អ្នក​ត្រូវបាន​កាត់បន្ថយ​ប្រាក់ខែ​ឬ​បញ្ឈប់​ការងារ។

ឧទាហរណ៍​ប្រសិនបើ​អ្នក ត្រូវ​កាត់បន្ថយ​ប្រាក់​ឈ្នួល៥០% បន្ទាប់មក​អ្នក​ចាំបាច់​ត្រូវ​កាត់៥០% ឬ​ច្រើនជាង​នេះ​នៃ​ចំណាយ​ធម្មតា។

២ ចាត់ថ្នាក់​ប្រភេទ​ចំណាយ​របស់​អ្នកៈ ការកាត់បន្ថយ​ចំណាយ អាចធ្វើឱ្យ​ឆ្លងកាត់​ស្ថានភាព​ហិរញ្ញវត្ថុ​មិនមាន​ភាព​តានតឹង។ ទោះយ៉ាងណា​មុនពេល​អ្នក​អាចធ្វើ​វា​បាន​ដំបូង​អ្នក​ត្រូវ​យល់​ពី​កន្លែង​ដែល​អ្នក​ត្រូវ​ចំណាយ។

ចាប់ផ្តើម​ជាមួយនឹង​ការចំណាយ​ថេរ​របស់​អ្នក​ជាមុនសិន នេះ​រាប់បញ្ចូល​ទាំងអ្វីៗដែល​អ្នក​ត្រូវ​ចំណាយ​លើ​ប្រាក់ខែ​រៀងរាល់ខែ ដើម្បី​រក្សា​កម្រិតជីវភាព​ដូចជាៈ ថ្លៃ​លំនៅ  ដ្ឋា​ន ឧបករណ៍ប្រើប្រាស់ អាហារ ធានារ៉ាប់រង ឬ​បំណុល​ជាដើម​បើ​មាន។

បន្ទាប់មក​គិត​អំពី​វា​មួយណា​ជា​តម្រូវ​ការចាំបាច់ និង​មួយណា​មិនចាំបាច់។

៣ព្រាង​យុទ្ធសាស្ត្រ​ដើម្បី​សន្សំ​ប្រាក់ៈ ខណៈពេលដែល​កាត់បន្ថយ​ការចំណាយ​អាចជួយ​ធ្វើឱ្យ​ថវិកា​មាន​ភាពងាយស្រួល ប៉ុន្តែ​វិបត្តិ​ហិរញ្ញវត្ថុ វា​ទំនងជា​អ្នក​មិនអាច​បញ្ឈប់​ការ​ចំណាយបាន​ទាំងស្រុង​ទេ។

ពេលដែល​អ្នក​អាច​សន្សំ​ប្រាក់ អ្នក​អាច​ហ្វឹកហាត់​ទិញ​តែ​របស់​បញ្ចុះតម្លៃ ការ​ថែម​ជូន​ពិសេស​ដូចជា ទិញ១ថែម១ និង​អត់ធ្មត់​នៅក្នុង​ការទិញ​សេវា​កម្មណា មានតម្លៃ​ថោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here